Apple នឹង​បង្ហាញ iPhone SE នាប៉ុន្មានថ្ងៃខាងមុខនេះ

Apple នឹង​បង្ហាញ iPhone SE នាប៉ុន្មានថ្ងៃខាងមុខនេះ

954
0
SHARE

អាមេរិក​៖ នៅមុននេះ មាន​ព័ត៌មាន​លេចឮ​មក​ថា ក្រុមហ៊ុន Apple នឹង​ប្រកាស​បង្ហាញ iPhone SE អេក្រង់ ៤​អ៊ីង នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ប៉ុន្តែ​នៅពេល​នេះ កំពូល​អ្នកវិភាគ Apple គឺ​លោក Ming-Chi Kuo បានឲ្យដឹងថា ក្រុមហ៊ុន Apple នឹង​រៀបចំ​ព្រឹត្តិការណ៍​ធំ​មួយ​នៅ​ថ្ងៃទី​២២ ខែ​មីនា ខាងមុខនេះ​។​

​លោក Ming-Chi Kuo បានបញ្ជាក់​ថា iPhone SE គឺ​ប្រើប្រាស់​ឈីប A9 និង M9 ដែល​ជា​ឈីប​ថ្មី​ចុងក្រោយ​របស់ Apple ដើម្បី​ឲ្យ​ការ​ប្រតិបត្តិ​របស់ iPhone មាន​ល្បឿន​លឿន​។ ក្នុង​នោះ​សម្រាប់ iPhone SE គឺ​នឹង​មាន​កាមេរ៉ា​ក្រោយ​ទំហំ ១២​មេហ្គា​ភិ​ច​សែ​ល និង​មាន​ថ្ម​ប្រភេទ 1642mAh ដែល​ប្រើប្រាស់​បាន​យូរ រួមជាមួយ​នឹង​មុខងារ​ជាច្រើន​សម្បូរ​បែប​ទៀត ដូចជា NFC, iPay ជាដើម​។​

​អ្នកវិភាគ​ដ៏​ល្បី​រូបនេះ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា iPhone SE នឹង​មាន​តម្លៃ ៤០០ ទៅ​៥០០​ដុល្លារ​អាមេរិក ដែល​តម្លៃ​នេះ​គឺ​មិន​ជាប់​កិច្ចសន្យា ប៉ុន្តែ​លោក​បាន​ព្យាករណ៍​ថា វា​អាច​នឹង​លក់​បាន​ត្រឹមតែ ១៨ ទៅ​២០​លាន​គ្រឿង​ប៉ុណ្ណោះ​៕​

Comments

comments

NO COMMENTS