ហេតុអ្វី​អាជីវក​រដាក់​រូបនាង​បក់បោយ​នៅតាម​ហាង​លក់ដូរ?

ហេតុអ្វី​អាជីវក​រដាក់​រូបនាង​បក់បោយ​នៅតាម​ហាង​លក់ដូរ?

1022
0
SHARE

អាជីវករ​ភាគច្រើន មិន​ថា​នៅតាម​ផ្សារ​នៅតាម​ហាង​ឬ​នៅតាម​ផ្ទះ​នោះទេ គេ​សង្កេតឃើញថា​ពួកគាត់​តែង​ដាក់​រូបនាង​បក់បោយ នៅខាងមុខ​ហាង​និង​អុច​ធូប សែន​នំចំណី​ជា​រៀងរាល់​ព្រឹក​ដើម្បី​ហៅ​ម៉ូយ​ចូល​អោយបាន​ច្រើន។ ប៉ុន្តែ​ពួកគាត់​នៅ​មិនដឹង​ច្បាស់​ទេ​ថា នាង​បក់បោយ​មាន​ប្រវត្តិ​មកពីណា ហើយ​គួរ​ប្រតិបត្តិ​យ៉ាងណា​ទើប​ល្អ?

ម្ចាស់​ហាង​លក់​វត្ថុ​អនុ​ស្សាវ​រី​យ៏ ដាក់តាំង​នៅតាម​ផ្ទះ​ឬ​តាម​ហាង​លក់ដូរ អ្នកស្រី ណាវី  ដែលមាន​ទីតាំងនៅ​ខាងត្បូង​ផ្សារ​ទួល​ទំពូង មាន​ប្រសា​ស​ន៏​ថា ទោះជា​ហាង​របស់​អ្នកស្រី​លក់​វត្ថុ​អនុស្សាវរីយ​ពី​ឈើប្រណិត ចំលាក់​ចេញពី​ថ្ម​គ្រប់​ប្រភេទ លក់​ទាំង​រូបសំណាក់​នាង​បក់បោយ​នេះ​ក៏ដោយ ក៏​គាត់​ដាក់តាំង​រូបនាង​បក់បោយ​នៅមុខ​ហាង និង​សែន​ទឹក​នំចំណី​ជា​រៀងរាល់​ព្រឹក​ព្រលឹម​ផងដែរ។ យ៉ាងណាក៏ដោយ​គាត់​មិនបាន​ដឹងថា តើ​នាង​បក់បោយ​មាន​ប្រភព​មកពីណា​នោះទេ គ្រាន់តែ​ដឹងថា ពិធី​នេះ​បន្សល់ទុក​តាំងពី​ដូនតា​តកូនតចៅ​មក​ប៉ុណ្ណោះ ដោយ​មានជំនឿថា​នាង​បក់បោយ និង​ជួយ​ហៅ​ម៉ូយ​ចូល​ទិញ​អោយបាន​ច្រើន​ជា​រៀងរាល់ថ្ងៃ។ ការពិត​ការ​បន់ស្រន់​របស់គាត់ មិន​អត់​ប្រ​យោ​ជ​ន៏​ទេ គឺ​ហាង​លក់​គ្រឿង​វត្ថុ​អនុ​ស្សាវ​រី​យ៏​ដ៏​ទំនើប នៅ​ខាងត្បូង​ផ្សារ​ទួល​ទំពូង​មួយ​នេះ មាន​ម៉ូយ​ចូល​ទិញ​ហូរហែរ​ប្រាកដ​មែន។ លោកស្រី​បញ្ជាក់ថា ដោយមាន​ជំនឿ​លើ​នាង​បក់បោយ​នេះ អាជីវករ​ស្ទើរ១០០ភាគរយ​ទៅហើយ​ដែល​ដាក់តាំង​រូបសំណាក់​នាង​បក់បោយ នៅមុខ​ហាង​របស់គេរៀងៗខ្លួន គ្រាន់​ហាង​ខ្លះ​តាំង​រូបសំណាក​ធ្វើ​ពី​ជ័រ ខ្លះ​ធ្វើ​ពី​ឈើប្រណិត​ខ្លះ​ធ្វើ​ពី​ថ្ម​ចំលាក់​ប៉ុណ្ណោះ។

IMG_2207

ចំណែក​ព្រះ​តេជគុណ សុខ ប៊ុនធឿន ព្រះចៅអធិការ​វត្ត​ន​ន្ទ​មុ​នី្ន ក្នុង​សង្កាត់​ស្ទឹងមានជ័យ​បាន មាន​សង្ឃដីកា​រថា ព្រះអង្គ​ពិតជា​បានឃើញ​នៅ​ហាង​តូប​លក់ដូរ​ជាច្រើន ដាក់តាំង​រូបសំណាក់ នាង​បក់បោយ​ពិតប្រាកដ​មែន ទោះ​វា​មិនមាន​នៅក្នុង​គម្ពី​ព្រះ​ពុ​ទ្ឋ​សាសនា​ក៏ដោយ។ ប៉ុន្តែ​ទាស់​ត្រង់​ថា អាជីវករ​មិនទាន់​ប្រតិបត្តិ​បានល្អ​គ្រប់ប្រការ​នោះទេ អាជីវករ​មួយចំនួន​សែន​តែ​នំចំណី​មិនបាន​សែន​ប្រង​ម្សៅ​ទេ តាមពិតទៅ​ស្ត្រី​ប្រែ​ថា​សេរី ហើយ​ត្រូវការ​ជា​ចាំបាច់​ប្រេងម្សៅ​សម្រាប់​ស្ត្រី​គ្រប់រូប។ យ៉ាងនេះ​ក៏ដោយ​ព្រះ​តេជគុណ​មាន​សង្ឃដីការ ដោយ​កោតសរសើរ​ចំពោះ​អា​ជីករ ដែល​ចេះ​ប្រតិបត្តិ​បានល្អ​ប្រពៃ គោរពបូជា​រូបសំណាក​បន់ស្រន់​សុំ​សេចក្តី​និង​សូមអោយ​មានចិត្ត​ជ្រះថ្លា ដូច្នេះ​គ្រប់​អ្នកលក់ដូរ​ត្រ​វ​មានចិត្ត​បរិ​សុ​ទ្ឋ កុំ​លក់ដូរ​ម្ហូបចំណី​ដាក់​ជាតិគីមី​អី ព្រោះ​វា​ធ្វើអោយប៉ះពាល់​សុខភាព​មនុស្ស​យ៉ាងខ្លាំង ហើយ​ថាបើ​សិន​មានចិត្ត​ដូច្នេះ ទោះជា​ដាក់​រូបនាង​បក់​នាង​បោយ​រាប់​កញ្ឆេ ក៏​អាច​ហៅ​ម៉ូយ​បាន​ច្រើន​ដែរ ពេលណា​គេ​ដឹងថា​ចំណីអាហារ​ប្រើប្រាស់​ថ្នាំ​គីមី​នោះ វា​លែង​អី​និង​ធ្វើអោយ​អតិថិជន​ត្រូវ​បាត់បង់។

បើ​យោងតាម​ឯកសារ មី​សេ ត្រា​ណេ បានអោយដឹងថា ជនជាតិខ្មែរ​មាន​សាវតារ​ដ៏​យូរលង់​នៅ​ឧបទ្វីប​ឥណ្ឌូចិន​យើង​នេះ តាំងតែ​ពីមុន​ទទួល​ឥទ្ធិពល​ឥណ្ឌា​និង​អឺរ៉ុប​ម្ល៉េះ ហើយ​ស្ថិតក្នុង​អម្បូរ​មន-ខ្មែរ។ ដូចនេះ​ខ្មែរ​មាន​វប្បធម៌​ដើម​របស់ខ្លួន​ជា​មូលដ្ឋាន ដូចជា​ជំនឿ​លើ​ធម្មជាតិ​គួបផ្សំ​នឹង​ជំនឿ​បុព្វការី​ជន​ជាដើម។ នៅ​ដើម​សតវត្សរ៍​ទី១ ទើប​ខ្មែរ​បានទទួល​ឥទ្ធិពល​វប្បធម៌​ឥណ្ឌា។

IMG_2202

តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​លក្ខណៈ​នៃ​ប្រពៃណី​បែប​ជី​វច​ល​និយម​មួយចំនួន នា​សម័យ​បុរេប្រវត្តិសាស្ត្រ​ត្រូវបាន​រក្សាទុក ដូចជា​ករណី​នាង​បក់បោយ​ជា​សក្ខីកម្ម​ស្រាប់។ ព្រោះ​នាង​ជា​ទេពធីតា​តំណាង​សិរី​សួស្តី ជាពិសេស​ជា​តំណាង​ស្រូវ​អង្ករ​ធញ្ញជាតិ និយាយ​ដោយឡែក​និង​តំណាង​ធនធាន​ឬ​ទ្រព្យសម្បត្តិ។ សព្វថ្ងៃនេះ​តាម​ហាង​លក់ទំនិញ ឬ​គេហដ្ឋាន​ឯកជន​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នៃ​ប្រទេស​កម្ពុជា យើង​ឃើញ​នៅលើ​អាសនៈ​ឬ​នៅលើ​ក្បាល​ទូ​មាន​រូបសំណាក​តំណាង​ទេពធីតា​មួយអង្គ អង្គុយ​បត់​ជង្គង់ ដៃស្តាំ​ស្ថិតក្នុង​ឥរិយាបទ​បក់ដៃ​ហាក់ដូចជា​កំពុង​បក់​ហៅ​អ្នក​ណាមួយ ដៃស្តាំ​ច្រត់​យ៉ាង​សង្ហា ហើយ​នៅលើ​ភ្លៅ​ថែមទាំង​មាន​ថង់​មួយ​ណែន​កាន់​ផង។

ចំពោះ​ឥរិយាបទ និង​ប្រភព​នៃ​រូបចម្លាក់​ខាងលើនេះ ឆ្លងកាត់​ការដេញដោល​សួរ​យើង​ក៏បាន​ដឹងថា តំណាង​ឲ្យ​ព្រះ​នាង​បក់បោយ ដែលជា​ទេពធីតា​តំណាង​ឲ្យ​ទ្រព្យសម្បត្តិ​ធនធាន។ ថង់​ដែល​នៅលើ​ភ្លៅ​ព្រះ​នាង​គឺជា​ថង់​លុយ រីឯ​ដៃ​ដែល​បក់​នោះ​គឺ​នាង​បក់​ហៅ​លុយកាក់ មាស ប្រាក់​ទ្រព្យសម្បត្តិ ឲ្យ​ហូរ​ពី​ខាងក្រៅ​ចូលដល់​ម្ចាស់​ផ្ទះសម្បែង។ ក្រៅពីនេះ​យើង​ក៏បាន​ដឹង​ទៀតថា​ឈ្មោះ​របស់​ទេព្តា​នេះ ពិតជា​ឈ្មោះ​ខ្មែរ​យ៉ាង​ប្រាកដ ក៏ប៉ុន្តែ​ហេតុដែល​រាងរៅ​ចម្លាក់​មាន​លក្ខណៈ​ជា​សិល្បៈ​សៀម​ឬ​ថៃ​នោះ គឺ​បណ្តាលមកពី​ត្រូវបាន​នាំចូល​មកពី​ប្រទេស​ថៃ។

យើង​សូមបញ្ជាក់ថា ចម្លើយ​ខាងលើនេះ​ពិតជា​ត្រឹមត្រូវ​ដូច្នោះ​មែនហើយ បានជា​អ្នក​ដែលមាន​ការនិយម ប្រតិបត្តិ​ព្រះ​នាង​បក់បោយ​នៅផ្ទះ​បានដឹង​ប្រភព​យ៉ាងច្បាស់ ពីព្រោះ​បាន​ទិញ​ពី​ទីផ្សារ។ តាមពិត​ខ្មែរ​យើង​ពី​ដើម​ក៏មាន​រូបចម្លាក់​ព្រះ​នាង ដែលជា​ទីសក្ការៈ​ដែរ។
ដូច​ពោល​ខាងលើ​បញ្ហា​ដែល​ចោទ​នៅទីនេះ​គឺថា តើ​ហេតុដូចម្តេច​បានជា​សព្វ​ថ្ងៃ បែរជា​គោរព​ព្រះ​នាង​បក់បោយ ដែលមាន​លក្ខណៈ​ជា​សិល្បៈ​សៀម​ទៅវិញ ដោយ​ងាយស្រួល​ម្ល៉េះ?
ដើម្បី​សម្គាល់​ឲ្យ​បាន​ងាយស្រួល​នូវ​លក្ខណៈ​ខ្មែរ​នៃ​ចម្លាក់​ព្រះ​នាង បក់បោយ យើង​សូម​លើកយក​គំនូរ​យ័ន្ត​ខ្មែរ​មួយ​មុន​ឆ្នាំ១៩៥០ មក​បង្ហាញ​បញ្ជាក់ ។ តាម​រូបគំនូរ​យ័ន្ត​នេះ ដែលមាន​លក្ខណៈ​រេខា​គណិត យើង​ឃើញ​មាន​ព្រះ​គាថា​បាលី​ជាច្រើន ហើយ​នៅ​ខាងក្រោម​ព្រះ​រូប​របស់​ព្រះ​នាង មានការ​បញ្ជាក់​អំពី​គុណសម្បត្តិ​របស់​ព្រះ​នាង គឺ​ព្រះ​នាង​ផ្តល់នូវ​សិរី​សួស្តី​គ្រប់បែបយ៉ាង​យ៉ាង​ប្រាកដ៕

IMG_2210

Comments

comments

NO COMMENTS