រដ្ឋប្រហារ​យោធា​នៅ​ទួ​គី​បានបញ្ចប់​ដោយ​ប្ស​ល់​មនុស្ស​ស្លាប់​ជិត៣០០នាក់

រដ្ឋប្រហារ​យោធា​នៅ​ទួ​គី​បានបញ្ចប់​ដោយ​ប្ស​ល់​មនុស្ស​ស្លាប់​ជិត៣០០នាក់

806
0
SHARE

អន្តរជាតិ៖ ទីបំផុត​ទៅ​រដ្ឋប្រហា​យោធា​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​តួ​គី ត្រូវបាន​បរាជ័យ​ហើយ បន្ទាប់ពី​បាន​វាយប្រហារ រយៈពេល​ពេញ​មួយ​យប់​ចាប់ពី​ថ្ងៃទី១៥ឆ្លង​ចូល​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ ដោយបាន​សម្លាប់​មនុស្ស​ចំនួន២៦៥នាក់ និង​របួស១៥០០នាក់ ដែល​រួមមាន​ទាំង​ជន​ស៊ីវិល ប៉ូលីស និង​ទាហាន​ឧទ្ទាម។

សារពត៌មាន​បរទេស​បាន​ស្រង់​សំដី​លោក ឧ​ត្ត​ម​សេនីយ​អ៊ូ​មី​ត ឌុន​ដារ មេបញ្ជាការ​កងទ័ព​ស្តី​ទី​បានប្រកាស​នៅក្នុង​សន្និសីទកាសែត​កាលពី​ម្សិលមិញ​ថា ទង្វើ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ បាន​រលត់​ទាំងស្រុង​វិញ​ហើយ ដោយ​ក្រុម​ទាហាន​បះបោរ​មិនអាច​ទទួលបាន​ជោគជ័យ​ទេ ដោយ​កង​ទ​ព​ត័​គាំទ្រ​រដ្ឋាភិបាល បាន​ក្តាប់​ស្ថានការណ៍​បាន​ទាំងស្រុង​វិញ​បាន រហូតមកទល់​ថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០១៦នេះ ។

ក្រោយពី​រដ្ឋប្រហា​បាន​ចប់សព្វគ្រប់ រដ្ឋាភិបាល​ទួ​គី​របស់លោក Tayyip Erdogan បាន​ដក​និង​ចាប់ខ្លួន​មន្ត្រី​យោធា​រាប់ពាន់នាក់ ហើយ​បានសម្រេច​ដក​ចៅក្រម២,៧៤៥រូប និង​សមាជិក​នៃ​ស្ថាប័ន​តុលាការ​ជាន់ខ្ពស់ ៥រូប​ទៀត​ចេញពី​មុខតំណែង នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន​BBC នៅ​យប់​ថ្ងៃ​សៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦៕

4f891fdb-3654-4064-9ee6-bc694027aa8c

bc961916-cecd-46e0-ac69-23588c24558d b3ad761f-6f65-45a5-afb4-1c18539eb94c 103420416_People_celebrate_in_Turkey_foreign-large_trans++PkPWLXP_iG_X2Wo3V95CStEgVipCcYG_lNXo9zZTqHc

Comments

comments

NO COMMENTS