បុរស​ញៀន​អំណាច​ផ្តាច់ការ សេន ថេ​ន លាចាក ...

បុរស​ញៀន​អំណាច​ផ្តាច់ការ សេន ថេ​ន លាចាក ​ឆា​កន​យោបាយ បួស​ជាស​ង្ឃ

1506
0
SHARE

តាមរយៈ​ប្រភពពី​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក បានបង្ហាញ​រូបភាព​ជាច្រើន​សន្លឹក​ដែល​បញ្ជាក់​ពី​ទង្វើ​ដ៏​ប្រសើរ​របស់​បុរស​ខ្លាំង​ញៀន​អំណាច​ផ្តាច់ការ​ជាច្រើន​ឆ្នាំ​របស់​ប្រទេស​ភូមា លោក សេន ថេ​ន បាន​លះបង់​ភាព​ល្មោភ​លោភលន់​នឹង​ឆាកនយោបាយ ហើយ​ងាក​ទៅរក​ភាព​ស្ងប់​សុខ​តាម​ពុទ្ធឱវាទ​ដោយ​ការ​សាង​ផ្នួស​បួស​ជា​ព្រះសង្ឃ ។ សកម្មភាព​នៃ​ការ​សាង​ផ្នួស​របស់​អតីត​ប្រធានាធិបតី​នៃ​ប្រទេស​ភូមា​នេះ ត្រូវបាន​គេ​សម្លឹង​ឃើញថា បាន​កើតឡើង​បន្ទាប់ពី​មានការ​ផ្ទេរតំណែង និង​តួនាទី​ជា​អ្នកដឹកនាំ​កំពូល​របស់​ប្រទេស​ភូមា​ទាំងស្រុង​តាមរយៈ​អំណាច​នៃ​សំឡេងគាំទ្រ​របស់​សមាជិក​ភាព​សភា​កាលពីពេល​កន្លង​ទៅដោយ​សម្រេច​បន្តវេណ​ទៅឱ្យ​លោក Htin Kyaw មកពី​គណបក្សប្រឆាំង និង​ជាម​នុស្ស​ជំនិត​របស់​លោកស្រី អ៊ុង សាន​ស៊ូ​ជី ជាមួយ​សំឡេងគាំទ្រ៣៩០ ទល់នឹង ២០៧ សំឡេង ។ យ៉ាងណាក៏ដោយ ផ្អែក​តាមរយៈ​ការបញ្ចេញ​សារ​អេឡិចត្រូនិក​ពី​សំណាក់​អ្នក​និយម​តាមដាន​សភាពការណ៍​ន​យោ​បាយ​របស់​ប្រទេស​នេះ​បាន​លើកឡើងថា បើទោះជា​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងផុតទៅ អតីត​ប្រធានាធិបតី សេន ថេ​ន ធ្លាប់បាន​ទទួលរង​នូវ​ការរិះគន់​ទៅលើ​ភាព​និយម​របប​ផ្តាច់ការ ជាពិសេស​ការប្រឆាំង​ផ្កាប់មុខ​ជាមួយ​លោកស្រី អ៊ុង សាន​ស៊ូ​ជី ដែល​ពលរដ្ឋ​ក្នុងប្រទេស​ជាច្រើន​ទទួលស្គាល់ថា​ជា​អ្នកនយោបាយ​ស្ត្រី​គំរូ និង​ឆ្នើម​ក្នុង​បេះដូង​នោះ​ក្ដី ក៏ប៉ុន្តែ​ពេលនេះ បុរស​ខ្លាំង​រូបនេះ បាន​លុបបំបាត់ចោល​នូវ​ភាពមិន​ពេញចិត្ត​របស់​ពលរដ្ឋ​ទាំងនោះ ហើយ​ជំនួស​មកវិញ​នូវ​កិត្តិ​ស័ព្ទ​ល្អ រហូត​មាន​ពលរដ្ឋ​មួយចំនួន​បានចាត់ទុក​ថា សេន ថេ​ន បានក្លាយ​ទៅជា​វិ​រៈ​បុរស​របស់​ភូមា​ថែម​ទៀតផង ។

PDphil14e mylekha_1454035793 12928200_532871043571407_6157620850691307666_n 12401003_10205909935453405_213451030137287955_n 12974361_1001303953277025_7821240138008186444_n

Comments

comments

NO COMMENTS