ក្រុមអតីតសិស្សអូរដា បង្កើតវេទិការចែករំលែក គន្លឺះកសាងជំនឿជាក់លើខ្លួនឯង ដើម្បីជោគជ័យក្នុងជីវិត

ក្រុមអតីតសិស្សអូរដា បង្កើតវេទិការចែករំលែក គន្លឺះកសាងជំនឿជាក់លើខ្លួនឯង ដើម្បីជោគជ័យក្នុងជីវិត

1358
0
SHARE

ភ្នំពេញ៖ នៅពេលគិតពីការ​អភិវឌ្ឍសង្គម គេ​នឹងនឹកឃើញមុនគេដល់ការគុណភាពនៃធនធានមនុស្សនៅក្នុងសង្គម។ យុវជនជាធនធានយ៉ាងមានតម្លៃបំផុតក្នុងការ​ចូលរួម និងលើកស្ទួយគ្រប់ដំណើរការសង្គម ហេតុនេះ​ផ្នត់គំនិតរបស់យុវជន​ មានឥទ្ធិលខ្លាំងបំផុត​ដល់​អនាគតរបស់ប្រទេសជាតិទាំងមូល។

ដោយយល់ឃើញថា​គុណភាពនៃ​យុវជន​មានសារៈសំខាន់ ក្រុមអតីតសិស្សអូរដា បាន​បង្កើត​សិក្ខាសាលា​ស្តីពី គន្លឹះកសាងភាពជឿជាក់លើខ្លួនឯង ដើម្បីផ្តល់​ឱកាស​ដល់សិស្សានុសិស្ស​ទទួលបាន​ការអប់រំផ្នែកជំនាញទន់​ រហូតមានលទ្ធភាពអភិវឌ្ឍខ្លួនឯង​ឆ្ពោះទៅរកឧត្តមភាពនៃការរស់នៅក្នុងសង្គម។

វាគ្មិនសំខាន់ៗ​នៅក្នុងសិក្ខាសាលា គន្លឹះកសាងភាពជឿជាក់លើខ្លួនឯង ដើម្បីភាពជោគជ័យមានដូចជា៖

លោក ឃីម សុខហេង នាយកវិទ្យាស្ថាន​សិក្សាដើម្បីជោគជ័យ និងជាអ្នកជំនាញបណ្តុះបណ្តាលជំនាញទន់

លោកឧកញ៉ា សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន អេម រុរាយ

ព្រឹត្តិការណ៍យ៉ាងមានសារៈសំខាន់នេះនឹងត្រូវ​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងបរិវេណវិទ្យាល័យ ន.រណឬទ្ធិ គន្ធបុប្ផា៕

Comments

comments

NO COMMENTS