LG Stylus 2 ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី អេក្រង់ធំ និង តម្លៃសមរម្យបំផុត

LG Stylus 2 ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី អេក្រង់ធំ និង តម្លៃសមរម្យបំផុត

921
0
SHARE

គ្រប់​ម៉ូ​ដែល​ទូរស័ព្ទ​ទាំងអស់​ ដែល​អ្នក​បាន​ស្គាល់​និង​ឃើញ​​ អ្នក​នឹង​ចាប់​អារ​ម្ម​ណ៌​លើ​ការ​រចនា​ម៉ូត​នៃ​រូបរាង​ខាងក្រៅ​ ដូច្នេះ​ខ្ញុំ​នឹង​នាំ​អារ​ម្ម​ណ៌​របស់​ប្រិ​យ​មិត្ត​មក​មើល​ពី​រូបរាង​ដ៏​ពិសេស​របស់​ LG​ Stylus​ 2​ ដែល​ជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ LG​ មានអេក្រង់ធំ និងមានសមត្ថភាពខ្លាំង ដំណើរកម្មវីធីបានលឿន គឺពិតជាមិនធ្វើឲ្យអ្នកប្រើប្រាស់ខកបំណងឡើយ។  LG Stylus2 គឺជាទូរស័ព្ទស្មាតហ្វូន ដែលមានទំហំអេក្រង់ ធំរហូតដល់ 5.7 អ៊ីញ  ដែលអាចបង្ហាញចេញនូវកម្រិតរូបភាពបានយ៉ាងច្បាស់ត្រជាក់ភ្នែកកម្រិត 720HD ជាមួយនឹងកម្រិតដង់ស៊ីតេអេក្រង់ 258 ppi ដែលផ្តល់ឲ្យការប៉ះថាច់បានកាន់តែរលូន និងរហ័សទាន់ចិត្ត។

3

LG​ Stylus​ 2​ ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ​ប៊ិ​ច​ Stylus​ Pen​ ដែល​បាន​បន្ថែម​នូវ​មុខងារ​ប្រើប្រាស់​ឲ្យ​កាន់តែ​មាន​ភាព​រីករាយ​និង​ងាយស្រួល​ក្នុង​ការ​បញ្ជា​កម្មវិធី​ផ្សេងៗ​ទាំងអស់​នៅ​ក្នុង​ LG​ Stylus​ 2​ ផ្ទាល់​តែ​ម្តង​។ ហើយនៅ​ពេល​ដែល​លោក​អ្នក​ដក​យក​ប៊ិ​ច​ Stylus​ Pen​ ចេញ​មក​ភ្លាម​ នោះ​វា​នឹង​លោត​បង្ហាញ​ចេញ​មក​នូវ​មុខងារ​មួយ​ចំនួន​របស់​វា​ផ្ទាល់​ដូច​ជា​ Pop​ Memo,​ Capture+,​ Pop​ Scanner,​ Quick​ Memo+,​ និង​អាច​កំណត់​មុខងារ​បន្ថែម​បាន​ថែម​ទៀត​ផង​ ។​

2

LG​ Stylus​ 2​  ត្រូវ​បាន​បំពាក់​មក​ជាមួយ​បន្ទះ​ឈី​ប​ Qualcomm​ Snapdragon​ 410​ និង​ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ​អង្គ​គណនា​បួន​គ្រាប់​ប្រភេទ​ Octa-Core​ ល្បឿន​ 1.5​ GHz​ រួម​ជាមួយនឹង​អង្គ​ក្រា​ហ្វិ​ក Andreno​ 306​ មិនតែប៉ុណ្ណោះ​ វា​ក៏​មាន​ RAM​ ទំហំ​ 2GB​ ជាមួយនឹង​ទំហំ​ផ្ទុកមេម៉ូរី​ក្នុង​ម៉ា​ស៊ីន​ស្រាប់​មាន​​ទំហំ​​ 16GB​ ហើយ​ថែម​ទាំង​អាច​ដាក់​បន្ថែម​នូវ​មេ​ម៉ូ​រី​កាត​ប្រភេទ​ microSD​ បាន​ថែម​ទៀត​ផង​។​ មួយវិញទៀត​ គឺ​វា​ត្រូវ​បាន​បំពាក់​នូវ​បទ​ពិសោធ​ន៌​អ៊ី​​ន​ធើ​ណិ​ត​លំដាប់​ 4G​ LTE​ ដែល​ជួយ​ឲ្យ​អ្នក​អាច​បើក​ដំណើរការ​អ៊ី​ន​ធើ​ណិ​ត​បាន​កាន់តែ​លឿន​រហ័ស​ទាន់ចិត្ត​។

1

កាន់តែ​ពិសេស​ថែម​មួយ​កម្រិត​ទៀត​នោះ​គឺ​ LG​ Stylus​ 2​ មាន​កាមេរ៉ា​ក្រោយ​ទំហំ​ 13​ មេ​ហ្គា​ភិ​ច​សែ​ល​ Autofocus​ ដែល​អាច​ចាប់​យក​រូបភាព​បាន​យ៉ាង​ច្បាស់​ និង​មាន​អម​មក​ជាមួយ​នូវ​អំ​ពួ​ល​ភ្លើង​ហ្លា​ស់​មួយ​គ្រាប់​ផង​ដែរ​។​ ហើយ​វា​ក៏​មាន​កាមេរ៉ា​ខាង​មុខ​ទំហំ​ 8​ មេ​ហ្គា​ផង​ដែល​អាច​ឲ្យ​លោក​អ្នក​ប្រើ​សម្រាប់​ថតរូប​ភាពបានទោះបីយើងស្ថតិនៅកន្លែងដែលងងឹត ឬ មិនមានពន្លឺគ្រប់គ្រាន់ក៏ដោយ  ក៏ កាមេរ៉ា LG Stylus2 ក៏​អាចចាប់រូបភាពបានយ៉ាងច្បាល់ល្អ ហើយ​ ត្រូវ​បាន​បំពាក់​ឲ្យ​ដំណើរការ​ជាមួយនឹង​ប្រព័ន្ធ​ប្រតិបត្តិការ Android​ Marshmallow​ 6.0.1  ថ្ម​ប្រភេទ​ Li-Ion​ 3000​ mAh​ ដែល​អាច​ឲ្យ​អ្នក​រីករាយ​ក្នុង​ការប្រើប្រាស់​បាន​កាន់តែ​យូរ​ជាង​មុន​ទ្វេ​ដង​។

LG Stylus2 Dual ពិតជាមានរូបរាងស្ដើងងាយស្រួលប្រើប្រាស់និងមុខងារដ៏ច្រើនហើយវាមានតម្លៃសមរម្យបំផុតសំរាប់អ្នកដែលចូលចិត្តស្មាតហ្វូនដែរមានអេក្រង់ធំ ទូលាយ ។ ពត៍មានបន្ថែម សូមទំនាក់ទំនងមកកាន់ 023 888 199  /  023  222​​ 699​ ៕

Comments

comments

NO COMMENTS