Ford GT គឺជាតំណាងនៃកេរដំណែល នៃការប្រណាំងរថយន្តរបស់ Ford

Ford GT គឺជាតំណាងនៃកេរដំណែល នៃការប្រណាំងរថយន្តរបស់ Ford

535
0
SHARE

ឆ្នាំ 1966 ជា​ឆ្នាំ​ដ៏​ពិ​សេសមួយ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រណាំង​រថយន្ត​របស់​ក្រុមហ៊ុន Ford។ នៅ​ឆ្នាំ​នោះ​រថយន្ត Ford GT បានទទួល​ជ័យ​ជ​នះ​ដោយ​ទទួលបាន​តំណែង​លខ 1-2-3 នៅក្នុង​ការ​ព្រឹ​តិ្ត​ការណ៍​ប្រណាំង​រថយន្ត​ដ៏​អស្ចារ្យ​របស់ Le Mans មិនតែប៉ុណ្ណោះ នៅ​ឆ្នាំ 1967 ឆ្នាំ1968 ឆ្នាំ1969 Ford GT នៅតែ​បន្ត​ទទួលបាន​ជ័យ​ជ​នះ​នៅក្នុង​ព្រឹ​តិ្ត​ការណ៍​ប្រណាំង​រថយន្ត​ដដែល​នេះ ជា​បន្ទ​បន្ទាប់។

នៅក្នុង​អំឡុង​ពេលដែល​ប្រារព្ធ​កម្មវិធី​កេរដំណែល​របស់​ក្រុមហ៊ុន​ហ្វ​ដ​នៅក្នុង​ខែមិថុនា​នេះ​ផងដែរ វា​គឺជា​ឧកាស​ដ៏​ល្អ​មួយ​ដើម្បី​យល់​បន្ថែមទៀត​អំពី​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន Fordនិង​ការប្រណាំង​រថយន្ត ក៏ដូចជា​ដើមកំណើតរ​បស់​ក្រុមហ៊ុន Ford និង កត្តា​ដែល​ជុំរុញ​ឲ្យ​មានការ​វិវត្តន៍​រហូត​ដល់​សព្វថ្ងៃនេះ។

050116_motor_ford_gt_wins.vresize.1200.675.high

នៅក្នុង​ឆ្នាំនេះ​ផងដែរ កម្មវិធី​កេរដំណែល​របស់​ក្រុមហ៊ុន Ford និង​ការប្រណាំង​រថយន្ត​ត្រូវបាន​ផ្សាភ្ជាប់ ដោយសារ រថយន្ត Ford GT ទាំង​បួន​ម៉ូ​ដែល​បាន​ជាប់​ឈ្មោះ​នៅក្នុង​បញ្ជី​របស់ Le Mans 24 Hour សម្រាប់​ឆ្នាំ 2016 ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី 18 និង 19 ខែមិថុនា។ បន្ទាប់ពី​ការរង​ចាំ​ដ៏​សែន​យូរ ទីបំផុត Ford GT បាន​ត្រលប់មក​ចូលរួម​ក្នុងការ​ប្រណាំង​រថយន្ត Le Mans ម្ដង​ទៀតហើយ។ តោះ​នាំគ្នា​ទៅ​មើល​រថយន្ត ថា​តើ​រថយន្ត Ford GT ដែល​បំពាក់​ដោយ​ម៉ាស៊ីន Ecoboost នេះ​មាន​លក្ខណៈ​ខុសពីរ​ម៉ាស៊ីន​ធម្មតា​ដូចម្ដេចខ្លះ?

ដើមកំណើត​របស់​រថ​យន្ត Ford GT

“នៅពេលដែល Ford GT40 បាន​ចូលរួម​ការប្រកួត Le Mans នៅក្នុង​ឆ្នាំ 1960 ខណៈនោះ​ដែរ លោក Henry Ford II បានបញ្ជាក់​ឲ្យ​ពិ​ភ​លោក​បានដឹងថា​រថយន្ត Ford ក៏​អាច​យកឈ្នះ​រថយន្ត​ប្រណាំង​លំដាប់​ពិភពលោក​ដែរ” នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក Bill Ford ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Ford Motor Company។ គាត់​បាន​បន្តទៀតថា៖ “ពួកយើង​នៅតែមាន​មោទនភាព​ដែល​បានឈ្នះ​ការប្រកួត​ដ៏​អស្ចារ្យ​នេះ​ដល់​ទៅ​បួន​ឆ្នាំ​ជាប់​គ្នា ទាំងនេះ​គឺជា​កាតាលីករ​ដ៏​សំខាន់​នៅ​ពីក្រោយ​ការផលិត​រថយន្ត Ford GT ហើយ​ទាំងនេះ​នៅតែ​ជា​កត្តា​សំខាន់​ដែល​តែងតែ​នាំ​ពួកយើង​ឆ្ពោះទៅមុខ​ជានិច្ច។ រថយន្ត Ford GT ស៊េរី​ថ្មី​គឺជា​សមិទ្ធិផល កំពូល​របស់ Ford Performance។ ជាមួយនឹង​ការ​រចនា​រូបរាង​ខាងក្រៅ​តាមបែប aerodynamics តួ​រថយន្ត​បំពាក់​ដោយ​ដែក carbon fiber ដែល​ស្រាល​និង​ស្វិត​ជាងដែក​ធម្មតា និង​បំពាក់​ដោយ​ម៉ាស៊ីន Ecoboost ដែលមាន​កម្លាំង​ខ្លាំង រថយន្ត Ford GT នេះ​គឺជា​ដៃគូរ​ប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​របស់​រថយន្ត​ប្រណាំង Ferrari, Corvette, Porsche, and Aston Martin នៅលើ​ទីលានប្រណាំង​រថយន្ត​ផងដែរ។

បំពាក់​ដោយ​ប្រភេទ​ម៉ាស៊ីន Ecoboost ដែលមាន​អនុភាព​លើសគេ

ក្រុមហ៊ុន Ford បានចាប់ផ្ដើម​ផលិត​រថយន្ត​ប្រណាំង​តាំងពី​កំឡុង​ឆ្នាំ 1960 មក​ម្លេះ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ក្រុមហ៊ុន​បាន​នាំមក​នូវ​ភាពជោគជ័យ​ដ៏​អស្ចារ្យ​ជាមួយនឹង​បច្ចេកវិទ្យា​ចុងក្រោយ​នៃ​ម៉ាស៊ីន Ecoboost។ រថយន្ត Ford GT បួន Models ខុសៗគ្នា​ដែល​បានជ្រើសរើស​សម្រាប់​ការប្រណាំង​រថយន្ត Le Mans នៅក្នុង​ខែមិថុនា ពាក់​ស្លាក​លេខ 66, 67, 68 និង 69។ រថយន្ត Ford GT នេះ​បាន​ឆ្លងកាត់​ការ​រចនា​និង​ការធ្វើ​តេស្ត​យ៉ាង​ផ្ចិតផ្ចង់ និង​មាន​បំពាក់​ដោយ​ម៉ាស៊ីន Ecoboost 3.5 V6 ដែលជា​ប្រភេទ​ម៉ាស៊ីន Ecoboost ដែលមាន​អនុភាព​លើសគេ។

pla-mucke-priaulx-franchitti-1

តូច​តែ​កម្លាំង​ខ្លាំង

ម៉ាស៊ីន EcoBoost មាន​កម្លាំង​ខ្លាំង ស៊ីប្រេង​តិច​និង​ការពារ​បរិស្ថាន​ផងដែរ បើ​ប្រៀបធៀប​ទៅនឹង​ម៉ាស៊ីន​ធម្មតា។ ម៉ាស៊ីន EcoBoost ត្រូវបាន​បង្ហាញ​ដំបូង​កាលពី​ឆ្នាំ 2009 ហើយ​ចាប់តាំងពី​ពេល​នោះមក​រហូតដល់​បច្ចុប្បន្ន ចំនួន​លក់​របស់​រថ​យន្ត​ដែល​ប្រើ​ម៉ាស៊ីន Ecoboost បាន​កើនឡើង​រហូតដល់ ប្រាំ​លាន​គ្រឿង​ទូទាំង​ពិភពលោក។ នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច តម្រូវការ​សម្រាប់​ម៉ាស៊ីន EcoBoost បាន​កើន​ឡើងជា​លំដាប់ ហើយ​ក្រុមហ៊ុន Ford ក៏បាន​បន្ត​ផលិត​នូវ​រថយន្ត​ដែល​ស៊ីប្រេង​តិច​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​អតិថិជន​ផងដែរ៕

 

Comments

comments

NO COMMENTS