ផ្ទុះ​រឿងអាស្រូវ​សាលា​ហ្សា​ម៉ាន់​ជាប់​ពាក់​ព័​ន្ឋ​ផ្តួល​រលំ​រដ្ឋាភិបាល​តួ​គី

ផ្ទុះ​រឿងអាស្រូវ​សាលា​ហ្សា​ម៉ាន់​ជាប់​ពាក់​ព័​ន្ឋ​ផ្តួល​រលំ​រដ្ឋាភិបាល​តួ​គី

891
0
SHARE

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត​តួ​ក​គី​ប្រចាំ​កម្ពុជា​លោក អី​ល​ហាន កេ​ម៉ា​ល់ ទុក (Ilhan Kenmal Tug) បាន​ចោទប្រកាន់​សាលា​ហ្សា​ម៉ាន់​កម្ពុជាថា​បាន​ផ្តល់ជំនួយ​ក្នុង​ចលនា​យោធា​ប្រហារ ទម្លាក់​រដ្ឋាភិបាល​តួ​គី​កាលពី​ថ្ងៃ១៦ ខែកក្កដាថ្មីៗនេះ។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ លោក​ឯកអគ្គរដ្ឋទូត អី​ល​ហាន បាន​ចោទប្រកាន់ ប្រធាន​ក្រុមប្រឹក្សាភិបាល​សាលា ហ្សា​ម៉ាន់ លោក អេ​ច​ដឺ គី​លី​ក (Ejder Kilic ) ថា​មាន​ទំនាក់ទំនង​ជាមួយនឹង​សមាជិក​ចលនា​សង្គម​អ៊ីស្លាម​សេរី របស់លោក​ហ្វេ​ធូ​ឡា ហ្គូ​ឡិន (Fethullah Gulen)។ ពាក់​ព័​ន្ឋ​ករណីនេះ​ឯកអគ្គរដ្ឋទូត​ទួរគី បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការគាំទ្រ​គ្រប់​រូបភាព​និង​ចង់ឃើញ​សាលា​ហ្សា​ម៉ាន់​ប្រចាំ​នៅ​កម្ពុជា ត្រូវបាន​បិទទ្វារ បញ្ឈប់​សកម្មភាព​អប់រំ​ទាំំ​ង​ស្រុង​នៅ​កម្ពុជា។

ប្រធាន​ក្រុមប្រឹក្សាភិបាល​សាលា​ហ្សា​ម៉ាន់លោក អេ​ច​ដឺ គី​លី​ក (Ejder Kilic) ភ្លាមៗក្រោយពី​មានការ​លើកឡើង​ដូច្នេះ បាន​ច្រាន​ចោលការ​ចោទ​ប្រកា​ទាំងស្រុង ពី​សំណាក់​ឯកអគ្គរដ្ឋទូត​តួ​គី​ប្រចាំ​នៅ​កម្ពុជា​ខាងលើ។ លោក​ចាត់ទុកថា នេះ​ជាការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​ច្បាស់លាស់  ហើយ​មានបំណង​បង្ខូច​កេរ្តិ៍ឈ្មោះ​សាលា​របស់លោក។

សូមបញ្ជាក់ថា សាលា​ហ្សា​ម៉ាន់​បង្កើតឡើង​ដំបូង​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ១៩៩៧ មកទល់​បច្ចុប្បន្ន​សាលា​ហ្សា​ម៉ាន់ មាន៤ទីតាំង ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​សិស្ស​កំពុង​សិក្សា​សរុប​ជាង ២០០០នាក់ ចាប់ពី​ថ្នាក់​មតេយ្យ​ដល់​ថ្នា់​ទី១២ដែលមាន​តម្លៃ​ខ្ពស់កប់ពពក និង​មាន​គុណភាព​អប់រំ​ស្របតាម​ស្តង់ដារ​អន្តរជាតិ៕

Comments

comments

NO COMMENTS