Huawei ចូលរួមលើកកម្ពស់ សិល្បៈបុរាណខ្មែរ ល្ខោនខោល

Huawei ចូលរួមលើកកម្ពស់ សិល្បៈបុរាណខ្មែរ ល្ខោនខោល

1643
0
SHARE

ភ្នំពេញ៖ ល្ខោនខោល ឬល្ខោន​ពាក់​របាំងមុខ គឺជា​ល្ខោន​មួយ​ដែល មាន​លក្ខណៈ​ចំណាស់​របស់​កម្ពុជា មាន​ដើមកំណើត​នៃ​ការសម្តែង​មុន​សម័យអង្គរ។ ក្រុម K-Smile រៀបចំ​នូវ​កម្មវិធី​ការសម្តែង “ល្ខោនខោល ឬ ល្ខោន​ពាក់​របាំងមុខ”ខ្នាត​ធំ​ពី​សំណាក់​សិល្បករ 32 រូប កាល​ថ្ងៃទី 11 កក្កដា ឆ្នាំ 2016 ដោយមានការគាំទ្រធំពីក្រុមហ៊ុន Huawei។

5កម្មវិធី​លើកកម្ពស់​សិល្បៈ​បុរាណ​ខ្មែរ​នេះ មាន​អ្នកចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ ប្រមាណ​ជាជាង 1000 នាក់។ ការសម្តែង​ដ៏​ពិសេស​នេះ​នឹងធ្វើ​ឡើង​នៅ បឋមសិក្សា វិចិត្រសិល្បៈ​ចាប់ពី​ម៉ោង 8ព្រឹក។ ក្រុម K-Smile  បាន​ឲ្យ​ដឹងថា “យើង​មានបំណង​ចង់​ឡើង​កម្ពស់​សិល្បៈ​បុរាណ​ខ្មែរ ជាពិសេស​គឺ​សិល្បៈ លោ្ខ​ន​ខោល​តែម្តង។ យើង​ពុំ​ចង់​ឲ្យ​សិល្បៈ​មួយ​នេះ​បាត់បង់​សាបសូន្យ​ទេ ដោយសារ តែ​វា​ជា​កេ​រ្តិ៏​ដំណែល របស់​បុព្វបុរស​ខ្មែរ​យើង ដែល​បាន​ទុកដាក់​តាំងពី​បុរាណកាល យូរលង់​ណាស់​មកហើយ។ ជាពិសេស ថ្មីៗនេះ ក៏មាន​ប្រទេសជិតខាង​មានបំណង យើង​ល្ខោនខោល របស់​យើង​ធ្វើជា​បេ​តក​ភ័​ណ្ឌ​ជាតិ​របស់ខ្លួន។

3

ទន្ទឹមនឹងនេះ លោក Jason  នាយក Huawei Mobile Device Department ប្រចាំ​កម្ពុជា ដែលជា​រួមចំណែក​គាំទ្រ​សិល្បៈ​បុរាណ​ខ្មែរ ល្ខោនខោល បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​របស់លោក ពិតជា​មាន មោទនភាព ចូលរួម​គាំទ្រ​នូវ​សកម្មភាព​អភិរក្ស នូវ​របាំ សិល្បៈ​បុរាណ​របស់​ប្រទេស​កម្ពុជា ពីព្រោះ​ជា​កេ​រ្តិ៏​ដំណែល ដ៏​ល្អឥតខ្ចោះ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​របស់ កម្ពុជា។ “បច្ចេកវិទ្យា​កាន់តែ​ជឿនលឿន ជាក់ស្តែង ក្រុមហ៊ុន Huawei យើងខ្ញុំ​បានបង្ហាញ​នូវ​កំពូល​ស្មា​ត​ហ្វូ​ន ស៊េរី​ចុងក្រោយបង្អស់​គឺ Huawei P9  និង Huawei P9 Plus ប៉ុន្តែ​ពួកយើង​នូវតែ​អភិ​រក្សា នូវ​អ្វីដែល សេសសល់​ពី​បុរាណកាល​មក ពោលគឺ ប្រសិនជា​គេ​នូវ​អតីតកាល​ទេ​ក៏​គ្មាន​នូវ​ការ​ជឿនលឿន​បែបនេះ​ដែល។ នេះ​ជា​មូលហេតុ​ដែល​យើង​សម្រេចចិត្ត​ចូលរួម​គាំទ្រ សិល្បៈ​បុរាណ​ខ្មែរ ល្ខោនខោល ហើយ Huawei សង្ឃឹមថា និង​មាន​បណ្តា​ស្ថាប័នផ្សេងៗទៀត​ចូលរួម​គាំទ្រ។

2

សម្រាប់​សាច់រឿង​នៃ​ការសម្តែង​គឺ ជាការ​សង្ខេប​សាច់រឿង“ថ​ល​តយ​ន្ត័”៖ បន្ទាប់ពី​បាន​សន្យា​ជាមួយ​ក្រុង​រាព​ណ៏ ថា​នឹង​ជួយ​ការពារ​ក្រុង​លង្កា វិ​រុ​ឡ​ចម្បាំង​ក៏​លើក​អស់​សេនា ទៅ​សមរភូមិ។ ពេលមកដល់​សមរភូមិ​សេនា​ព្រះរាម នឹង​សេនា​វិ​រុ​ឡ​ច្បាំង​ក៏​ចូល​ប្រយុទ្ធ​គ្នា​ភ្លាម ពេលធ្វើ​ស​ង្រាមយូរៗទៅ​ក៏​ស្រាប់តែ​បាត់​វិ​រុ​ឡ​ចម្បាំង ហើយ​សេនា របស់​ព្រះរាម ស្រាប់តែ​ស្លាប់ច្រើនឡើងៗ ព្រះរាម​ទ្រង់​ពិភ័ល​ហឫទ័យ ក៏​បញ្ជា​ឲ្យ​ពិភេគ​គន់គូរ​ឃើញថា វិ​រុ​ឡ​ចម្បាំង នៅជិតៗនេះ​ទេ ប៉ុន្តែ​យើង​មិនអាច​មើល​វា​ព្រោះ​វា​មាន​កន្សែង​បំបាំងកាយ​មួយ​ឈ្មោះថា “ថ​ល​តយ​ន្ត័” ដែល​ព្រះ​ឥសូរ​ចងដៃ​ពេលដែល​វា​ទៅ​រៀន​ជាមួយ​ព្រះអង្គ ហើយ​ពេលណា​ដែល​វា​មានរឿង​អ្វី គឺ​វា​គ្រាន់តែ​នឹក​គុណ​ដល់​ព្រះ​ឥសូរ ហើយ​យក​កន្សែង​ទៅ​ចង​លើ​ក្បាល​គឺ​គ្មាន​អ្នកណា​អាច​មើលឃើញ​ទេ ដូចនេះ សូម​ព្រះអង្គ​ថ្លែងសរ​ព្រះ​ភិ​រុណ​ដើម្បី ប្រស់​ជីវិត ពល​សេនា​ហើយ​ឲ្យ​សរ​នោះ​ក្លាយជា​សំណេ​ញ់ ដែល​ហ៊ុំព័ទ្ធ​វិ​រុ​ឡ​ចម្បាំង​ទើប​យើង អាច​សម្លាប់​វា​បាន។ ព្រះរាម​ក៏​ចាប់យក​សរ​បាញ់​ទៅ​ហើយក៏​ប្រើ​ឲ្យ ហនុមាន ទៅ​បើក​សំណាញ់​ដែក ដើ​ម្ប​កាត់​ក្បាល​វិ​រុ​ឡ​ចម្បាំង យកមក​ថ្វាយ។ បន្ទាប់មក​ព្រះរាម​ក៏​កែន​អស់​សេនា យោធា​ចូល​ព្រះ​នគរ​វិញ៕

 

 

 

Comments

comments

NO COMMENTS