Ford លើកពាននៅទីលានប្រណាំងរថយន្តលំដាប់ពិភពលោក Le Mans

Ford លើកពាននៅទីលានប្រណាំងរថយន្តលំដាប់ពិភពលោក Le Mans

1011
0
SHARE

រថយន្ត Ford GT ពាក់​ស្លាក​លេខ 68 បើកបរ​ដោយ​កីឡាករ Sébastien Bourdais (បារាំង), Joey Hand (អា​មេ​រិច) និង Dirk Müller (អាឡឺម៉ង់) បាន​ឆ្លងកាត់​គំនូសបន្ទាត់​ចុងក្រោយ និង​ទទួលបាន​ពានរង្វាន់​លេខ 1 នៅ​ទីលានប្រណាំង​រថយន្ត Le Mans 24 Hours នៅ​ម៉ោង​បី​រសៀល​នៅ​ថ្ងៃអាទិត្យ​កាលពី​ពីរ​សប្ដាហ៍​មុន។ រថយន្ត Ford GT ពាក់​ស្លាក​លេខ 69 បើកបរ​ដោយ​កីឡាករ Ryan Briscoe (អូស្ត្រាលី), Scott Dixon (នូ​វែ​ល​ហ្សេ​ឡង់) និង Richard Westbrook (អង់គ្លេស) ទទួលបាន​ពានរង្វាន់​លេខ​បី រីឯ រថយន្ត Ford GT ពាក់​ស្លាក​លេខ 66 និង 67 ជាប់​ចំណាត់ថ្នាក់​លេខ​បួន និង​លេខ​ប្រាំបួន បន្តបន្ទាប់​គ្នា។

លោក Bill Ford អគ្គនាយក​ប្រតិបត្តិ ក្រុមហ៊ុន Ford Motor Company មានប្រសាសន៍ថា៖ “ព្រឹត្តិការណ៍​នេះ​បាន​ក្លាយជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​សំរាប់​ក្រុមហ៊ុន Ford Motor Company”។ “យើង​តែងតែ​សង្ឃឹមថា​យើង​នឹង​អាច​ត្រឡប់​ទៅ​ចូលរួម​ការប្រណាំង​រថ​យន្ត Le Mans 50 ឆ្នាំ​បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ​ក្នុង​ឆ្នាំ 1966 និង​អាច​យកឈ្នះ​ការប្រណាំង​រថយន្ត​លំដាប់​ពិភពលោក​នេះ​ម្ដងទៀត។ មោទនភាព​ដែល​យើងទាំងអស់គ្នា​ទទួលបាន នៅពេលដែល Ford GT បាន​ឆ្លងកាត់​ខ្សែរ​បន្ទាត់​ចុងក្រោយ​នៅក្នុង​ការប្រកួត Le Mans គឺ​ពិតជា​អស្ចារ្យ​មិនអាច​នឹង​បកស្រាយ​បាន។ ក្រុមការងារ​ដែល​បាន​រចនា​បង្កើត​រថយន្ត​នេះ​ឡើង និង​ចូលរួម​ការប្រណាំង​រថ​យន្ត បាន​ខិតខំ​ប្រឹងប្រែង​ដោយ​មិន​ខ្លាច​នឿយហត់​ដើម្បី​នាំ​យើង​ទៅដល់​គោលដៅ ហើយ​ខ្ញុំ​ពិត​ជាមាន​មោទនភាព​ចំពោះ​ពួកគាត់​ខ្លាំងណាស់។ ក្រុម​ប្រណាំង​រថយន្ត Ford Chip Ganassi បានបង្ហាញ​ពី​ស្មារតី គំនិត​ច្នៃប្រឌិត​ថ្មី ការប្ដេជ្ញាចិត្ត និង​ស្មារតី​ការងារ​ជា​ក្រុម​ដ៏​មុះ​មុត​របស់​ក្រុមហ៊ុន Ford។ យើង​ពិតជា​ស្រលាញ់​និង​គោរព​ប្រវត្តិសាស្ត្រ​និង​កេរដំនែល​របស់ Ford ហើយ​នៅក្នុង​ថ្ងៃនេះ​ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​យើង​បាន​បង្កើត​ប្រវត្តិសាស្ត្រ​នេះ​ជាថ្មី​ម្តងទៀត” នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក Bill Ford។

pla-mucke-priaulx-franchitti-1

លោក Mark Fields ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ ក្រុមហ៊ុន Ford Motor Company បាន​មានប្រសាសន៍ថា៖ “ការបង្កើត​រថយន្ត​ថ្មី​មួយ​និង​មាន​ឳ​កាសចូល​រួម​ក្នុងការ​ប្រណាំង​រថយន្ត Le Mans  គឺជា​សម្មត​ផល​ដ៏​មហិមា​របស់​ក្រុមហ៊ុន Ford”។ “យើង​បាន​ចូលរួម និង​បាន​យកឈ្នះ​ការប្រណាំង​រថយន្ត​លំដាប់​ពិភពលោក Le Mans 47 Hours។ យើង​ពិតជា​រីករាយ​ណាស់​ដែល​បាន​ចែករំលែក​ព្រឹត្តិការណ៍​ដ៍​អស្ចារ្យ​នេះ​ជាមួយនឹង Ford Dealer បុគ្គលិក Ford ទាំងអស់ ម្ចាស់​ឧបត្ថម្ភ ក៏ដូចជា​អតិថិជន​របស់ Ford  ដែលជា​ចំនែក​នៃ​គ្រួសារ Ford ផងដែរ។ ក្រុមហ៊ុន​រថយន្ត​ទាំងអស់​ដែលមាន​នៅក្នុង​ក្លិប GTE Pro Class បានបង្ហាញ​ឲ្យ​ឃើញ​ពី​ស្មារតី​ប្រកួតប្រជែង​យ៉ាងពិត​ប្រាកដ ហើយ​យើង​ពិតជា​រំភើប​យ៉ាងខ្លាំង​ដែល​បាន​ចូលរួម​នៅក្នុង​ការប្រណាំង​រថយន្ត​ដែល​មិន​គួរឱ្យ​ជឿ​នេះ។

ក្រោយ​ការប្រកួត​រវាង​រថយន្ត Ferrari ពាក់​ស្លាក​លេខ 82 រថយន្ត Ford GT ពាក់​ស្លាក​លេខ 68 បាន​នាំមុខ​ក្នុង​វេលា​ចុងក្រោយ​នៃ​ការប្រកួត​អស់​រយៈពេល ២០  ម៉ោង​នេះ។ លោក Hand គឺជា​អ្នកបើក​ចុងក្រោយ​គេ នៅពេលដែល​រថយន្ត Ford GT បាន​វ៉ា​ធ្វើការ​ដាច់​រថយន្ត Ferrari ដែល​បង្កើតបានជា​ប្រវត្តិ​សស្ត្រ​នៃ​ការប្រកួតប្រជែង​គ្នា រវាង​ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំងពីរ​អស់​រយៈកាល​ជាង ៥០មកនេះ។

050116_motor_ford_gt_wins.vresize.1200.675.high

“វា​ពិត​ជាមាន​អត្ថន័យ​ណាស់​ដែល​ពួកយើង​អាច​ត្រលប់​មកវិញ50 ឆ្នាំ​បន្ទាប់ពី Ford បានឈ្នះ​ការប្រកួត​ដដែល​នេះ​កាលពី​ឆ្នាំ 1966 មក” នេះ​បើ​យោងតាម​សម្ដី​របស់លោក Hand។ គាត់​បាន​បន្តទៀតថា៖ “យើង​បាន​និយាយថា​យើង​ចង់​ឈ្នះ ប៉ុន្តែ​ដើម្បី​យកឈ្នះ​ការប្រកួត​នេះ វា​ពិតជា​មិន​ងាយស្រួល​នោះទេ។ ក្រុមការងារ​ពួកយើង​បាន​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ​ទោះបីជា​ថ្ងែ​ឈប់សម្រាក​ក៏ដោយ ដើម្បី​បង្កើតបាន​នូវ​រថយន្ត​ប្រណាំង​មួយ​ដែលមាន​អានុភាព​លើសគេ។ ខ្ញុំ​ធ្លាប់​បានឈ្នះ​ការប្រណាំង​រថយន្ត​ជាច្រើន ហើយ​ជ័យជម្នះ​លើក​នេះ​គឺជា​ជ័យជម្នះ​ធំ​បំផុត​សម្រាប់​ខ្ញុំ។ ខ្ញុំ​ពិតជា​មាន​កិត្តិយស​ខ្លាំងណាស់​ដែល​បានក្លាយ ជា​ផ្នែក​មួយ​នៃ​ព្រឹ​តិ្ត​ការណ៍​នេះ និង​សមាជិក​របស់​ក្រុមគ្រួសារ Ford ហើយ​ខ្ញុំ​ពិតជា​មាន​មោទនភាព​ខ្លាំងណាស់​ដែល​បានធ្វើការ​ជាមួយ​ក្រុមហ៊ុន Ford ។

ជ័យជម្នះ​នេះ​មាន​អត្ថន័យ​ពិសេស​សម្រាប់ លោក Bourdais។ គាត់​បាន​ចូលរួម​ការប្រណាំង​រថ​យន្ត Le Mans 10 ដង​មកហើយ នេះ​គឺជា​ជ័យជម្នះ​លើកដំបូង​របស់លោក។

លោក Bourdais បាន​និយាយថា៖ “វា​ជា​រឿង​ស្ទើរតែ​មិនគួរ​ឱ្យ​ជឿ​ដែល​ខ្ញុំ​អាច​ឈ្នះ​ការប្រកួត​នេះ។ នៅក្នុង​នោះបាន​រួមបញ្ចូល​នូវ​ការខិតខំ​ប្រឹងប្រែង​និង​កម្លាំងចិត្ត​ជាច្រើន​ដែល​អាច​ឲ្យ​ពួកយើង​ឈរ​នៅទីនេះ និង​ប្រគល់​ពានរង្វាន់​នេះ ឱ្យទៅ​គ្រួសារ​របស់​ក្រុមហ៊ុន Ford និង​មនុស្ស​គ្រប់គ្នា​បានជា​ប់​ពាក់ព័ន្ធ​អារម្មណ៍​បែបនេះ​ពិតជា​ពិសេស​ខ្លាំងណាស់។ អ្វីៗគ្រប់យ៉ាង​ហាក់បីដូចជា​បាន​ព្រៀង​ទុកជាមុន ប្រវត្តិសាស្ត្រ ការប្រណាំង​រថយន្តរ​វាង​រថយន្ត Ferrari  និង​រថយន្ត Ford  កាលពី 50 ឆ្នាំមុន ព្រឹ​តិ្ត​ការណ៍​បានកើត​ឡើង​ម្ដងទៀត​នៅថ្ងៃនេះ។ ជ័យជម្នះ​លើក​នេះ​ពិតជា​អស្ចារ្យ​ណាស់។

រថយន្ត Ford GT ពាក់​ស្លាក​លេខ 66 ទទួលបាន​ពិន្ទុ​ក្នុង FA World Endurance Championship ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ ជាហេតុ​នាំ​ឲ្យ​រថយន្ត​អាច​ចូលរួម​ការប្រកួត​រប​ស់ WEC បន្តបាន។ ក្រុម​កីឡាករ IMSA Ford Chip Ganassi  បានធ្វើ​ដំនើរ​ត្រលប់​ទៅ​សហរដ្ឋ​អា​មេ​រិច​វិញ​ក្រោយ​បញ្ចប់​ការប្រកួត ដើម្បី​ត្រៀមខ្លួន​ចូលរួម​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត WeatherTech SportsCar Championship បន្តទៀត នៅឯ Watkins Glen ថ្ងៃទី៣ខែកក្កដា​ខាងមុខនេះ។

ដើម្បី​ឲ្យ​កាន់តែ​យល់ច្បាស់​ប្រិយមិត្ត​អាច​ទស្សនា Video ដូចខាងក្រោម:

 

 

Comments

comments

NO COMMENTS