បែកធ្លាយ! វីដេអូ iPhone ថ្មី អេក្រង់ ៤អ៊ីង

បែកធ្លាយ! វីដេអូ iPhone ថ្មី អេក្រង់ ៤អ៊ីង

582
0
SHARE

អាមេរិក៖ ខណៈដែល​ព័ត៌មានចចាមអារ៉ាមជាច្រើន បាននិងកំពុងតែ​តាមដានព័ត៌មាន ទាក់ទង iPhone 7 ​របស់​ក្រុមហ៊ុន Apple ស្រាប់តែ​លេចធ្លាយវីដេអូថ្មីមួយ ដេលបង្ហាញថា iPhone ម៉ូដែលថ្មីរបស់ក្រុមហ៊ុន Apple គឺ​​មាន​អេក្រង់ទំហំ ៤អ៊ីង។

តាមរយៈវីដេអូឃ្លិប ដែលមានរយៈពេល ៤០វិនាទី ដែលត្រូវបានគេបង្ហោះនៅលើ អនឡាញ បានបង្ហាញថា ក្រុមហ៊ុន Apple បានងាកមកចាប់អារម្មណ៍ក្នុងការផលិត iPhone អេក្រង់ ៤អ៊ីងវិញ ហើយនឹងប្រកាស​បង្ហាញ​ នៅក្នុងពេលឆាប់ខាងមុខនេះ។ iPhone ថ្មីនេះ ត្រូវបានគេរចនាឡើង ដោយយកលំនាំតាម iPhone 6S ប៉ុន្តែវា​មានរូបរាងតូចជាង ចំណែក​មុខ​ងារ​ផ្សេងៗ ត្រូវបានបំពាក់ឡើងដូចគ្នាទៅនឹង iPhone 6S។

iPhone ដំបូងរបស់ Apple គឺមានអេក្រង់ទំហំ ៣,៥អ៊ីង រហូងដល់ឆ្នាំ ២០១២ បានប្ដូរទៅជា ៤អ៊ីង និងមកដល់​ឆ្នាំ២០១៤ ក៏បានប្ដូរទៅជា ៥,៧អ៊ីង (iPhone 6) និង អេក្រង់ ៥,៥អ៊ីង (iPhone 6 Plus)។

គួរបញ្ជាក់ផងដែរថា វីដេអូនេះ ត្រូវបានគេបញ្ជាក់ថា ថតចេញពីក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ធំរបស់ Apple ដែលមានមូលដ្ឋាននៅក្នុងប្រទេស ចិន៕

Comments

comments

NO COMMENTS