សមាគម​សហ​ម្ព័​ន្ឋ​មិត្ត​ចែក​អំណោយ​ពលរដ្ឋ​ជាង៣០០០នាក់​នៅ​ស្រុក​ស្អាង

សមាគម​សហ​ម្ព័​ន្ឋ​មិត្ត​ចែក​អំណោយ​ពលរដ្ឋ​ជាង៣០០០នាក់​នៅ​ស្រុក​ស្អាង

502
0
SHARE

កណ្តាល៖ ក្នុង​ពិធី​ជួបជុំ​រំលឹក​ខួប​អនុស្សា​វ​រី​យ៏ កាត់​ខ្សែរ​បូរ​សម្ភោ​ធ​ន៏​ខ្លោងទ្វារ សមាគម​សហស​ម្ព័​ន្ឋ​មិត្ត ដើម្បី​សន្តិភាព​ជាតិ​និង​ពិភពលោក បានរៀបចំ​ពិធី​ចែក​អំណោយ ដល់​ពលរដ្ឋ​នៅក្នុង​ស្រុក​ស្អាង​ចំនួន​ជាង៣០០០នាក់ ដែល​ភាគច្រើន​ជា​ចាស់ជរា​និង​កុមារ​ទីទ័លក្រ។

ពិធី​នេះ​រៀបចំឡើង ក្រោម​ព្រះអធិបតី​ខ្ពង់ខ្ពស់​សម្តេចព្រះ​មហាសង្ឃរាជ បួរ គ្រី សម្តេចព្រះសង្ឃរាជ​នៃ​គណៈ​ធម្មយុត្តិ​និក​និកាយ នៃ​ព្រះរាជ​ជា​អាណាចក្រ​កម្ពុជា និង​ចូលរួម​ដោយ​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស អមដោយ​វត្តមាន​អាជ្ញាធរ លោកគ្រូ​អ្នកគ្រូ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ជា​ច្រើ​ពាន់​នាក់។

20160229154246

លោក អ៊ី ហេង ប្រធាន​សមាគម​ខាងលើ​បាន​មាន​ប្រសា​ស​ន៏​ថា សមាគម​សហ​ព័​ន្ឋ​មិត្ត បង្កើត​ដោយ​សម្បុរ​សជន​ជាតិ​និង​អន្តរជាតិ ក្នុង​គោលបំណង​ចូលរួមចំណែក ជាមួយ​សង្គមជាតិ​មនុស្សជាតិ និង​សាសនា ក្នុងទិសដៅ​ជួយ​ដល់​ពលរដ្ឋ​ដែល​ជួប​ការលំបាក ក្នុង​ជីវភាព​រស់នៅ។ លោក​បញ្ជាក់ថា ក្នុងនាម​ជា​ប្រធាន​សមាគម​លោក​តែង​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ចែក​អំណោយ​ទៅដល់​អំណោយ​ទៅដល់​ប្រជាពលរដ្ឋ ជួប​ការលំបាក​ក្នុង​គ្រួសារ ដូចជា​ចាស់ជរា​គ្មាន​ទីពឹង​កុមារកំព្រា​និង​កុមារ​ជួប​ការលំបាក​ក្នុង​គ្រួសារ​ក្រីក្រផ្សេង។

ក្រោយពី​លោក​បានធ្វើ​សកម្មភាព​មនុស្សធម៌​នេះ​មក ក៏មាន​សម្បុរ​សជនផ្សេងៗ ទាំង​សប្បុរស​ក្នុងស្រុក​និង​ក្រៅ​ស្រុក ជាច្រើន បាន​ចាប់​អារ​ម្ម​ណ៏​និង​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ផងដែរ ក្នុងការ​ចូលរួមចំណែក​ចែករំលែក​ទុក្ខលំបាក​ដល់​ពលរដ្ឋ​ក្រីក្រ​នេះ។ ជាមួយនេះ​សម្តេចព្រះ​មហាសង្ឃរាជ បួរ គ្រី សម្តេចព្រះសង្ឃរាជ​នៃ​គណៈ​ធម្មយុត្តិ​និក​និកាយ នៃ​ព្រះរាជ​ជា​អាណាចក្រ​កម្ពុជា បាន​មាន​ថេរ​ដីការ​លើកសរសើរ​ទៅដល់ សមាជិក​សមាជិការ នៃ​សមាជិក​រួម​នឹង​សប្បុរសជន​ទាំងអស់ ដែល​បាន​លះបង់​ថវិកា​ធនធាន​ផ្ទាល់ខ្លួន ក្នុង​ការជួយ​ដោះ​ទុក​លំបាក​ដល់​ពលរដ្ឋ​ក្រីក្រ។

20160229154303

សម្តេច​មាន​សង្ឃដីការ​បន្តថា សកម្មភាព​មនុស្សធម៌ គឺជា​ស្ពាន​ដ៏​ថ្លៃថ្លា ដែល​មានចែង​ក្នុង​គម្ពីរ​ព្រះ​ពុ​ទ្ឋ​សាសនា ដើម្បី​ចំលង​មនុស្ស​ឲ្យ​បាន​ទៅដល់​ត្រើយ​សុភមង្គល​ពិតប្រាកដ។ សូមជម្រាបថា ពិធី​កាត់​ខ្សែរ​បូរ​សម្ភោ​ធ​ន៏​ខ្លោងទ្វារ​ខាងលើ ធ្វើឡើង​នៅ​ស្នាក់ការ​អាគារ​សមាគម​ស្ថិតក្នុង​ភូមិ​ទួល​សូ​ភី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល។ ក្នុង​នោះបាន​ចែក​អំណោយ​ទៅដល់​ពលរដ្ឋ​ចំនួន៣២៥៦នាក់ ក្នុងម្នាក់ៗទទួលបាន​អង្ករ១០គីឡូក្រាម មី៥កញ្ចប់ ថវិកា១ម៉ឺន​រៀល ខោអាវ​មួយ​កំ​ប្លេ និង​សម្ភារៈផ្សេង។ ក្នុងនោះដែរ​ក៏បានផ្តល់​អំណោយ​ជូន​លោកគ្រូ​អ្នកគ្រូ សិស្សសាលា​បឋមសិក្សារ​ស្វាយ​តានី និង​ដូនជី​តាជី​ជាច្រើន​នាក់​ផ្សេងទៀត៕

Comments

comments

NO COMMENTS