IS គំរាមសម្លាប់លោក ​David Cameron​ និង​កម្ទេច​អង់គ្លេស

IS គំរាមសម្លាប់លោក ​David Cameron​ និង​កម្ទេច​អង់គ្លេស

1866
0
SHARE

ស៊ីរី៖ បន្ទាប់ពីបង្ហាញវីដេអូគំរាប់កម្ទេចរុស្ស៊ី នៅពេលនេះ​ក្រុម IS បានចេញវីដេអូថ្មី គំរាមកម្ទេចចក្រភពអង់គ្លេស និង​បានសាទរចំពោះជ័យជំនះនៃការវាយប្រហារកណ្ដាលទីក្រុងប៉ារីសនាពេលកន្លងមក ដែលបានសម្លាប់​មនុស្ស ១៣០នាក់ និងរបួសរៀបរាយនាក់។

ក្រុម IS បានចេញមុខគំរាមចំៗតែម្ដងទៅលើចក្រភពអង់គ្លេស ដោយក្រុម​ឧទ្ទាមមួយនេះ បានបញ្ជាក់ថា ពួកគេនឹងធ្វើការវាយប្រហារប្រទេសអង់គ្លេសក្នុងពេលឆាប់ៗខាងមុនេះ ដើម្បីជាការ​សងសឹង ដែលចក្រភពអង់គ្លេស បានសម្រេចចិត្តវាយប្រហារខ្លួនតាមដែនអាកាសនៅប្រទេសស៊ីរី។ ក្នុងនោះ IS ក៏មិនលើកលែងឲ្យលោក David Cameron នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ ក្រុម IS បានវាយប្រហារជាលក្ខណៈទ្រង់ទ្រាយធំនៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលបណ្តាលឲ្យមនុស្ស៧នាក់ស្លាប់ ក្នុងនោះរួមមាន៤នាក់ជាជនសង្ស័យ បន្ទាប់ពីមានករណីបំផ្ទុះគ្រាប់បែក និងការបាញ់ប្រហារចំនួនប្រាំពីរកន្លែង នៅក្នុង និងក្បែរហាងលក់ទំនិញមួយ៕

Comments

comments

NO COMMENTS