ចរិតតួឯកធ្វើឲ្យបុគ្គល និងសង្គមជួបគ្រោះថ្នាក់

ចរិតតួឯកធ្វើឲ្យបុគ្គល និងសង្គមជួបគ្រោះថ្នាក់

603
0
SHARE
big angry boss screaming at small startled worker

ភ្នំពេញ៖ ក្នុងការរស់នៅ អ្នកប្រហែលជាធ្លាប់ជួបមនុស្សច្រើនប្រភេទ ក្នុងនោះមានមនុស្សខ្លះ​គួរឲ្យគោរព ឬគួរយកធ្វើជាគម្រូ ខណៈជនខ្លះ​បានក្លាយជាបុគ្គលដែលគួរឲ្យជ្រេញ ឬគ្មានប្រយោជន៍ បើទោះបីជាបុគ្គលនោះ​មានចំណេះដឹងក៏ដោយ។

ប្លាតុងនិយាយ ថាធ្វើជាមនុស្ស គឺត្រូវតាំងខ្លួនឯងថាជាទឹកកន្លះកែវ មិនអាចពេញបានទេ។ សម្តីគ្រប់យ៉ាងដែលមជ្ឍដ្ឋានផ្សេងៗបង្ហាញមកជាចំណុចល្អបំផុតសម្រាប់ការពិចារណា និងកែលម្អ។ បើធ្វើជាកែវទឹកពេញ ប្រាកដជាគ្មានគ្រូណាប្រដៅបានឡើយ ទីបំផុតមនុស្សមិនបើកចិត្តទទួលយកការស្ថាបនាហើយធ្វើជាចរិតតួរឯកប្រាកដជាត្រូវរលាយនៅថ្ងៃណាមួយ ព្រោះលើលោកនេះគ្មានអ្វីស្ថិតស្ថេរនោះទេ ហេតុនេះការធ្វើអ្វីមួយតែងតែមានចំណុចចុះ និងឡើង។ គ្មានអ្នកណាធ្វើម្ហូបឆ្ងាញរហូតនោះទេ តែអ្វីដែលសំខាន់គឺអ្នកស្លស្តាប់សម្តីអ្នកទទួលទាន ហើយកុំខឹងបើខ្លួនស្ទើរអំបិល ហើយគេថាសាប។ បើមានអ្នកនិយាយថាសាប អ្នកប្រាកដជាសំណាង ព្រោះដឹងថាត្រូវធ្វើបែបណានៅលើកក្រោយ តែប្រសិនបើគ្មានអ្នកណានិយាយ អ្នកនឹងត្រូវស្លដោយមិនដឹងក្បាលកន្ទុយ ហើយទីបំផុតស្នាដៃនោះនឹងអស់តម្លៃ។

ងាកមកអ្នកដឹកនាំវិញ បើតាំងចិត្តថាក្រៅពីខ្លួនគ្មានអ្នកណាធ្វើកើត ឬក្រៅពីខ្លួនគ្មានយោបល់រិះគន់ណាយកជាការបាន គឺមិនខុសអីពីទឹកមួយកែវដែលពេញ ឬចុងភៅដែលស្លមិនស្តាប់យោបល់អ្នកទទួលទានដូច្នោះដែរ។ បុគ្គលនោះនឹងធ្វើអ្វីគ្រប់យ៉ាងតាមចិត្តនឹកឃើញ ហើយសង្គមក៏នឹង​ធ្លាក់ទៅក្នុងក្តីមហន្តរាយរហូតធ្វើឲ្យខ្លួនឯងបាត់បង់ប្រជាប្រិយភាព និងការគោរពពីប្រជាពលរដ្ឋ។

បើចេះឲ្យ ចេះមានគ្រូ បើទោះបីជាគ្រូនោះមិនមែនជាអ្នកបង្រៀននៅក្នុងសាលាក៏ដោយ ហើយទីណាក៏ជាសាលារៀនដែរ ស្តាប់ឲ្យច្រើន ទទួលឲ្យច្រើន ហើយកុំខ្លាចនឹងស្តាប់ការរិះគន់ ពេលនោះគេនឹងស្រឡាញ់ដោយឯកឯង មិនបាច់ប្រើវិធីបំបាក់ដៃគូរប្រកួតប្រជែងតាមគ្រប់រូបភាព ឬបង្ខំគេឲ្យគោរពស្រឡាញ់ និងគាំទ្រខ្លួននោះទេ៕

Comments

comments

NO COMMENTS