Mark Zuckerberg នឹង​អាច​ក្ដោប​ក្ដាប់​ពិភពលោក​បាន​ទាំងមូល​

Mark Zuckerberg នឹង​អាច​ក្ដោប​ក្ដាប់​ពិភពលោក​បាន​ទាំងមូល​

855
0
SHARE

​អាមេរិក​៖ ថ្មីៗ​នេះ លោក Mark Zuckerberg មេ​ធំ​របស់ Facebook បាន​ប្រកាស​ឲ្យដឹង​ថា ចំនួន​អ្នក​ប្រើ Facebook បាន​កើនឡើង​ដល់ ១,៦​ពាន់​លាន​នាក់ ពោល​គឺ​ស្មើនឹង ១​ភាគ​៧​នៃ​ចំនួន​ប្រជាជន​លើ​ពិភពលោក​ទាំងមូល​។​

​ដោយឡែក​នៅ​ថ្ងៃនេះ លោក Mark Zuckerberg បានប្រកាស និង​អះអាង​នៅក្នុង​ស​ន្និសិទ​មួយ​ថា ចំនួន​អ្នក​ប្រើ Facebook នឹង​កើនឡើង​ដល់ ៥​ពាន់​លាន​នាក់ នៅ​ឆ្នាំ​២០៣០ ពោល​គឺ​ស្មើនឹង ៦០​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​។​

​មហាសេដ្ឋី​វ័យក្មេង​រូបនេះ បាន​អះអាង​ដោយ​លើកយក​ហេតុផល​ថា នៅពេលនេះ សេវាកម្ម Internet.org បាន​នឹង​កំពុងតែ​ផ្សព្វផ្សាយ​ពេសពេញ​ពិភពលោក ដើម្បី​ផ្ដល់​សេវាកម្ម​អ៊ី​ន​ធើ​ណែ​តទៅ​តំបន់​ដែល​គ្មាន​អ៊ី​ន​ធើ​ណែ​ត​។ ម្យ៉ាងទៀត នៅពេលនេះ លោក Mark Zuckerberg កំពុងតែ​សហការ​ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​ផ្សេងៗ ដើម្បី​ផ្ដល់​សេវាកម្ម​អ៊ី​ន​ធើ​ណែ​តទៅ​តំបន់​ដាច់ស្រយាល​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា នៅពេលនេះ លោក Mark Zuckerberg អាច​នឹង​ក្ដោប​ក្ដាប់​ពិភពលោក​បាន ព្រោះថា​នៅពេល​នេះ ចំនួន​អ្នក​ប្រើ Facebook មាន ១,៦​ពាន់​លាន​នាក់​, ចំនួន​អ្នក​ប្រើ WhatsApp មាន ១​ពាន់​លាន​នាក់​, ចំនួន Facebook Messenger មាន​ជិត ៩​លាន​នាក់ និង​ចំនួន​អ្នក​ប្រើ Instagram មាន​ជាង ៤០០​លាន​នាក់​។ តើ​ពិភពលោក​នឹង​មាន​រឿង​អ្វី​កើតឡើង បើសិនជា Facebook គាំង​១​ថ្ងៃ​? នរណា​អាច​ឆ្លើយបាន​?​

Comments

comments

NO COMMENTS