រយៈពេល 113 ឆ្នាំ FORD នៅតែនាំមុខគេក្នុងវិស័យរថយន្ត

រយៈពេល 113 ឆ្នាំ FORD នៅតែនាំមុខគេក្នុងវិស័យរថយន្ត

902
0
SHARE

ក្រុមហ៊ុន ហ្វ​ដ ម៉ូ​ទ័​រ (Ford Motor Company) និង​ក្រុមហ៊ុន​ដែលជា​ដៃគូរ​សហការ អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) បានធ្វើការ​ប្រារព្ធ​ធ្វើ​នូវ​កម្មវិធី​កេរដំណែល​របស់​ហ្វ​ដ នៅក្នុង​អំឡុង​ខែមិថុនា ដែល​ឆ្នាំនេះ​គឺជា​ខួប​គម្រប់ 113 ឆ្នាំ​ក្នុង​ការបង្កើត​នូវ​ក្រុមហ៊ុន ហ្វ​ដ។

“យើង​មាន​មោទនភាព​យ៉ាង​ក្រៃលែង ក្នុងការ​ប្រារព្ធ​ឲ្យ​មាន​កម្មវិធី​កេរដំណែល​របស់​ក្រុមហ៊ុន​ហ្វ​ដ​នេះ​ឡើង ហើយ​យើង​សូម​ធ្វើការ​កោតសរសើរ​យ៉ាង​ស្មោះ​ចំពោះ​គុណ​នោប​កា​រៈ​យ៉ាង​ធំ​ដែល​ក្រុមហ៊ុន​ហ្វ​ដ​បាន​ខិតខំ​កសាងឡើង​សម្រាប់​បម្រើ​ក្នុង​វិស័យ​យានយន្ត ចាប់តាំងពី​ការកកើត​ដំបូង​ឡើង​របស់​ក្រុមហ៊ុន​ហ្វ​ដ” នេះ​បើតាម​ការបញ្ជាក់​របស់​លោក David Westerman អគ្គនាយក​នៃ​ក្រុមហ៊ុន ហ្វ​ដ ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ភិ​ច។ “កម្មវិធី​កេរដំណែល​របស់​ហ្វ​ដ​នៅ​ប្រទេស​កម្ពុជា​មិនមែន​គ្រាន់តែ​ជា​កម្មវិធី​អំពី​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន Ford នោះទេ វា​ក៏​ជា​ចំ​នែកមួយ​នៃ​អតិថិជន​ដែល​តែងតែ​ប្រើប្រាស់​និង​គាំទ្រ​ក្រុមហ៊ុន Ford កន្លងមក​ផងដែរ”។

HenryFord-ModelT_1921

ស្របពេល​ជាមួយគ្នានេះដែរ ក្រុមហ៊ុន​អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែលជា​តំណាង​ចែកចាយ​រថយន្ត ហ្វ​ដ​នៅ​ប្រទេស​កម្ពុជា បានដាក់​ចេញ​ជា​កម្មវិធី​ពិសេស​សម្រាប់​រាល់​ការបញ្ជាទិញ​នូវ​រថយន្ត​ប្រភេទ Ford Mustang 2016 នឹង​ទទួលបាន​ការផ្ដល់ជូន​នូវ​តម្លៃ​ពិសេស។ ការផ្តល់ជូន​នេះ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី 30 ខែមិថុនា​ឆ្នាំ 2016។

កម្មវិធី​កេរដំណែល នៃ​ការប្រណាំង​រថយន្ត​រប​ស់ Ford

កម្មវិធី​កេរដំណែល​របស់​ Ford បានចាប់ផ្ដើម​ដំបូង​តាំងពី​ឆ្នាំ 1901 មុនពេល​ចាប់ផ្តើម​នៃ​ក្រុមហ៊ុន Ford Motor Company ក្នុង​ឆ្នាំ 1903។ លោក Henry Ford ​បាន​ឲ្យ​ដឹងថា​ការប្រណាំង​ឡាន​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​សាធារណៈជន គាត់​ក៏បាន​ឆ្លៀត​ឳ​កាស​នោះ​ចូល​រូ​ម​ការប្រកួត​ដោយបាន​ប្រើ​រថយន្ត Sweepstake ដែលមាន​កម្លាំង 26 សេះ ប្រកួត​ជាមួយនឹង​លោក Alexander Winton កីឡាករ​ប្រណាំង​រថយន្ត​ដែលមាន​ប្រជាប្រិយភាព​បំផុត​កាលពី​ឆ្នាំ​នោះ។ ការប្រកួតប្រជែង​នេះ​បាន​ប្រារព្ធ​ឡើង​នៅ​រដ្ឋ Detroit បាន​ទាក់ទាញ​សាធារណៈជន​បាន​ជាង 8000 នាក់ ហើយ​លោក Henry ក៏បាន​ឈ្នះ​ដោយ​ទទួលបាន​ប្រាក់រង្វាន់​ចំនួន $1000  ទៀតផង។ ដោយសារ​ប្រាក់រង្វាន់​ដែល​គាត​រ់ទ​ទួលបាន រួមបញ្ចូល​គ្នា​ជាមួយនឹង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​វិនិយោគិន ប៉ុន្មាន​ឆ្នាំ​ក្រោយមក​គាត់​ក៏បាន​រកឃើញ​ក្រុមហ៊ុន​មួយ​ដែលមាន​ឈ្មោះថា Ford Motor Company ។

10

ចាប់តាំងពី​ប្រ​វ​តិ្ត​សាស្ត្រ​នៃ​ការប្រណាំង​រថយន្ត​ដំបូង​រហូតដល់​បច្ចុប្បន្ន ក្រុមហ៊ុន Ford បាន​បង្កើត​រថយន្ត​ប្រណាំង​ប៉ុន្មាន​ប្រភេទ តាំងពី​រថយន្ត Ford Mustang រហូតដល់ រថយន្ត Ford GT ដែលមាន​អានុភាព​ខ្លាំងក្លា​លើសពី Ford Mustang ធម្មតា។ រថយន្ត Ford GT បាន​ត្រឡប់មកវិញ​នៅក្នុង​ឆ្នាំនេះ​ជាមួយនឹង​បួន​ម៉ូ​ដែល​ខុសគ្នា និង​បាន​ជាប់​ឈ្មោះ​នៅក្នុង​បញ្ជី​នៃ​ការប្រណាំង​រថយន្ត Le Mans 24 ម៉ោង សម្រាប់​ឆ្នាំ 2016 ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី 18 និង 19 ខែមិថុនា។

រថយន្ត Ford នៅក្នុង​ទីផ្សារ​កម្ពុជា

វត្តមាន​របស់ Ford ​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​អស់​រយៈកាល​ជាង 30 ឆ្នាំ​កន្លងមកនេះ បានធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​ស្ទើរតែ​ទាំងអស់​បានដឹង​ច្បាស់​ពី​គុណភាព​របស់​រថយន្ត​ប្រភេទ​នេះ ពោលគឺ​ផ្តោតទៅលើ សុវត្ថិភាព ការច្នៃប្រឌិត និង​ការ​សន្សំសំចៃ​ខ្ពស់​ជាមួយនឹង​ការបើកបរ​លើ​គ្រប់​ស្ថានភាព​ផ្លូវ។

3

ថ្ងៃនេះ​ក្រុមហ៊ុន អ អិ​ម អេ ដែលជា​តំណាង​ចែកចាយ​រថយន្ត​ហ្វ​ដដែល​មានដូចជា Ford Mustang, Explorer, Everest, Fiesta, Focus, Ecosport, F-150, Transit និង Ford Ranger ជាដើម។ ទន្ទឹមនឹងនេះ​ផងដែរ ក្រុមហ៊ុន​ក៏បាន​បង្កើតឱ្យ​មាន​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត Ford (សាខា​មុនី​វង្ស) មជ្ឈមណ្ឌល​ជួសជុល​រថយន្ត​ Quick Lane (សាខា​ទឹកថ្លា) យានដ្ឋាន​ជួសជុល​រថយន្ត​គ្រប់​ប្រភេទ (នៅ​ខេត្តសៀមរាប) និង​ហាង​លក់​គ្រឿងបន្លាស់​ចំនួន  2  ទីតាំង​ទៀត​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តល់​ភាពងាយស្រួល​ជូន​ដល់​អតិថិជន​ក្នុងការ​ស្វែងរក​សេវា​ជួសជុល និង​ថែទាំ​រថយន្ត​និង​គ្រឿងបន្លាស់​ដែលមាន​គុណភាព​សុទ្ធ​ល្អ។ ដូចគ្នា​ទៅនឹង​កម្មវិធី​កេរដំណែល​របស់​ហ្វ​ដ ក្រុមហ៊ុន Ford ធ្វើយ៉ាងណា​ខិតខំ​បំពេញ​ឲ្យ​បាន​នូវ​តម្រូវការ​របស់​អតិថិជន​ឲ្យ​បានល្អ​បំផុត។

លោក​សេង វឹង នាយក​គ្រប់គ្រង​ផ្នែក​រថយន្ត Ford នៃ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) បាន​មានប្រសាសន៍ថា “យើង​ពិត​ជាមាន​មោនភាព​ក្រៃលែង ចំពោះ​ទំ​នាក់ទំនង​ដ៏​ជិតស្និទ្ធ​ដែល​យើង​មាន​ជាមួយ​បុគ្គលិក ដៃគូ​ផ្គត់ផ្គង់ និង​អតិថិជន​របស់​យើង។ គ្មាន​ទីណា​ដែល​អាច​ផ្តល់នូវ​អារម្មណ៍​នៃ​ភាពស្និទ្ធស្នាល​ខ្លាំង ដូច​នៅក្នុង​គ្រួសារ Ford របស់​យើង​នោះទេ ហើយ​នៅថ្ងៃនេះ​យើង​សូម​ឱ្យ​អ្នក​រាល់គ្នា​ចងចាំ និង​កត់ត្រា Ford ទុក​នៅក្នុង​ប្រ​វ​តិ្ត​សាស្ត្រ និង​អនាគត​របស់​យើង​រាល់គ្នា” ជាមួយនឹង​កម្មវិធី​កេ​រិ៍្ដ​ដំនែល​របស់​ហ្វ​ដ និង​កម្មវិធី​កេ​រិ៍្ដ​ដំនែល​នៃ​ការប្រណាំង​រថយន្ត​យើង​មានការ​សប្បាយ​ចិត្តនឹង​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​របស់​យើង​ជាមួយនឹង​ការផ្តល់ជូន​ពិសេស​នៅក្នុង​អំឡុង​ពេលនេះ។

សំ​ម្រា​ប់ព​ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ 012 333 975 (ភ្នំពេញ) ឬ 063 766 661(សៀមរាប) ឬ ចូលទៅ​កាន់​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​ភ្នែក​លក់​រថយន្ត ហ្វ​ដ(Ford) ប្រចាំ​កម្ពុជា www.facebook.com/RMAFordCambodia/

 

 

Comments

comments

NO COMMENTS