សាន សុម៉ាលី ៖ ឱ្យខ្ញុំសម្តែងតួម្តាយសុខចិត្តអត់

សាន សុម៉ាលី ៖ ឱ្យខ្ញុំសម្តែងតួម្តាយសុខចិត្តអត់

1531
0
SHARE

ភ្នំពេញ ៖ ពេលវិលចូលស្តារកេរ្តិ៍ឈ្មោះក្នុងអាជីពសិល្បៈជាថ្មីនៅក្នុងឆ្នាំ២០១៦នេះ តារាសិចស៊ី សាន សុម៉ាលី បានបង្ហាញវត្តមានក្នុងខ្សែភាពយន្តបាន២រឿងមកហើយមានដូចជារឿង «ជម្រកកម្មចាំស្នេហ៍» និងរឿង «ណារ៉ូសុម៉ាលី» ហើយខ្សែភាពយន្តភាគទាំង២នេះ នាងគ្រងតំណែងជាតួនៅព្រៅអត់ប្តី។ ជាមួយនឹងវត្តមាននាពេលនេះ សាន សុម៉ាលី បានផ្តល់បទសម្ភាសន៏ដោយផ្ទាល់ប្រាប់អ្នកយកព័ត៌មានយើងថា ចាប់តាំងពីនាងចូលមកចាប់អាជីពសិល្បៈជាថ្មី និងថតបញ្ចប់ខ្សែភាពយន្តចំនួន២រឿងខាងលើនេះមក ក៏មានផលិតកម្មផ្សេងទៀត ទាក់ទងហៅនាងសម្តែងខ្សែភាពយន្តភាគទៀតដែរ តែនាងមិនទាន់ទទួល ព្រោះរឿងទាំង២នោះ អ្នកដឹកនាំតម្រូវឱ្យនាងសម្តែងជាតួម្តាយ ។ សាន សុម៉ាលី បញ្ជាក់ថា «ខ្ញុំមិនទាន់ចាស់ផងឱ្យសម្តែងជាតួម្តាយម៉េចសម ដូច្នេះហើយខ្ញុំមិនOKទេ ទោះជាគេតម្លៃខ្ពស់ប៉ុនណា ក៏ខ្ញុំមិនសម្តែងដែរ តែបើជាតួកាចឆ្នាស់ ឬតួលួចឆក់ប្តីគេ មិនថាសាហាវប៉ុនណាទេ គឺគ្មានបញ្ហាសម្រាប់នាងឡើយ» ។

ចូលដល់ឆ្នាំ២០១៦នេះ ត្បិតតែ សាន សុម៉ាលី មានវ័យរាងជ្រេរបន្តិចក្តី ប៉ុន្តែតាមការលេងខ្លួនរបស់នាងនៅតែមានភាពស៊ីវីល័យមិនចាញ់តារាស្រករក្រោយនោះទេ ដូច្នេះហើយទើបនាងមានជំងឺតួឯកនិយមខុសប្លែកពីតារាសម្តែងវ័យស្របាលៗខ្លួន ដែលភាគច្រើនសុទ្ធតែបានសារភាពថាសម្តែងជាតួក្មេងហាក់មិនសមនោះឡើយ ៕

MrMSP-00199 7b47656a941e0ce59956da2f1863aeb0de16bb21

Comments

comments

NO COMMENTS