ក្រុមហ៊ុន អេង ឌី​ប៉ូ ពង្រីក​វិសាលភាព​តំបន់​អភិវឌ្ឍន៍​ដំណាំ​ស្រូវ​ជាង 10,000 ហិកតា ក្នុង​ជំ​ហ៊ាន​ទី2

ក្រុមហ៊ុន អេង ឌី​ប៉ូ ពង្រីក​វិសាលភាព​តំបន់​អភិវឌ្ឍន៍​ដំណាំ​ស្រូវ​ជាង 10,000 ហិកតា ក្នុង​ជំ​ហ៊ាន​ទី2

671
0
SHARE

កំពង់ចាម ៖ ស្របទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​លើកស្ទួយ​វិស័យ​កសិកម្ម​ជា​គោលដៅ​អាទិភាព ជាពិសេស ជាការ​ចូលរួម​សម្រេច​គម្រោង​នៃ​ការនាំ​ស្រូវ​អង្ករ​កម្ពុជា​ទៅកាន់​ទៅ​ទីផ្សារ​ក្រៅ​ស្រុក​ឱ្យបាន1លាន​តោន​នោះ ក្រុមហ៊ុន អេង ឌី​ប៉ូ អភិវឌ្ឍន៍ បានចាប់ផ្តើម​ចុះ​អនុវត្ត​គម្រោង​ជា​ជំហាន​ទី2របស់ខ្លួន​ដោយ​ការដាក់​គ្រឿងចក្រ​កសិកម្ម​ជាច្រើន​គ្រឿង ដើម្បី​កែប្រែ​តំបន់​ដី​គ្រាំង​ហួតហែង​ដែលមាន​ទំហំ​ជាង1ម៉ឺន​ហិកតា ដែល​ស្ថិត​នៅជាប់​ព្រំប្រទល់​ខេត្ត​ចំនួន3 រួមមាន កំពង់ចាម កំពង់ធំ និង​ខេត្តកំពង់ឆ្នាំង ឱ្យក្លាយ​ទៅ​តំបន់​អភិវឌ្ឍន៍​ដាំ​ដុះ​ដំណាំ​ស្រូវ​ធម្មជាតិ​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ។

fn-2016-05-17-13-00-51-8

            លោក តាំង សុខ​ឃី ជំនួយការ​ផ្ទាល់​លោក​ឧកញ៉ា អេង ឌី​ប៉ូ បានឱ្យដឹងថា សម្រាប់​ការចុះអនុវត្ត និង​អភិវឌ្ឍន៍​លើ​ផ្ទៃដី​ដែលមាន​វិសាលភាព​ប្រមាណ​ជាង​មួយ​ហិកតា​នេះ គឺជា​គម្រោង​ទី2របស់​ក្រុមហ៊ុន ខណៈដែល​គម្រោង​លើកដំបូង​បានធ្វើ​ឡើង​នៅ​ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល ប្រកបដោយ​ភាពជោគជ័យ​ជាច្រើន​ឆ្នាំ​រួចមកហើយ​នោះ។ ជាមួយនឹង​ការអនុវត្ត​គម្រោង​ទី2នេះ​ផងដែរ លោក តាំង សុខ​ឃី ក៏បាន​បញ្ជាក់ដែរថា ៖ « គម្រោង​ទី2នេះ យើង​បាន​សិក្សា​អំពី​ស្ថានភាព​ផ្ទៃដី ក៏ដូចជា​ភាព​ប៉ះពាល់​រួចរាល់​អស់ហើយ ហើយ​ចំពោះ​ដី​ដែល​ស្ថិតក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​យើង ក្រុមហ៊ុន​ក៏បាន​ទិញ​ពី​ប្រជាពលរដ្ឋ​យ៉ាង​ត្រឹមត្រូវ​ស្របច្បាប់ ដោយមាន​ការទទួលស្គាល់​អជ្ញាធរ​ផងដែរ។ ជា​ភាពជាក់ស្ដែង​ពេលនេះ យើង​កំពុងតែ​កែប្រែ​ស្ថានភាព​ដី ក្នុង​ជំហាន​ដំបូង​ទៅលើ​ផ្ទៃដី​ត្រឹម​ជាង4000ហិកតា ដោយ​ត្រូវ​បែង​ចែកចេញជាដំណាក់កាលៗ ដូច​ជាការ​ភ្ជួរ​ដី ការស្តារ​ប្រឡាយ​មេ បង្កើត​ប្រព័ន្ធធារាសាស្ត្រ សម្រាប់​អនុគ្រោះ​ដល់​ដំណាំ​ស្រូវ​ជាដើម ខណៈដែល​ក្រុមហ៊ុន​នឹង​បន្ត​ពង្រីក​ការវិនិយោគ​ដំណាំ​ស្រូវ​នេះ​ជាច្រើន​ម៉ឺន​ហិកតា។ ដោយឡែក​សម្រាប់​រូបមន្ត​នៃ​ការអនុវត្ត ត្រូវបាន​ធ្វើឡើង​តាម​បទពិសោធន៍​ចាស់​នៃ​គម្រោង​ទី1ដែល​ស្ថិតនៅ​ឃុំ​កំពង់​អុស ហើយ​ប្រជាកសិករ ដែល​ស្ថិតនៅ​ជិត​តំបន់​អភិវឌ្ឍន៍​នេះ នឹង​ទទួលបាន​ប្រយោជន៍​យ៉ាងច្រើន​ពី​គម្រោង​កសិក​កម្ម ដូចជា​ទទួលបាន​ទឹក​សម្រាប់​ធ្វើស្រែ ផ្លូវ​ដឹកជញ្ជូន ការផ្តល់​ពូជស្រូវ ការប្រមូល​ទិញស្រូវ​ពី​ពលរដ្ឋ និង​ការផ្តល់​បទពិសោធន៍ រួម​ជាមួយនឹង​ការជួយ​ផ្នែក​បច្ចេកទេស​លើ​ការ​បង្កបង្កើនផល​មួយចំនួនទៀត » ។

            លោក តាំង សុខ​ឃី បានឱ្យដឹង​ថែមទៀត​ថា ៖ ក្នុង​ដំណើរការ​ធ្វើស្រែ​ដើម្បី ទទួលបាន​ទិន្នផល​ខ្ពស់ ក្រុមហ៊ុន​មាន​បច្ចេកទេស​ខ្ពស់ ព្រមទាំង​ប្រើប្រាស់​ឧបករណ៍​កសិកម្មទំនើបៗ ដូចជា​ម៉ាស៊ីន​បាញ់ថ្នាំ និង​ម៉ា​ស៊ី​ច្រូតស្រូវ រួម​នឹង​គ្រឿងចក្រ​ជាច្រើន​ទៀត។ ក្រៅពី​គ្រឿងចក្រ​ទាំងនេះ ក្រុមហ៊ុន​ក៏មាន​តម្លើង​ម៉ាស៊ីន​ស​ម្ងួ​ត​ស្រូវ ដែលមាន​សម្ថ​ភាព​ខ្ពស់ ដើម្បី​ជួយ​ជុំរុញ​សម្ថ​ភាព​នៃ​ការផលិត​ស្រូវ ក៏ដូចជា​ធ្វើឱ្យ​ទិន្នផល​ដែល​ទទួលបាន​មាន​ស្តង់ដារ​អន្តរជាតិ​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ដទៃ​បាន ។ សម្រាប់​ជំ​ហ៊ាន​បន្ទាប់ ក្រុមហ៊ុន​នឹង​បង្កើន​លទ្ធិភាព​ផលិត​ឱ្យ​ពេញបន្ទុក ដើម្បី​ចូលរួមចំណែក​ក្នុង​យុទ្ធសាស្ត្រ​ស្រូវ​អង្ករ​របស់​រាជរដ្ឋាភិបាល និង​លើកកម្ពស់​សេដ្ឋកិច្ចជាតិ ជាពិសេស គឺ​ការចូលរួម​លើក​ផ្ទួ​យ​ជីវភាព​ប្រជាពលរដ្ឋ ។ ដោយឡែក​ចំពោះ បញ្ហា​ប្រភពទឹក លោក​គ្រោង​សុំ​គោលការណ៍​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ស្តារ​ព្រែក រៀបចំ​ប្រព័ន្ធធារាសាស្ត្រ​ដោយមាន​ប្រភពពីរ គឺ​យក​ទឹក​ពី​ទំនប់៦មករា ដែលមាន​ចម្ងាយ​ពី​តំបន់​អភិវឌ្ឍន៍​នេះ ៧០គីឡូម៉ែត្រ ហើយ​មាន​ផលប៉ះពាល់​ច្រើន និង​ប្រភពទឹក​មួយទៀត គឺ​ជីក​ព្រែក ពី​ទន្លេ​យកមក​ទីនេះ​ជិត ហើយ​មាន​ផលប៉ះពាល់​តិច។ ប្រភពទឹក​ទាំង២កន្លែង​នេះ ក្រុមហ៊ុន​អាចធ្វើ​បាន​លុះត្រាតែ​មានការ​គាំទ្រ​ពេញទំហឹង ពី​គ្រប់​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ផងដែរ ។

13234734_1077850478937430_967998791_o

            ជាមួយគ្នានេះ​ផងដែរ លោក ឡោ ចាន់​លី អភិបាលស្រុក​បាធាយ បានបង្ហាញ​ពី​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​វត្តមាន​ក្រុមហ៊ុន អេង ឌី​ប៉ូ អភិវឌ្ឍន៍ នៅក្នុង​គម្រោង​អភិវឌ្ឍន៍​ការដាំដុះ​ដំ​ណា​ស្រូវ​ក្នុង​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់មាន​នាពេលនេះ។ ឆ្លៀត​នៅក្នុង​ឱកាស​នាពេលនោះ លោក ឡោ ចាន់​លី ក៏បាន​បញ្ជាក់​ពី​ស្ថានភាព​ទូទៅ​នៅក្នុង​ស្រុក​បាធាយ​ថា ៖ ប្រជាកសិក​នៅក្នុង​ស្រុក​បាធាយ ខេត្តកំពង់ចាម គឺ​ភាគច្រើន​ប្រកប​របរ​កសិកម្ម ដែល​ក្នុងនោះ​មាន​ប្រមាណ៨០% ពឹង​ផ្អែកលើ​កត្តា​ធម្មជាតិ​ទាំងស្រុង ពោលគឺ​ធ្វើស្រែ​ប្រវាស​មេឃ ហើយ​មាន​នៅមាន​ផ្ទៃដី​មួយចំនួនទៀត​ត្រូវ​ទុកចោល​ដោយសារតែ​គ្មាន​ប្រព័ន្ធធារាសាស្ត្រ គ្មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​បង្កបង្កើន​ផល៕

13248486_275809529418223_8256281203039525922_o 13254944_275809516084891_4572514358188967168_o 13268551_275809602751549_3600514361792388282_o 13235154_275809746084868_6505395339414543436_o 13227510_275809742751535_4741473731311316052_o 13227594_275809709418205_6591426912355836935_o IMG_4189 13064660_275809632751546_6911016004422930854_o

Comments

comments

NO COMMENTS