ងាយៗ ក្នុងការទាញយកវីដេអូពី​ Facebook​ និង ​YouTube​ ដោយ​មិន​ចាំ​បាញ់​ប្រើ​កម្មវិធី​​អ្វី​​ទាំង​​អស់!​

ងាយៗ ក្នុងការទាញយកវីដេអូពី​ Facebook​ និង ​YouTube​ ដោយ​មិន​ចាំ​បាញ់​ប្រើ​កម្មវិធី​​អ្វី​​ទាំង​​អស់!​

645
0
SHARE
easy-download-video-from-facebook-youtube

ភ្នំពេញ៖ បច្ចុប្បន្នអ្នកប្រើប្រាស់អ៊ីនធើណែតមួយចំនួនមានការស្ទាត់ជំនាញក្នុងការទាញយក (Download) វីដេអូ ចេញពី YouTube និង Facebook ដោយអ្នកទាំងនោះភាគច្រើន​ប្រើប្រាស់​នូវកម្មវិធីជំនួយក្នុងការទាញយកដូចជាកម្មវិធី IDM ឬក៏ប្រើប្រាស់ Add on និង Plugin ជាដើម ប៉ុន្តែក៏មានផងដែរនូវអ្នកដែលមិនចេះ​ទាញ​យក ហេតុដូច្នេះហើយនៅពេលនេះ Cam Update សូមបង្ហាញពីរបៀប​ទាញ​យកវីដេអូចេញពី YouTube និង Facebook ដោយមិនចាំបាញ់​​ប្រើ​ប្រាស់កម្មវិធីជំនួយអ្វីទាំងអស់។

ខាងក្រោមនេះគឺជាវិធីសាស្ត្រក្នុងការទាញយកវីដេអូពី YouTube និង Facebook ដោយ​មិន​ចាំបាញ់ប្រើប្រាស់កម្មវិធីជំនួយ៖

សម្រាប់ការទាញយកពី YouTube
០១) ជាដំបូងចូលទៅកាន់គេទំព័រ YouTube រួចស្វែងរកវីដេអូណា ដែលលោកអ្នក​ចង់ទាញ​យក

1
០២) បន្ទាប់មកសូមវាយតួអក្សរ «s» ចំនួនពីរដង នៅពីមុខពាក្យថា «youtube»
ឧ. https://www.ssyoutube.com/watch?v=aL0A3rP5CVw រួចសូមចុច Enter

2
០៣) បន្ទាប់ពីចុច Enter រួច សូមចុចលើប៊ូតុង Download ជាការស្រេច

34

របៀបទាញយកវីដេអូចេញពី Facebook វិញម្ដង
០១) ចុចលើវីដេអូណាដែលអ្នកចង់ទាញយក

5
០២) បន្ទាប់ពីសូមលុបអក្សរ «www» នៅពីមុខពាក្យថា Facebook ចេញ និងជំនួស​មកវិញនូវ​អក្សរ «m»

6
០៣) បន្ទាប់មកសូមចុច Play វីដេអូ​ និង Rigth Click នៅលើវីដេអូ រួចជ្រើស​រើស​យក​ពាក្យ «Save video as…» ឬចុច Ctrl+S និងជ្រើសរើសទៅតាំងសម្រាប់ដាក់វីដេអូ ជាការស្រេច។

7

ប្រសិនបើលោកអ្នកមានបញ្ហាទៅលើចំណុចណាមួយ ពាក់ព័ន្ធនឹងការបង្ហាញនេះ អាច​ធ្វើការ​បញ្ចេញមតិបានតាមរយៈ Facebook ខាងក្រោម៕

Comments

comments

NO COMMENTS