សត្វ​ខ្លាឃ្មុំ​ព្រៃ​ត្រូវ​គេសម្លាប់​យកសា​ច់លក់​គួរឲ្យអាសូរ

សត្វ​ខ្លាឃ្មុំ​ព្រៃ​ត្រូវ​គេសម្លាប់​យកសា​ច់លក់​គួរឲ្យអាសូរ

864
0
SHARE

បន្ទាយមានជ័យ៖ សត្វ​ខ្លាឃ្មុំ​ព្រៃ​មួយ​ក្បាល​ ត្រូវបាន​ឈ្មួញ​សម្លាប់​កាត់​យក​ប្រ​អប់ជើង និង​ប្រ​ម៉ាត់​លក់​ជួញដូរ​គួរ​ឲ្យ​ស្តាយ។ ដែល​ករណីនេះ ត្រូវបាន​ក្រុមមន្ត្រី​អភិរក្ស​សត្វព្រៃ​ខេត្តបន្ទាយមានជ័យ​ប្រទះឃើញ​និង​ឃាត់ទុក​បញ្ជូនទៅ​តុលាការ។

ករណី​ចាប់​ឈ្មួញ​នាំ​សត្វ​ខ្លាឃ្មុំ​ព្រៃ​ទៅ​លក់ កើតឡើង​នៅ​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នៅតាម​បណ្តោយ​ផ្លូវ​ក្នុងភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ។ ក្រុមមន្ត្រី​អភិរក្ស​សត្វព្រៃ​បញ្ជាក់ថា​ឈ្មួញ​ជួញដូរ​សត្វព្រៃ​ឈ្មោះ ចាន់ វណ្ណៈ ភេទ​ស្រី អាយុ៣០ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​មាន​រិ​ទ្ឋិ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ។

លោក ជា ផល្លី នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ថា នៅពេល​ឃាត់ខ្លួន​ស្ត្រី​ជួញដូរ​សត្វព្រៃ មន្ត្រី​ជំនាញ​បាន​ស្រាវជ្រាវ រឹបអូស​បាន​សាច់​ជើង​ខ្លាឃ្មុំ​ចំនួន៤ជើង​នឹង​ប្រមាត់​ខ្លា​ឃ្ម​មួយ។ លោក​បាន​បន្តថា ក្រោយ​ពេលដែល​ឃាត់ខ្លួន​ស្ត្រី​ជួញដូរ​សត្វព្រៃ និង​វត្ថុតាង​មាន​សាច់​ជើង​ខ្លាឃ្មុំ​ចំនួន៤ជើង និង​ប្រមាត់១ ត្រូវបាន​នាំយកមក​សាកសួរ​តាម​ចម្លើយ ហើយ​បើតាម​ការឆ្លើយ​សារភាព​របស់​ឈ្មួញ​ខាងលើ បញ្ជាក់ថា​ខ្លួន​បាន​នាំចូល​ពី​ស្រុកថៃ តាម​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ គោលបំណង​នាំទៅ​លក់​បន្ត​នៅ​រាជធានី​ភ្នំពេញ៕

Comments

comments

NO COMMENTS