ហេតុអ្វី​បានជា Apple ប្រើ​អក្សរ «i» នៅ​ពីមុខ​ពាក្យ​ថា «Phone»?

ហេតុអ្វី​បានជា Apple ប្រើ​អក្សរ «i» នៅ​ពីមុខ​ពាក្យ​ថា «Phone»?

577
0
SHARE

​អាមេរិក​៖ មកដល់ពេលនេះ នៅ​មិនទាន់មាន​អំណះអំណាន​ច្បាស់លាស់​អំ​ពី​មូលហេតុ​ដែល​នាំឲ្យ Steve Jobs បិតា​ស្ថាបនិក Apple ប្រើ​អក្សរ «i» នៅ​ពីមុខ​ឈ្មោះ «Phone» ឡើយ​។ ក៏​ប៉ុន្តែ​យោងតាម​សៀវភៅ​ជីវប្រវត្តិ​របស់ Steve Jobs និង​យោង​តាម​ការអះអាង​របស់​បុគ្គលិក​ជាន់ខ្ពស់ Apple មួយចំនួន​បានឲ្យដឹងថា អក្សរ «i» មកពី​ពាក្យ​ថា «internet»​។ ម្យ៉ាង​មួយទៀត នៅ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៧ ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ភាគច្រើន មិន​បាន​យកចិត្តទុកដាក់​ទៅ​លើ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​នៅ​លើ​ទូរស័ព្ទ​ដៃ​នោះ​ទេ ដែល​ជា​ឱកាស​សម្រាប់ Steve Jobs ក្នុង​ការបង្កើត​ស្មា​ត​ហ្វូន ហើយ​វា​ក៏​ទទួលបាន​ជោគជ័យ​។​

​តាម​ការ​បទ​បង្ហាញ​របស់លោក Steve Jobs នៅ​ថ្ងៃ​ប្រកាស​បង្ហាញ iPhone ជា​ផ្លូវការ លោក​បាន​បញ្ជាក់ថា មាន​ធាតុ​បី​រួម​ផ្ដុំគ្នា​ទើប​បង្កើត​មាន iPhone ឡើង ដោយ​ធាតុ​ទាំង​បី​នោះ រួមមាន «iPod + Phone + Internet»​។ មានន័យ​ថា លោក Jobs បាន​គិត​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​ការ​ដាក់​ឈ្មោះ​សម្រាប់​ស្មា​ត​ហ្វូន​របស់ខ្លួន ដែល​ប្រកាស​បង្ហាញ​ជា​ផ្លូវការ​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០០៧ ដោយ​មាន​ការបញ្ជា​ទិញ​ទុក​មុខ​យ៉ាង​ច្រើនសន្ធឹក រហូត​ធ្វើឲ្យ​ក្រុមហ៊ុន​ផលិត​ស្មាត​ហ្វូន ដែល​មាន​អាយុកាល​ចាស់វស្សា​ដូចជា Samsung, Sony, HTC, LG, Lenovo, Motorola ជាពិសេស Nokia បាន​បាត់បង់​ចំណែក​ទីផ្សារ​ស្មា​ត​ហ្វូន និង​រហូត​ដល់ Nokia ស្ទើរ​មាត់​មុខ​ពី​ទីផ្សារ​ស្មា​ត​ហ្វូន ជាមួយនឹង​ប្រព័ន្ធ​ដំណើរការ Symbain OS​។​

​មកដល់ពេលនេះ បើទោះជា iPhone មិនទាន់​បាន​គ្រប់​ដណ្ដប់​ទីផ្សារ​ស្មា​ត​ហ្វូន​បាន​ទាំងមូ​លក្ដី ក៏ប៉ុន្តែ​ពិភពលោក​បាន​មើលឃើញថា iPhone បាន​និង​កំពុង​តែ​ពង្រីក​ខ្លួន​ដើម្បី​ក្ដោប​ក្ដាប់​ទីផ្សារ​ទាំងមូល បើទោះបីជា Samsung ដែលជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូន​លំដាប់​ទី​១ កំពុងតែ​ពង្រឹង និង​ពង្រីក​ទីផ្សារ​ស្មា​ត​ហ្វូន​តម្លៃទាប ដើម្បី​រក្សា​ទីផ្សារ​៕​

ចុចអានអត្ថបទ៖ ដើមហេតុ ដែលនាំឲ្យ Steve Jobs បង្កើត iPhone

Comments

comments

NO COMMENTS