Apple ចេញមុខងារថ្មី Call សន្ទនាគ្នាមិនអស់លុយ

Apple ចេញមុខងារថ្មី Call សន្ទនាគ្នាមិនអស់លុយ

769
0
SHARE

ថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាស់ចេញនូវមុខងារថ្មីមួយ មានសមត្ថភាព Call សន្ទនាគ្នា ដោយមិនចាំបាច់​ចំណាយលុយក្នុងទូរស័ព្ទឡើង។

3

 

មុខងារនោះមានឈ្មោះថា Wi-Fi Calling ដែលវាអាចឲ្យអ្នកធ្វើការសន្ទនាគ្នាបានច្បាស់ល្អ ជួយកាត់បន្ថយការ ចំណាយ ថ្លៃសេវាកម្មក្នុងការហៅទូរស័ព្ទ ដោយប្តូរទៅប្រើប្រព័ន្ធ Wi-Fi វិញ។ ដោយគ្រាន់តែមានប្រព័ន្ធ Wifi នោះលោកអ្នកអាចធ្វើការសន្ទនាគ្នាបានធម្មតាដូចការសន្ទនាគ្នាលើប្រព័ន្ធទូរស័ព្ទដូច្នោះដែរ។ ប៉ុន្តែអ្វី​ដែល​គួរ​ឲ្យ​ស្ដាយ មុខងារនេះ អាចប្រើបានចំពោះតែទូរស័ព្ទស៊េរីថ្មីៗចាប់ពី iPhone 6 ដែលដំណើរការលើ iOS 9.3 ឡើងទៅប៉ុណ្ណោះ ហើយក្នុងនោះក៏កម្រិតប្រទេសដែរ ដោយកម្ពុជា មិនមានក្នុង​ចំណោម​ប្រទេស​ទាំង​នោះទេ។

1

សម្រាប់អ្នកដែល បានធ្វើការ Update ទៅកាន់ iOS 9.3 អាចបើក មុខងារនេះ បានដោយគ្រាន់តែ ចូលទៅកាន់ Settings > Phone > Wi-Fi Calling រួចធ្វើការបើក មុខងារ Wi-Fi Calling ។ បន្ទាប់ពីយើងបានបើកវារួចនោះ វាតម្រូវឱ្យយើង ធ្វើការស្វែងរកតំបន់របស់យើងជាមុនដើម្បីអាចប្រើប្រាស់វាបាន៕

Comments

comments

NO COMMENTS