ដំណាំ​ទ្រព្យ​ស្រួយ​មួយ​ចំការ​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​កសិករ​បាន​ធូរធារ

ដំណាំ​ទ្រព្យ​ស្រួយ​មួយ​ចំការ​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​កសិករ​បាន​ធូរធារ

927
0
SHARE

 

កណ្តាល៖ កសិករ​ជាច្រើន​តែង​មើលរំលង អំពី​ផល​ប្រ​យោ​ជ​ន៏​នៃ​ដំណាំ​ទ្រព្យ​ស្រួយ សម្រាប់​លើកស្ទួយ​សេដ្ឋកិច្ច​គ្រួសារ ប៉ុន្តែ​យ៉ាងណា​នោះ​ដំណាំ​ទ្រព្យ​ស្រួយ​ក៏មាន​តម្រូវ​ទីផ្សារ​ខ្ពស់ ដែល​អាចធ្វើ​ឲ្យ​កសិករ​អាច​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​ឲ្យ​ធូរធារ​បានដែរ។

លោក ប៉េង ចាន់​សៀង ជា​កសិករ​ដាំ​ទ្រព្យ​ស្រួយ​នៅក្នុង​ភូមិ​ចុង​កោះគរ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង​ខេត្តកណ្តាល​បាន​អះ​អា​ថា គ្រួសារ​របស់គាត់​ដាំ​ទ្រព្យ​ស្រួយ​នេះ នៅលើ​ផ្ទៃដី​ទំ​ហុំ១០ម៉ែត្រ​គុណ​នឹង១០០ម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​មួយថ្ងៃ​គាត់​អាច​ប្រមូល​ផល​បាន​ចន្លោះ​ពី ៨០គីឡូ​ជាង​ទៅដល់១០០គីឡូ​ក៏មាន ហើយ​បើសិនជា​រដូវ​ឡើងថ្លៃ ទ្រព្យ​លក់ដុំ​បាន​មួយ​គីឡូ២០០០រៀល ប៉ុន្តែ​នៅ​រដូវវស្សា​នេះ​ទ្រព្យ​ស្រួយ​លក់បាន​ចន្លោះ​ពី ៦០០ទៅ៧០០រៀល​ប៉ុណ្ណោះ​ក្នុង១គីឡូក្រាម ដែលមាន​ម៉ូ​យមក​ទទួលយក​ដល់​ចំការ​តែម្តង មិន​ព្រួយ​ខ្លាច​ខ្វះ​ទីផ្សារ​នោះទេ​គ្រាន់ តែ​ថា​មាន​ខែ​ឡើងថ្លៃ​និង​ធ្លាក់​ថ្លៃ​តែប៉ុណ្ណោះ។

13874552_1135206436535167_2097988282_n

កសិករ​ខាងលើ​អះអាងថា ទ្រព្យ​ស្រួយ​ជា​ដំណាំ​មួយ​ប្រភេទ ដែល​ងាយស្រួល​ថែ​ជាង​ដំណាំផ្សេងៗដោយ​វា​មិនសូវមាន​សត្វល្អិត ឬ​ដង្កូវ​មក​យាយី​ដូច​ដំណាំ​ប្រភេទ​ផ្សេង​នោះទេ គ្រាន់តែ ទាមទារ​ឲ្យ​អ្នក​ដាំ​ថែទាំ ជម្រះ​ម្សៅ​ជ្រំដី​និង​ដាក់​ទឹក​មួ​យស​ប្តា​ហ៏​ម្តង នៅ​រដូវប្រាំង​ជាការ​ស្រេច​ទៅហើយ។ ចំណែក​វិធីសាស្ត្រ​ដាំ​ដុះ​មិន​សាំញ៉ាំ​ដូច​ដំណាំ​ផ្សេង​នោះទេ ពោលគឺ​គេ​អា​ចរក​ទិញ​គ្រាប់​ពី​ផ្សារ​យកមក​សាប​កូន​បាន​ដោយ​ខ្លួនឯង ហើយ​នៅពេល​កូន​អាយុ​ប្រហែល​មួយខែ គេ​ចាប់ផ្តើម​ដាំ​នៅលើ​ដី ដោយ​ដាក់​តាម​រង​ជួរនីមួយៗចន្លោះ១ម៉ែត្រ១ទឹក ទៅមួយ​ម៉​ត្រ​កន្លះ​ពី​គា្ន ហើយ​បើ​យើង​ថែ​បានល្អ រយៈពេល​ជាង១ខែ​ក្រោយមក​ទ្រព្យ​ក៏​ចាប់ផ្តើម​ផ្តល់​ផល​ជាបណ្តើរៗ និង​មិន​ងាយ​ងាប់​ដើម​ទៅវិញ​នោះទេ ពោល​គេ​អាច​ប្រមូល​ផល​បាន​រហូត​ដល់ពេល​ទឹកទន្លេ​ឡើង​ជន​លិច។

ទោះជា​ដូច្នេះ​ក្តី លោក ប៉ាវ ប៉េង មេឃុំ​ស្វាយ​ប្រទាល​មាន​ប្រសា​ស​ន៏​ថា ដំណាំ​ទ្រព្យ​ស្ទួយ​គឺជា​ដំណាំ​បន្សល់ទុក​ពី​ដូនតា តាំងពី​បរម​បុរាណកាល​មក ហើយ​កសិករ​នៅក្នុង​ឃុំ​ខាងលើ​ភាគច្រើន​បាន​បោះបង់​ទម្លាប់​ដាំ​ដំណាំ​ទ្រព្យ​ស្រួយ​នេះ ដោយមាន​ទម្លាប់​ប្តូរ មក​ដាំ​ដំណាំ​ស្ពៃ​សាឡា​ត់ផ្សេងៗវិញ ដោយសារ​ដំណាំ​នេះ​ងាយ​ប្រមូល​ផល ហើយ​អាច​ធ្វើបាន​ច្រើនដង​ក្នុងមួយឆ្នាំៗ ពិសេស​ដំណាំ​ស្ពៃ​ទាំងនោះ​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ ដោយសារ​ម៉ូ​យមក​ទទួល​ទិញ​ដល់​កន្លែង​តែម្តង៕

13866759_1135203266535484_322659878_n

Comments

comments

NO COMMENTS