លោក គុយ វ៉ាត ពី​អ្នកធ្វើការ​រោងចក្រ​ក្លាយជា​អគ្គនាយក​ក្រុមហ៊ុន​ដ៏​ឆ្នើម

លោក គុយ វ៉ាត ពី​អ្នកធ្វើការ​រោងចក្រ​ក្លាយជា​អគ្គនាយក​ក្រុមហ៊ុន​ដ៏​ឆ្នើម

2228
0
SHARE

ជីវិតជោគជ័យ៖ ពាក្យចាស់​លោក​ថា «ជីវិត​ជាការ​តស៊ូ» គឺ​ចង់​អប់រំ​អោយ​មនុស្ស​គ្រប់រូប​ត្រូវមាន​ការតស៊ូ​អត់ ធ្មត់​ក្នុង​ឆាកជីវិត ទោះជា​ជូ​ប​នឹង​ឧបសគ្គ​អ្វី​ក៏ដោយ​មិនត្រូវ​អស់សង្ឃឹម​ក្នុង​ជីវិត​ឡើយ គឺ​ត្រូវតែ តែមាន​សង្ឃឹម​ជានិច្ច ដើម្បី​ដឹកនាំ​នាវាជីវិត​របស់ខ្លួន ឆ្ពោះទៅរក​ត្រើយ​នៃ​សុភមង្គល​ជ័យជំនះ​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន។ តួយ៉ាង​ដូចជា​លោក គុយ វ៉ាត កាលដើមឡើយ​គ្រាន់តែ​ជា​បុគ្គលិក​បំរើកា​រងារ​តាម​រោងចក្រ ដ៏​សាមញ្ញ​ម្នាក់​តែប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​លោក​អាច​ក្តាប់​ឱកាស​ហុច​អោយបាន​នោះ លោក​បាន​ត្រូ​សត្រា​យ​នឹង​បញ្ហា​ប្រជា​ឈម​ជាច្រើន ទៅ​បំផុត​លោក​បាន​ប្រែ ក្លាយ​ជីវិត​ទៅជា​អគ្គនាយក​ក្រុមហ៊ុន​មួយ​ដ៏​មាន​សក្តានុពល​មួយ ដែល​អាច​ផ្តល់​ការងារ​ដល់​យុវជន ពលរដ្ឋ​ខ្មែរ​ចំនូ​ន​ជាង៥០០នាក់​ឯណោះ។

លោក គុយ វ៉ាត កើត​នៅក្នុង​ត្រកូល​អ្នកមាន​មធ្យ​មួយ ដែលមាន​ឪពុកម្តាយ​ជា​អ្នករកស៊ី​ជួញ ដូរ​បន្តិច​បន្តិច​នៅក្នុង​ភូមិ​ត្រពាំង​ព្រៃ ឃុំ​ត្រពាំង​ព្រៃ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង។ ក្រោយពី បញ្ចប់​របប​កម្ពុជា​ប្រជាធិបតេយ្យ គ្រួសារ​របស់លោក​បាន​ចាកចេញ​ចោលស្រុក​កំណើត មក រស់នៅ​ទីក្រុង​ភ្នំពេញ ជាទី​ដែល​គ្រួសារ​ឪពុកម្តាយ​របស់លោក​ប​ន្ត​ការងារ​ជា​អ្នកលក់ដូរ ហើយ​នៅពេល​អាយុ​បាន៧ឆ្នាំ លោក​ត្រូវបាន​ឪពុកម្តាយ​បញ្ជូន​អោយទៅ​ចូលរៀន នៅ​សាលាបឋមសិក្សា​ស​ន្ឋ​រ​មុខ​ក្នុង​ទីក្រុង​ភ្នំពេញ រហូតដល់​ប្រលង​ជាប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ (បាក់​ឌុប) នៅក្នុង​ឆ្នាំ១៩៩១ នៅ​វិទ្យាល័យ​ស​ន្ឋ​មុខ​នោះ​ផងដែរ។

12341501_10204885608292308_1015493335404146960_n

ដោយសារ​ស្រលាញ់​ការងារ​ជា​អ្នកដឹកនាំ និង​ដោយសារ​ជាប់​ឈាម​ជ​រ័ ជា​អ្នកធ្វើ​ជំនួញ​ផង​នោះ លោក​បានសម្រេច​ចិត្ត​បន្ត​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​គ្រប់គ្រង នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​រហូតដល់​ឆ្នាំ១៩៩៥ ជា​ពេលវេលា​ដែល​លោក​បញ្ចប់​ការសិក្សា​ថ្នាក់បរិញ្ញាប័ត្រ និង​ចាប់ផ្តើម​ការងារ​ក្នុង​ជីវិត ដោយ​ចូល​បំរើ​ការងារ​នៅក្នុង​ធនាគារ​មួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ ព្រមទាំង​ឆ្លៀតពេល​រៀន​ភាសា​ចិន​ក្រៅ​ម៉ោង​ទំនេរ​ថែមទៀត ប៉ុន្តែ​នៅពេលដែល​ការងារ​ហាក់​ពុំ​សូវ​កាក់កប ហើយ​នៅ​ខណៈ​ពេលនោះ​វិស័យ​ធនាគារ​នៅ​មិនទាន់មាន​ការរីកចំរើន​នៅឡើយ លោក​ក៏បាន​សម្រេចចិត្ត​ចាកចេញ ទៅ​បំរើ​ការងារ​នៅក្នុង​រោងចក្រ​កាត់ដេរ​មួយ​វិញ ក្នុងតួនាទី​ជា​អ្នក​ប្រធាន​រដ្ឋបាល និង​ជា​អ្នកបកប្រែ​ភាសា​ចិន​នៅក្នុង​ឆ្នាំ១៩៩៩។

ដោយសារតែ​ចិញ្ចឹមចិត្ត ចង់​ក្លាយជា​អ្នកដឹកនាំ និង​មាន​វិស័យ​ជាប់​ឈាមជ័រ​ជា​អ្នកជំនួញ តាំង ពី​កំណើត​នោះ​ហើយ ហើយ​ន្ទា​ប់​ធ្វើការ​ជា​អ្នកបកប្រែ​ភាសា​ចិន នៅក្នុង​រោងចក្រ​បាន​ប្រមាន​ប្រហែលជា១០ឆ្នាំ​មក ពោលគឺ​នៅ​ខ្ទង់​ឆ្នាំ២០០៦ អាច​សន្សំ​លុយកាក់​បាន​ច្រើន​គួរសម​ហើយ​នោះ ហើយដោយ​មើលឃើញ​វិស័យ​សំណង់ ចាប់ផ្តើម​មាន​សន្ទុះ​ងើបឡើង លោក ក៏ គៀងគរ​មិត្ត​ភ​ក្ត្រ័​ជិតស្និទ​ម្នាក់ បណ្តាក់ទុន​រួមគ្នា ដើម្បី​ជួល​អាគារ​រៀបចំ​ជួល​បន្ត​ទៅអោយ​ឈ្មួញធំៗ ក្នុង​គោលដៅ​ស្វែងរក​ប្រាក់ចំណេញ​ក្នុងការ​ពង្រីក​អា​វី​កម្ម​ការងារ​របស់ ខ្លួន​អោយ កាន់​តែមាន​ភាពប្រសើរ​ឡើង។ គ្រានោះ លោក​មិនទាន់បាន​បង្កើត​ក្រុមហ៊ុន​ដែលជា សា ខា​ថ្មី​នោះទេ ដោយ​គិតថា ខ្លួន​អាចមាន​ស​ត្ថ​ភាព​សមល្មម​បង្កើត​គ្រួ​សារបាន​ហើយ​នោះ លោក បាន​សម្លឹង​ឃើញ ចាប់ចិត្ត​ប្រតិ​ព័​ទ្ឋ​និង​កូនក្រមុំ​អ្ន​ក្រុងភ្នំពេញ​ម្នាក់ ហើយ​បានអោយ​ឪពុកម្តាយ​សាច់​ញ្ញាត ចូល​ស្តី​រៀបការ​តាម​ប្រពៃណី​ច្បាប់​តាំងពី​ឆ្នាំ២០០៦នោះមក និង​រស់នៅ ប្រ កប​ដោយ​សុភមង្គល​រហូត​មានកូន​ប្រុស​ស្រី៣នាក់​ទៀតផង។

12295495_1233032113377277_2342449171840952628_n

ដោយសារតែ​ទីផ្សារ​ចលនទ្រព្យ នៅតែមាន​សក្តានុពល លោក​បា​នប​ង្កើ​ជា​សាខា​ក្រុមហ៊ុន អចលន ទ្រព្យ​ជាច្រើន មានដូចជា Property Management, Property Appraisal, Property Service,  Property Development  ដែល​សុ​ទ្ឋ​តែ​ជា​ក្រុមហ៊ុន ផ្គត់ផ្គង់​សេវាកម្ម​កា រិ​យា​ល័យ និង​ខុន​ដូរ​ជាដើម។ ឆ្លៀត​នៅពេល​មិនទាន់មាន​វិបត្តិ​សេដ្ឋកិច្ចពិភពលោក ក្រោយពី​រៀប​អា​ពា​ហ៏​ពិ​ពា​ហ៏​រួចមក លោក​ក៏បាន​ពង្រីក​អាជីវកម្ម​បង្កើត​សាខា​ក្រុមហ៊ុន អ​ចនទ្រ​ព្យ​ឈ្មោះថា VTrust នេះ​កាន់​តែមាន​ចំនួន​កើនឡើង​ទ្វេរ​ដង​ថែមទៀត។ ហើយ​ទោះ​ជាមាន​ក្រុមហ៊ុន​អាជីវកម្ម​ផ្នែក​ចលនទ្រព្យ​ដ៏​ធំ​មួយ ធៀប​នឹង​ក្រុមហ៊ុនធំៗដទៃទៀត​ដូច្នេះ​ក៏ដោយ ក៏​លោក​នៅតែ​ចិញ្ចឹមចិត្ត​ខិតខំ​ប្រឹង​បង្កើតបានជា​ក្រុមហ៊ុន​សេវាកម្មផ្សេងៗបាន​ចំនួន៦ក្រុមហ៊ុន​ផ្សេងគ្នា ជា​បន្តបន្ទាប់​មកទល់​បច្ចុប្បន្ន។

ក្រុមហ៊ុន​ដែល​ត្រូវបាន​បង្កើតឡើង បន្ទាប់ពី​ក្រុមហ៊ុន​អចលនទ្រព្យ ផ្នែក​សេវា​ជួល​អា​ផាត​មិន ជួល​អាគារធំៗនោះមក លោក​ក៏បាន​បង្កើត ហាង​ការ​ហ្វេ​ឈ្មោះថា​ផាក​កាហ្វេ (Park Cafe’ Restaurants)  ដែលមាន​ចំនួន​សាខា​ចំនួន៦ ភាគច្រើន​នៅតាម​ផ្សារ​ទំនើប នៅក្នុង​ទីក្រុង​ភ្នំ ពេញ ក្នុង​បំណង​ស្វែងរក​ប្រាក់ចំណេញ​បន្ថែម​ផង និង​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ជាពិសេស​ផ្តល់​ការងារ​ដល់​និស្សិត បង្ករ​លក្ខណៈ​អោយមាន​ភាពងាយស្រួល ក្នុងការ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​នោះ។

ខណៈដែល​ការងារ​ជួញដូរ​អាជីវកម្ម កាន់​តែមាន​ភាពប្រសើរ​ឡើង និង​ទទួលបាន​ជោគជ័យ ជា​លំដាប់​នោះ លោក​ក៏បាន​បន្ត​អាជីវកម្ម​ខ្លួន​ទៅ​បង្កើត​ក្រុមហ៊ុន​មួយចំនួនទៀត ក្នុងនោះ​មាន ដូចជា 1-Atech Company  ( Atech IT Solutions) សេវាកម្ម​រៀបចំ​ឯកសា​រ​តាម​ក្រុមហ៊ុន  3-Kamhwa Crushing Co., Ltd ក្រុមហ៊ុន​កិន​ថ្ម​នៅក្នុង​ខេត្តកំពង់ស្ពឺ 4 Chairman of Phnom Penh Securities PLC ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្សារ​មូលប័ត្រ . 5Vtrust Appraisal Company ក្រុមហ៊ុន​ផ្នែក​សំណង់  6-Impact Advertising Co.សេវាកម្ម​ផ្សាយពាណិជ្ជកម្ម 7-Cambodia Investment Club (CIC) 8-Cambodia Information Technology Association (CITA)ជាដើម ។

10590621_1312753902071764_6677883499144495522_n

ងាក​មក​ខាងដើម​វិញ​បន្តិច​លោក គុយ វ៉ាត មាន​គេ​និយាយតៗគ្នា​ថា ការងារ​ធ្វើការ​អោយគេ បាន​គ្រាន់តែ​រស់ ចុះ​គ្រាន់តែ​ធ្វើការ​នៅក្នុង​រោងចក្រ ហេតុអ្វី​អាចមាន​ធនធាន​ច្រើន បង្កើត​ក្រុមហ៊ុន​បាន​ច្រើន​ដូច្នេះ? មិនមាន​ការលំបាក​ប៉ុន្មាន​នោះទេ សំខាន់​យើង​ត្រូ​ចេះ​ក្តាប់​ឱកាស ចេះ​ប្រមូល​ធនធាន​ពី​មិត្ត​ភ​ក្ត្រ័ និង​អ្នករស់នៅ​ជុំវិញ​ដូចជា​បងប្អូន​និង​ឪពុកម្តាយ​ជាដើម ដើម្បី​គៀងគរ​ធនធាន​នេះ​បង្កើត​ទៅជា​ក្រុមហ៊ុន​សហកម្ម​សិទ្ឋិ​មួយ។ ភ្ជាប់​ជាមួយគ្នានេះ សំនួរ​មួយទៀត គេ​ថា​មាន​ហ៊ុន​ច្រើន​ងាយស្រួល​ម្យ៉ាង​លំបាក​ម្យ៉ាង ងាយស្រួល​ពិភាក្សាគ្នា ចែ​ល​រំលែក​ចំណេះដឹង​ដឹកនាំ​ដល់​គ្នា ងាយស្រួល​ប្រមូល​ទុនវិនិយោគ​ក៏ពិតមែន តែ​ក៏​លំបាក​បែងចែក​ប្រាក់​ចំ ណេ​ញ​ដែលជា​រឿង​រសើប​ផងដែរ។ តើ​ក្រុមហ៊ុន​របស់លោក​ជូ​ប​បញ្ហា​ដូច្នេះ​ដែរឬទេ? ពាក់​ព័​ន្ឋ​នឹង​បញ្ហា​នេះ​យើង​ត្រូវ​ចេះ បង្កើត​ទំនុកចិត្ត​ដល់​គ្នា​ទៅវិញទៅមក ត្រូវមាន​ភាព​ស្មោះ ត្រង់ នឹង​គ្នា មិន​ថា​ស្មោះត្រង់​ជាមួយ​ថ្នាក់ដឹកនាំ​ដូចគ្នារ​នោះទេ ទោះ​បុគ្គលិក​ក៏​យើង​ត្រូវ​ចេះ​ស្មោះត្រង់​ត្រូវ​ចេះ​ផ្តល់​ទំនុកចិត្ត​អោយ​ដែរ លើសពីនេះ​អង្គភាព​មួយ​ដែល​អាច​ដំណើរការ​ទៅ បាន​លុះត្រា​ក្រុមហ៊ុន​នោះ​មាន​បេសកម្ម​ពិត​ប្រក​ដ និង​មាន​ទស​ន្ស​វិស័យ​ច្បាស់លាស់​ទើប​ក្រុមហ៊ុន ដំណើរ​បាន​រលូន​ទៅមុខ​ដូច​ដំណើរការ​ក្រុមហ៊ុន VTrust នេះ ។

251070_211658225538498_1637794_n

លោក គុយ វ៉ា​យ បាន​សម្តែង​ទស្សន​សុ​ទ្ឋិ​និយម​ចំពោះ​ក្រុមហ៊ុន​ខាងលើ ក្រៅតែពី​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ប្រមា​ជ​ជាជាង ៥០០នាក់​ហើយ​នោះ ក្រុមហ៊ុន​ក៏បាន​ជួយ​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ អោយមាន​ការរីកចំរើន​បាន​មួយចំណែក​ផងដែរ។ ក្នុងនោះ​លោក​បាន​គៀងគរ​វិនិយោគិន​បរ​ទេស អោយ​ចូលមក​បណ្តាក់ទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា និង​បានរៀបចំ​សិក្ខាសាលាផ្សេងៗ ចែករំលែក​បទពិសោធ​ន៏ ដល់​ដល់​សហគ្រិន​ទាំងឡាយ​ទាំង​នៅក្នុង​និង ក្រៅប្រទេស​ផងដែរ។ ហើយ​ទៅ​ថ្ងៃ​អនាគត លោក​នឹង​បង្កើត​ក្រុមហ៊ុន​បន្ថែមទៀត ក្នុង ការរួម ចំណែក​ផ្តល់​ការងារ​ដល់​កូន​ខ្មែរ អោយបាន​កាន់តែច្រើន ក៏ដូចជា​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ៕

Comments

comments

NO COMMENTS