5 ឆ្នាំជាប់គ្នា សាមសុងទទួលបានចំណាត់ថ្នាក់ស្លាកយីហោល្អបំផុតប្រចាំអាស៊ី

5 ឆ្នាំជាប់គ្នា សាមសុងទទួលបានចំណាត់ថ្នាក់ស្លាកយីហោល្អបំផុតប្រចាំអាស៊ី

945
0
SHARE

យោងតាម​លទ្ធផល​នៃ​ការ​ស្រង់​មតិ​អន​ទ្បា​ញ​ប្រចាំឆ្នាំ​របស់ ស្លាក​យីហោ​ទាំង1000ដ៏​កំពូល​ប្រចាំ​អាស៊ី ដែល​បានរៀបចំ​ទ្បើង​ដោយ​ការធ្វើ​យុទ្ធនាការ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​សហការ​ជាមួយ​ក្រុមហ៊ុន​ទីផ្សារ Nielsenដ៏​ល្បីល្បាញ​មួយ បាន​បញ្ជាក់ថា ក្រុមហ៊ុន​សាម​សុង​ជាប់​ចំណាត់ថ្នាក់​ជា​ស្លាក​យីហោ​ល្អ​បំផុត​ប្រចាំ​អា​ស៊ី​ក្នុង​ឆ្នាំ 2016សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំជាប់ៗគ្នា​នេះ។ ការដាក់​ចំណាត់ថ្នាក់​នេះ ផ្តោតលើ​ផលិត​ផលធំៗ​ទាំង 14 ប្រភេទ រួមមាន​ដូចជា៖ គ្រឿងយន្ត ការលក់​រាយ សម្ភារៈ​ផ្ទះបាយ ចំណីអាហារ​និង​ភេសជ្ជៈ​រួមទាំង​គ្រឿង​​បរិក្ខារ​អេ​ទ្បិ​ក​ត្រូ​និក​ជាដើម​ដែល​ផ្អែកលើ​ការយល់ឃើញ​របស់​អ្នកប្រើប្រាស់​និង​ផ្តល់នូវ​ការ​ស្ទាបស្ទង់​ដ៏​ច្បា​ស់លាស់​នៃ​ឈ្មោះ​ស្លាក​យីហោ​ដ៏​ល្បីល្បាញ​នៅថ្ងៃនេះ។

Samsung-Top-Brand-6

លោក ឆែ សុខ​ឡេង ដែលជា​ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​នៃ​ក្រុមហ៊ុន​សាម​សុង​ថៃ​អេ​ទ្បិ​ក​ត្រូ​និក​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា៖«ខណៈពេលដែល​ស្លាក​យីហោ​ក្រុមហ៊ុន​សាម​សុង​ឈានមុខ​គេ​ក្នុង​អាស៊ី​យើង​នឹង​បន្តធ្វើ​ឲ្យ​ពិភពលោក​ពោរពេញ​ទៅដោយ​បច្ចេកវិទ្យា និង​ភាព​ច្នៃប្រឌិត​ទំនើប​ដែល​ជួយ​ឲ្យ​អ្នកប្រើប្រាស់​ទទួលបាន​នូវ​បទពិសោធន៍ថ្មីៗ និង​ស្វែងរកឱកាសល្អៗតាមរយៈ​ផលិតផល និង​សេវាកម្ម​របស់​យើង»។

ដោយសារតែ​ភាព​ឈានមុខ​គេ​លើ​គំនិត​បង្កើត​ថ្មី​ជា​រៀងរាល់ឆ្នាំ ក្រុមហ៊ុន​សាម​សុង វិនិយោគ 14 ពាន់​លាន​ដុល្លារ សម្រាប់​ការសិក្សា​ស្រាវជ្រាវ និង​ការអភិវឌ្ឍន៍ ដើម្បី​ធានា​នូវ​ភាព​ច្នៃប្រឌិត​ដ៏​ទាន់សម័យ ដែលជា​ហេតុ​ធ្វើ​ឲ្យ​សាម​សុង​នាំមុខគេ​ជានិច្ច​ខាង​ផ្នែក​ប​ចេ្ច​ក​វិទ្យា និង​ការច្នៃប្រឌិត ជាមួយនឹង​ការបង្ហាញ​ខ្លួន​ថ្មី​នៃ​ទូរស័ព្ទ​សាម​សុង Galaxy S7និងS7 edge ដែលមាន​កាមេរ៉ា​ទូរស័ព្ទ​ដំបូង​បំផុត​ភ្ជាប់​មកជា​មួយ​បច្ចេកវិទ្យា Dual Pixel Sensorដ៏​ទំនើប ដែល​អាចជួយ​ឲ្យ​អ្នកប្រើប្រាស់​ថតរូប​ភាព​ហ្មត់​ច្បាស់​ល្អ​នៅ​កន្លែង​ងងឹត មិន​ធ្លាប់មាន​ពីមុនមក និង​ទូរទស្សន៍​សាម​សុង SUHD TV 2016ដែល​ដំណើរការ​ឥត​ដែន​កំណត់ ផ្តល់​រូបភាព​បាន​ភ្លឺ​ច្បាស់​ល្អ​បំពាក់​ដោយ​បច្ចេកវិទ្យា​Quantum dot display។

Samsung-Top-Brand-2

ការកត់សម្គាល់ និង​ការបំពេញ​តម្រូវការ​រ​បស់​អ្នកប្រើប្រាស់ គឺជា​កាតព្វកិច្ច​ដ៏​ចម្បង​របស់​ក្រុមហ៊ុន​សាម​សុង។ ដោយ​ផ្តោតទៅលើ​ចំណុចខ្លាំង គុណ​តម្លៃ គោលដៅ​នៃ​ការច្នៃប្រឌិត គុណភាព និង​ការ​រចនា។ ក្រុមហ៊ុន​សាម​សុង​នឹង​បន្ត​វិ​វ​ឌ្ឍ​ទៅមុខ​ជានិច្ច ដើម្បី​រក្សា​តំណែង​របស់ខ្លួន​ជា​ស្លាក​យីហោ​ដ៏​ល្អ​បំផុត​ប្រចាំ​អាស៊ី៕

 

Comments

comments

NO COMMENTS