Skype អនុញ្ញាតឲ្យអ្នកប្រើអាច Call ជាលក្ខណៈវីដេអូ ជាក្រុម

Skype អនុញ្ញាតឲ្យអ្នកប្រើអាច Call ជាលក្ខណៈវីដេអូ ជាក្រុម

439
0
SHARE

អាមេរិក៖ ក្រុមហ៊ុន Skype បានប្រកាសឲ្យដឹងកាលពីថ្មីៗនេះថា អ្នកប្រើប្រាស់ Skype ទាំងអស់​អាច​ធ្វើ​ការ Call ជាលក្ខណៈវីដអូ បានជាក្រុម (Group video call) នៅលើទូរស័ព្ទដៃ និងនៅលើកុំព្យូទ័រ ជាពិសេសគឺ​នៅលើ​ឧបករណ៍ហ្គេម Xbox ក៏អាចប្រើប្រាស់បានផងដែរ។

នេះជាដំណឹងល្អមួយសម្រាប់អ្នកប្រើប្រាស់ Skype ព្រោះថា ចាប់ពីពេលនេះតទៅ សម្រាប់អ្នកប្រើប្រាស់​​ Android, iOS និង Windows 10 គឺអាចប្រើប្រាស់មុខងារ Video call ជាក្រុមបាន ដោយវានឹងផ្ដល់​ភាព​ងាយស្រួលសម្រាប់ការសន្ទនាជាមួយក្រុមគ្រូសារ មិត្តភ័ក្តិ និងមនុស្សជាទីស្រឡាញ់។

គួរបញ្ជាក់ផងដែរថា Skype ជាកម្មវិធីផ្ញើសារជជែកកម្សាន្តជាអក្សរ សំឡេង និងវីដេអូ ដែលត្រូវបានបង្កើត​ឡើង​​កាលពីឆ្នាំ ២០០៣ ដោយកាលពីឆ្នាំ ២០០៥ ត្រូវបាន​ក្រុមហ៊ុន eBay ទិញយកក្នុងតម្លៃ ២,៦ពាន់លានដុល្លារ​អាមេរិក ប៉ុន្តែក្រោយ​មកនៅឆ្នាំ២០១១ ត្រូវបានក្រុមហ៊ុន Microsoft ទិញយកក្នុងតម្លៃ ៨,៥ពាន់លានដុល្លារ​អាមេរិក៕

Comments

comments

NO COMMENTS