៧ យ៉ាង ដែលឪពុក-ម្តាយ តែងធ្វើខុសលើកូន

៧ យ៉ាង ដែលឪពុក-ម្តាយ តែងធ្វើខុសលើកូន

1503
0
SHARE
Unhappy with their arguments

កុមារ​ប្រៀបដូចជា​ក្រណាត់ស គេ​នឹង​ធំធាត់​ឡើង​ក្លាយជា​មនុស្ស​បែបណា​នោះ​អាស្រ័យ​លើ​ឪពុក និង​ម្តាយ ដែល​នឹង​លាប​ពណ៌​តុបតែង​ដល់​រូបគេ​យ៉ាងណាខ្លះ ដូច្នេះហើយ​ទើប​លោកឪពុក​អ្នក​ម្តាយ​ជាច្រើន​នាក់​ខំព្យាយាម​គូសវាស​រៀបចំ​ផែនការ​យ៉ាង​ស្អាត​ដើម្បី​ឲ្យកូនៗធំធាត់​ឡើង​យ៉ាង​មាន​គុណភាព ។

តែ​ការចិញ្ចឹម​ក្មេង​ម្នាក់​ឲ្យ​មាន​គុណភាព​ជីវិត​ដ៏​ល្អ​នោះ មិនមែនជា​រឿង​ងាយ​ដូច​យើង​គិត​នោះទេ   ព្រោះ​មួយចំណែក​នៃ​បញ្ហា​អាច​បណ្តាលមកពី​លោកឪពុក និង​អ្នក​ម្តាយ​ខ្លួនឯង​ដែល​ភ្លេចខ្លួន​ចិញ្ចឹម​ថែទាំ​កូន​យ៉ាង​ខុសឆ្គង​រហូត​ក្លាយ​ជាការ​ធ្វើបាប បំពាន​លើ​រូបគេ​ទៅវិញ។ ៧ចំណុច​ខាងក្រោម​នេះ គឺជា​ឧទាហរណ៍​នៃ​ទង្វើ​ដែល​លោកឪពុក និង​អ្នក​ម្តាយ​ច្រើនតែ​ធ្វើ​ខុសឆ្គង​ជាមួយកូនៗ រហូត​ហុច​ផលប៉ះពាល់​ទៅដល់​ក្មេង ដែល​គេហទំព័រ ខេមបូឌា អាប់ដេត (www.Cambodiaupdate.com) ចង់​ឱ្យ​លោកអ្នកដែលជាឪពុក​-អ្នក​ម្តាយ​គ្រប់គ្នា​បានដឹង។

០១) មើលថែទាំ​ហួស​ពី​ចាំបាច់

យល់​ហើយ​ថា​ឪពុកម្តាយ​ណា​ក៏​ស្រឡាញ់​កូន​ដែរ និង​មិន​ចង់​ឲ្យ​កូន​ធ្លាក់​ក្នុងការ​លំបាក​ឡើយ ទើប​ធ្វើ​អ្វី​សព្វបែបយ៉ាង​ឲ្យ​គេ​រហូត​គេ​ស្ទើរតែ​មិនចាំបាច់​ធ្វើ​អ្វី​ដោយ​ខ្លួនឯង ឬ​ត្រូវ​ជួយ​ខ្លួនឯង​ម្តងណា​ឡើយ   តែ​សូម​លោកឪពុក​អ្នក​ម្តាយ​កុំភ្លេចថា យើង​មិនអាច​នៅ​ជាមួយ​គេ​បាន​រហូត​នោះទេ ដូច្នេះ​គួរ​ហ្វឹកហាត់​ឲ្យ​គេ​រៀន​ចេញទៅ​ប្រឈមមុខ​នឹង​ពិភព​ខាងក្រៅ​ខ្លះ​ផង ឲ្យ​គេ​រៀន​យល់ដឹង​ពី​ការមើល​ថែខ្លួន និង​ជួយ​ខ្លួនឯង​ឲ្យ​បាន​ទើប​ជាការ​ប្រសើរ។

០២) មិន​យល់ និង​មិន​ព្រម​ទទួលយក​ធម្មជាតិ​នៃ​វ័យ​របស់គេ

ពិភពលោក​សម័យនេះ​វិល​ទៅមុខ​លឿន​ជាង​ការគិត​របស់​យើង​ទៅទៀត ដូច្នេះ​អាចមាន​ទង្វើ​ខ្លះ និង​គំនិត​ខ្លះ​របស់កូនៗ ដែល​លោកអ្នក​មិន​យល់ ឬ​មិន​យល់ស្រប​សោះតែ​ម្តង។ ចូរ​សាកល្បង​ត្រឡប់មក​អង្គុយ​គិត​សាជាថ្មី​ឡើងវិញ​ម្តង​ទៀតថា កាលពី​លោកអ្នក​នៅមាន​អាយុ​ប៉ុន​គេ តើ​លោក​អ្នកមាន​អារម្មណ៍​យ៉ាងណា​ពេល​ប៉ា​ម៉ាក់​មិន​យល់ចិត្ត គេ​ក៏​ប្រហែល​ជាមាន​អារម្មណ៍​បែប​នោះ​ដូចគ្នា​ដែរ។ វា​នឹង​ល្អ​ជាង​ទេ បើសិនជា​បណ្តោយ​ខ្លួនឯង​ឲ្យ​វិលត្រឡប់​ទៅរក​វ័យក្មេង​វិញ​ម្តងទៀត ហើយ​សាកល្បង​គិត​ក្នុង​ទស្សន:របស់គេ​ល​មើល  ពេលនោះ​លោកអ្នក​អាច​នឹង​យល់​ពី​ចិត្ត​របស់គេ​កាន់តែ​ច្រើនឡើង​មិន​ខាន។  កែសម្រួល​ទស្សន​គតិ​ជាថ្មី មុនពេល​ដែល​កូន​មាន​អារម្មណ៍​ចង់​តតាំង និង​បែរខ្នង​ដាក់​លោក​អ្នកជា​និរន្តរ៍។

០៣) យកចិត្តទុកដាក់​ឲ្យ​ត្រូវ​វិធី

យុគសម័យ​នេះ គឺជា​យុគសម័យ​នៃ​ការប្រកួតប្រជែង ទើប​ឪពុកម្តាយ​ត្រូវតែ​ផ្តល់នូវ​អ្វីដែល​ខ្លួន​គិតថា​ល្អ​ទៅ​ឲ្យ​កូន ត្រឹមតែ​រៀន​នៅក្នុង​បន្ទប់​តែ​ម្យ៉ាង​ប្រហែលជា​មិន​គ្រប់គ្រាន់​ទេ ទើបត្រូវ​អនុញ្ញាតិ​ឲ្យ​គេ​ទៅ​រៀន​គួ​ពិសេស​ជាច្រើន​ទៀត រហូត​ធ្វើ​ឲ្យ​ពេលវេលា​នៅ​ជុំគ្នា​ក្នុង​គ្រួសារ​កាន់តែ​តិច​ទៅ ជួប​មុខ​គ្នាមួយថ្ងៃៗបានតែ​ប៉ុន្មាន​នាទី ញ៉ាំ​បាយ​ជុំគ្នា​មួយអាទិត្យ​បានតែ​មួយដង​ជាដើម បើ​ក្លាយជា​បែប​ហ្នឹង ក៏​ដល់​ពេលដែល​ត្រូវ​គិត​ឡើងវិញ​ជាថ្មី​ហើយ​ថា តើ​អ្វី​ទៅ​ដែល​ក្រុមគ្រួសារ​ត្រូវការ​យ៉ាងពិត​ប្រាកដ​នោះ? និង​ជួនកាល​យើង​អាច​រកឃើញថា គ្មានអ្វី​ប្រសើរ​ជាង​ការ​មាន​ពេលវេលា​នៅ​ជុំគ្នា​នោះឡើយ។

០៤) ដាក់ទោស​ខ្លាំង​ជ្រុល​ហួសហេតុ

ពេល​កូន​ធ្វើ​ខុស ការដាក់ទោស​គឺជា​រឿង​មួយ​ត្រឹមត្រូវ​ដែល​គេ​គួរតែ​បានទទួល តែ​ក៏​គួរ​ជ្រើសរើស​វិធី​ដាក់ទោស​ឲ្យ​បាន​ស័ក្តិសម​នឹង​វ័យ និង​កំហុស​ដែល​ក្មេង​បានធ្វើ​ផង។ កុំ​ចាត់ការ​គេ​យ៉ាងធ្ងន់ធ្ងរ​ដោយ​វិធី​កំហឹង​ទល់​កំហល់ ប៉ះ​ដៃ​យកដៃ​ប៉ះ​ជើង​យក​ជើង គួរ​ចាត់ការ​ដូចជា បើ​គេ​លេងរ​ពិស​រហូត​ធ្វើ​ឲ្យ​របស់របរ​ជ្រុះ​ធ្លាក់​បែក​ជាដើម​នោះ គួរតែ​ដាស់តឿន​គេ​ជាមុន​សឹ​ន តែបើ​នៅតែមាន​លើក​ទី​ពីរ ទី​បី​ទៀត​នោះ ក៏​សាកល្បង​ដាក់​ល​ក្ខ័​ណ​ឲ្យ​គេ ដូចជា ត្រូវតែ​ដងទឹក​ស្រោច​ផ្កា​រយៈពេល​មួយអាទិត្យ ដើម្បី​ជាការ​សង​នូវ​អ្វីដែល​គេ​បានធ្វើ​ឲ្យ​ខូចខាត និង​ដើម្បី​ឲ្យ​គេ​បាន​រៀន​យល់ដឹង​ពី​ច្បាប់​វិន័យ​របស់​សង្គម​នៅពេលដែល​គេ​ធំ​ឡើង​ហ្នឹងឯង។

០៥) ជះ​អារម្មណ៍​ដាក់​កូន

ទោះជា​ខឹងសម្បារ មួម៉ៅ​អ្វី​មកពី​ក្រៅ​ក៏ដោយ ក៏​មិនគួរ​មក​បញ្ចេញ​អារម្មណ៍មិនល្អ​ទាំងនោះ​ដាក់​កូន ឬ​មនុស្ស​ក្នុង​ក្រុមគ្រួសារ​ឡើយ ទោះជា​គេ​បានធ្វើ​នូវ​អ្វីដែល​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ខឹង​មួម៉ៅ​ឡើង​ទៀត​ក៏ដោយ  ។ អ្វីដែល​គួរ​ធ្វើ​នៅក្នុង​ពេលវេលា​បែប​នោះ គឺ​ដកដង្ហើមវែងៗ ហើយ​សម្លឹង​មើលមុខ​កូន​ឲ្យ​ច្បាស់​ម្តងទៀត ដាស់​ស្មារតី​ខ្លួនឯង​ឡើងវិញ​ឲ្យ​បាន​ថា អ្វីដែល​កំពុង​ឈរ​នៅមុខ​យើង​ហ្នឹង គឺជា​កូន គឺជា​មនុស្ស​ក្នុង​ក្រុមគ្រួសារ និង​គ្មាន​ហេតុផល​អ្វីដែល​គេ​ត្រូវ​មក​ទទួលរង​អារម្មណ៍​ក្រេវក្រោធ​របស់​អ្នក​ឡើយ។

០៦) ជួយ​ជា​យោបល់ និង​ទុក​ឲ្យ​គេ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ខ្លះ

ការ​ត្រូវ​សម្រេចចិត្ត​អ្វី​ម្យ៉ាង​ដោយ​ខ្លួនឯង​ដោយ​គ្មាន​អ្នក​ជួយ​គិត​នោះ សម្រាប់​កុមារ​អាចជា​រឿង​មួយ​ដែលមាន​សម្ពាធ និង​តានតឹង​ខ្លាំង​បំផុត ទោះ​ការសម្រេចចិត្ត​នោះ​អាច​គ្រាន់តែ​ជា​រឿង​តូចតាច​ក៏ដោយ ។ កុំភ្លេចថា ការរៀន​យល់ដឹង​ដែល​ល្អ ត្រូវតែ​មកដល់​តំណាលគ្នា​នឹង​ពេលវេលា​ដ៏​ស័ក្តិសម​មួយ។

០៧) នឹក​សង្ឃឹម​ខ្លាំង​ហួសហេតុ​ពេក

មិនចាំបាច់​ថា ត្រូវតែ​រៀន​ពូកែ ឬ​ត្រូវតែ​អស្ចារ្យ​គ្រប់យ៉ាង​ទើប​ទទួលបាន​ជោគជ័យ​នោះ មាន​មនុស្ស​ចំនួន​មិនតិច​ទេ​ដែល​អាច​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត​រហូត​មាន​កេ​រ្ត៍​ឈ្មោះ​ល្បីល្បាញ ទាំង​ខ្លួនឯង​មិនបាន​រៀនសូត្រ​ខ្ពង់ខ្ពស់​ផង ដូច្នេះ​ចូរ​ឈប់​បោះ​សេចក្តីសង្ឃឹម​របស់​អ្នក​ទៅ​ឲ្យ​កូន​ទទួលរង ហើយ​បណ្តោយ​ឲ្យ​គេ​បាន​សម្តែង​សក្តានុពល​ដែល​គេ​មាន​យ៉ាង​ពេញទំហឹង។ ការ​មាន​ឥស្សរៈភាព​នឹងធ្វើ​ឲ្យ​គេ​អាចធ្វើអ្វីៗបានល្អ​ដោយ​ស្វ័យប្រវត្តិ។

យ៉ាងណាក៏ដោយ ក្តី​ស្រឡាញ់ និង​យកចិត្តទុកដាក់​ដ៏​គ្រប់គ្រាន់ សមល្មម នឹង​ក្លាយជា​ជី​ដ៏​ល្អ​មួយ​ដែល​នឹង​ជួយ​បង្កើន និង​ជំរុញ​ឲ្យកូនៗធំធាត់​ឡើង​យ៉ាង​មាន​គុណភាព និង​មាន​សេចក្តីសុខ៕

 

Comments

comments

NO COMMENTS