សត្វ​ខ្ទីង​ពីរ​ក្បាល​ងាប់​ដោយសារ​ជាប់អន្ទាក់​ព្រាន

សត្វ​ខ្ទីង​ពីរ​ក្បាល​ងាប់​ដោយសារ​ជាប់អន្ទាក់​ព្រាន

1196
0
SHARE

ខេត្ត​ប៉ៃលិន៖ អាសូរ​សត្វ​ខ្ទីង​ពីរ​ក្បាល​មេ​នឹង​កូន ទម្ងន់​ជាង១តោន ត្រូវបាន​ប្រទះឃើញ​ស្លាប់​ក្នុងព្រៃ​ដោយសារ​ជាប់អន្ទាក់​ព្រានព្រៃ ចំណុច​ភ្នំ​ល្មៀត តំបន់​សំឡូត ស្ថិតក្នុង​ភូមិ​ដំបង សង្កាត់​អូ​តាវៅ​ក្រុង​ប៉ែ​លិ​ន។

លោក​ម៉ៅ វឿន អនុប្រធាន​មន្ទីរ​បរិស្ថាន​បាន​ឲ្យ​ដឹងថា នៅ​ម៉ោងជាង៤រសៀល ថ្ងៃទី៤ ខែ​កក្ត​ដា ឆ្នាំ២០១៦ នេះ​លោក​បាន​ដឹកនាំ​កំលាំង​ក្រុម​ល្បាត​ចុះ​ល្បាត​ចំណុច ភ្នំ​ល្មៀត តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត ប៉ៃលិន​ជាប់​នឹ​ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ប្រទះឃើញ សត្វ​ខ្ទីង​មេ និង​កូន​ជាប់អន្ទាក់​ព្រាន​ទាំង២ក្បាល​ហើយ​មិនទាន់​ស្លាប់ភ្លាមៗទេ។ តែដោយសារ​ខាង​ក្រុម​លោក​ខ្វះ​ឩ​បក​រណ៍ និង​ម្យ៉ាង​សត្វ​ខ្ទីង​នោះ​មាន​ភាព​ខ្សោយ​ខ្លាំង​ផង ក៍​បណ្តាលអោយ​ងាប់​ទាំងពីរ​ក្បាល​មេ​និង​កូន​តែម្តង រួច​ក៏​ធ្វើ​ការដុត​កំទេចចោល នៅនឹងកន្លែង​តែម្តង។

ចំណែក​លោក ចាន់ សុខ​ជាតិ ជា​មន្ត្រី​អង្គការ(MJP) បាន​ឲ្យ​ដឹង​ដែរ​ថា​នៅពេល​ប្រទះឃើញ​ដំបូង​សត្វ​ខ្ទីង​ទាំងពីរ​នោះ​មិនទាន់​ស្លាប់​ទេ។ ខាង​លោក​ទាក់ទង​ទៅរក​ឧបករណ៍​ជួយសង្គ្រោះ តែ​នៅ​ឆ្ងាយ ទំរាំ​មកដល់​សត្វ​ខ្ទីង​ទាំ២នោះបាន​ស្លាប់​បាត់ទៅហើយ។ នៅក្បែរ​បរិវេណ​នោះ​មាន​អន្ទាក់​ច្រើន​ទៀត​កំលាំង​របស់លោក កំពុង​រុករក​និង​ប្រមូល​ឩ​បក​រណ៍​អន្ទាក់​ទាំងនោះ និង​ស្វែង​រកមុខ​ព្រាន ដែល​ដើរ​ដាក់​អន្ទាក់​ទាំង​មក​ផ្តន្ទាទោស​តាមច្បាប់។ ចំណែក​សត្វ​ខ្ទីង​រស់នៅ​តំបន់​ខាងលើនេះ នៅសល់​ប្រមាណ​តែ​ជាង១០ក្បាល​ប៉ុ​ណ្ណុះ​គឺជា​សត្វ​កំ​ក្រ ហើយ​បើ​នៅតែ​ស្លាប់​ដូច្នេះ​វា​នឹង​ត្រូវផុត​ពូជឆាប់ៗមិន​ខាន៕
13595696_1785773795042901_1309010162_n 13599512_1785773811709566_1456084724_n

Comments

comments

NO COMMENTS