កម្មករ​ជាង៨០នាក់​ដួលសន្លប់​អះអាងថា​ឃើញ​ខ្មោច​យំទា​ផ្លែឈើ

កម្មករ​ជាង៨០នាក់​ដួលសន្លប់​អះអាងថា​ឃើញ​ខ្មោច​យំទា​ផ្លែឈើ

882
0
SHARE

កណ្តាល៖ កម្មករ​កម្ម​ការ​នី​រោងចក្រ​ចំនួន៨៨នាក់ បាន​ដូ​ល​សន្លប់​ជា​បន្តបន្ទាប់ ដោយសារ​ឃើញ​ខ្មោចលង​យំទា​ផ្លែឈើ០៧មុខ តែដោយសារ​ខ្លាច​ខ្មោច​ពួកគេ​ក៏​ដួលសន្លប់ រហូត​ធ្វើ​ឲ្យ​ផ្អើល​ឈូរ​ឆរ​ក្នុង​រោងចក្រ​ទាំង​ព្រឹក​ព្រហាម​តែម្តង។

ហេតុ​ការ​ណ៏​កើតឡើង​កាលពី​វេលា​ម៉ោង៧.៣០នាទី ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតក្នុង​រោងចក្រ​ហ្គ្រែ​ន​អី​ស្ត ហ្វ៊ូ​ត​វែ​រ ភូមិ​អង្គស្នួល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល ដែលមាន​កម្មករ​សរុប​ចំនួន ១១០០នាក់​កំពុងធ្វើការ។

តាម​ប្រភព​រឿង​ពី​កម្មករ​ក្នុង​រោងចក្រ​បញ្ជាក់ថា ជា​រៀងរាល់​ម៉ោង៧.២០នាទី​ព្រឹក កម្មករ​ចូលធ្វើការ​ជាធម្មតា​រហូតដល់​ម៉ោង៧.៣០ព្រឹក ស្រាប់​តែមាន​ខ្មោច​ចូល​កម្ម​ការ​នី​ម្នាក់​យំទារ​ផ្លែឈើ០៧មុខ មាន​ទាំង​ចេក ប៉ម សារី​ជាដើម ស្រាប់តែ​ពេលនោះ​មានកម្ម​ការ​នី២នាក់​ដួលសន្លប់ភ្លាមៗ ក៏មាន​ការភ្ញាក់ផ្អើល​ហើយ សន្លប់​បន្តបន្ទាប់​គ្នា​រហូត៨៨នាក់៕

13700215_273914556309992_1958767969170412495_n 13729143_273914482976666_6049078382673994307_n

Comments

comments

NO COMMENTS