សហគ្រិនខ្មែរមួយរូប ជាប់​ជា​បេក្ខភាព​ទៅបង្ហាញ​អាជីវ​កម្មនៅ​​ប្រទេសឥណ្ឌា

សហគ្រិនខ្មែរមួយរូប ជាប់​ជា​បេក្ខភាព​ទៅបង្ហាញ​អាជីវ​កម្មនៅ​​ប្រទេសឥណ្ឌា

1351
0
SHARE

លោក​ហាវ​គង់​ងី​ជា​ស្ថាបនិក​នៃ​សហគ្រាស​សង្គម​ឈ្មោះថា​ផ្ទះ​តាម​ក្ដី​ប្រាថ្នា (My Dream Home) បាន​ជាប់​ឈ្មោះ​ជា​បេក្ខភាព​ម្នាក់​ក្នុងចំណោម​សហគ្រាស 400 ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ពា​ន្ត​ Sankalp ឆ្នាំ 2016 ដើម្បី​បង្ហាញ​អាជីវកម្ម​សង្គម​របស់​ខ្លួន​ទៅ​គណ​កម្ម​ការ​​នៅ​ទីក្រុង​មុំ​បៃ​ប្រទេស​ឥណ្ឌា​នៅ​ថ្ងៃ​ទី 21 ខែមេសា។

សហគ្រាស​សង្គម​ចំនួន 10 ដែលមាន​សក្ដានុពល​ធំ​នឹងត្រូវ​បង្ហាញ​គំនិត​អាជីវកម្ម​ទៅកាន់​គណកម្មការ​ធំ​ដើម្បី​ប្រកួត​ពា​ន្ត ​Sankalp ឆ្នាំ 2016 និង​មាន​​ឱកាស​ទទួលបាន​ទឹកប្រាក់​ចំនួន 5 ម៉ឺន​ដុល្លារ។ សហគ្រាស​ជាង 400 ដែល​បាន​ជាប់​ត្រូវបាន​គេ​ត្រួតពិនិត្យ​និង​ឧបត្ថម​ដោយ​ Intellecap និង​ជា​អ្នក​តំណាងអោយ​វិស័យ​ដូចជា​សុខាភិបាល​អប់រំ​ទឹក​អនាម័យ​កសិកម្ម​ហិរញ្ញវត្ថុ​ការអភិវឌ្ឍន៍​ជំនាញការ​រស់នៅ​និង​ថាមពល​ស្អាត។

DSC_0471_1

My Dream Home គឺជា​អាជីវកម្ម​សង្គម​កម្ពុជា​ដែល​ផ្ដល់នូវ​លំនៅដ្ឋាន​សមរម្យ​តាមរយៈ​ការផលិត​ឥដ្ឋ​បរិស្ថាន​ដែលមាន​លក​ញឺ​ឈ្មោល​ដើម្បី​ធ្វើអោយ​មានតម្លៃ​សមរម្យ​សម្រាប់​គ្រួសារ​មាន​ចំណូល​ទាប​ដូចជា​កម្មករ​រោងចក្រ​ជាដើម។ដោយ​ទទួលបាន​ការគាំទ្រ​និង​បង្ហាត់បង្ហាញ​ពី Impact Hub Phnom Penh អាជីវកម្ម​សង្គម​ដែល​ទទួលបាន​អាហារូបករណ៍​នេះ​ចាប់ផ្ដើម​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​និង​ឈានទៅរក​សហគម​សហគ្រិន​ពិភពលោក។

អាហារូបករណ៍​ Hub មាន​រយៈពេល 06 ខែ​ដោយមាន​គោលបំណង​ផ្ដល់នូវ​ការគាំទ្រ​ដល់​សហគ្រិន​ដែល​គេ​ជ្រើសរើស​ដើម្បី​បង្ហាញ​នូវ​គំនិត​ប្លែក​ពី​គេ​និង​មានការ​ប្ដេជ្ញាចិត្ត​ខ្ពស់​ដើម្បី​អភិវឌ្ឍន៍​ការចាប់ផ្ដើម​អាជីវកម្ម​របស់ខ្លួន​ដោយមាន​បំណង​អោយមាន​ផល​ជះ​ជា​វិជ្ជមាន​ដល់​សហគមន៍។ Impact Hub ផ្ដល់នូវ​អាហារូបករណ៍​ដើម្បីអោយ​សមាជិក​ទទួល​បានការ​បង្ហាញ​បង្ហាញ​ផ្ទាល់ខ្លួន​ការភ្ជាប់​ទៅ​បណ្ដាញ​យ៉ាង​ទូលំទូលាយ​និង​ការប្រើប្រាស់​ដោយ​សេរី​នូវ​ទីតាំង​រួម​ខណៈដែល​ពួកគេ​ទទួលបាន​គំនិត​លើសពី​មូលដ្ឋានគ្រឹះ។

សម្រង់​មតិ៖ លោក នី​ក វ៉ាន់ វិ​ន នាយក​ទីផ្សារ​របស់​ Cellcard«ក្រុមហ៊ុន​Cellcardមាន​មោទនភាព​ក្នុងការ​គាំទ្រ​ដល់​សហគ្រិន​ខ្មែរ។យុទ្ធនាការ​ថ្មី​របស់​យើង​ត្រូវបាន​បង្កើតឡើង​ដោយ​យើង​មាន​ជំនឿ​យ៉ាងខ្លាំង​នៅក្នុង​វិញ្ញាណ​ខ្មែរ​និង​ការ​ប៉ិនប្រសប់​របស់​ពួកគេ ហើយ​វា​ស្ថិតនៅក្នុង​ពាក្យស្លោក​យុទ្ធនាការ​របស់​យើង #KhmerWeCan។តាងនាម​ឱ្យ​ក្រុមហ៊ុន​Cellcardយេ​ី​ង​សូម​បន្ត​និង​អបអរសាទរ​ដល់​លោក ហាវ គង់​ងី និង​សមិទ្ធិផល​របស់គាត់។យើង​សង្ឃឹមថា, រួម​គ្មា​ជាមួយនឹង Impact Hub យើង​អាច​អភិវឌ្ឍ​អាជីវកម្ម​សង្គម​កម្ពុជា​កាន់តែច្រើន​និង​ទេពកោសល្យ​ខ្មែរ​ដែល​នឹងមិន​ត្រឹមតែ​រួមចំណែក​ដល់​ការដោះស្រាយ​បញ្ហា​សង្គម​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​នាំយកមក​នូវ​ការទទួលស្គាល់​ដល់​ប្រទេស​កម្ពុជា​នៅលើ​ឆាក​អន្ដរជាតិ​ទៀតផង”- ។ លោក នី​ក វ៉ាន់​វិ​ន នាយក​ទីផ្សារ​របស់​Cellcard

Kongny

សម្រង់​មតិ៖ លោក ហាវ គង់​ងី ស្ថាបនិក​សហគ្រាស​សង្គម ផ្ទះ​តាម​ក្តី​ប្រាថ្នា“ វា​គឺជា​កិត្តិយស​សម្រាប់​ខ្ញុំ​ដោយមាន​សុភាពបុរស​និង​សុភាពនារី​អស្ចារ្យ​ជាច្រើន​នៅ​ជុំវិញ​ខ្ញុំ​នៅ Impact Hub ដែលជា​អ្នក​សហគ្រិន​សង្គម​ដ៏​មហិមា។អរគុណ​ចំពោះ​សមាជិក​ក្រុម​ពិសេស​កម្មករ​ជាទី​ស្រលាញ់​សម្រាប់​ការខិតខំ​ប្រឹងប្រែង​ធ្វើអោយ​គម្រោង​នេះ​កើតឡើង។ពួកគាត់​គឺជា​បេះដូង​ខួរក្បាល​និង​ព្រលឹង​នៃ​អាជីវកម្ម​សង្គម​នេះ។មិន​ថា​មាន​អ្វី​កើតឡើង​ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដើម្បី​ជាតិ” ។

សមាជិក​របស់ Impact Hub Phnom Penh ទទួលបាន​ការគាំទ្រ​យ៉ាង​សម្បើម​ពី​ដំណាក់កាលផ្សេងៗគ្នា​នៃ​ការចាប់ផ្ដើម​អាជីវកម្ម​ហើយ​វា​ពិតជា​បាន​ជួយ​ខ្ញុំ​អោយ​ឈាន​មកដល់​កន្លែង​នេះ​សព្វថ្ងៃ។សហគមន៍​នេះ​ពិតជា​អស្ចារ្យ​ណាស់។សមាជិក​ម្នាក់​ឈ្មោះ Julie Gaconដែលជា​អ្នក​រចនា​ក្រាហ្វិក (WHAIM Studio) បាន​ជួយ​ខ្ញុំ​បង្កើត​បទ​បង្ហាញ​ពី​អាជីវកម្ម​សង្គម​ហើយ​អ្នក​បង្ហាត់បង្ហាញ​បាន​ចង្អុល​ផ្លូវ​គ្រប់​ជំហាន។នេះ​ជាការ​លើកឡើង​របស់លោក​ហាវ​គង់​ងី​សហគ្រាស ផ្ទះ​តាម​ក្តី​ប្រាថ្នា៕

Comments

comments

NO COMMENTS