មួយថ្ងៃទូរស័ព្ទ Huawei P9 Plus លក់រហូតអស់ពីស្តុក

មួយថ្ងៃទូរស័ព្ទ Huawei P9 Plus លក់រហូតអស់ពីស្តុក

577
0
SHARE

ក្រោយ​ដាក់​សម្ពោធ​លក់​ជា​ផ្លូវការ​បាន​មួយថ្ងៃ​ក្នុង​ទីផ្សារ​កម្ពុជា ទូរស័ព្ទ Huawei P9 Plus ត្រូវបាន​ក្រុមហ៊ុន​ប្រកាស​ឱ្យដឹងថា​បាន​ដាច់​ស្ដុក​សម្រាប់​លក់​ទៅហើយ​គិត​ត្រឹម​ថ្ងៃទី 4 ខែ​កក្ដ​ដា ឆ្នាំ 2016 នេះ ខណៈ​ស្ដុក​ទីមួយ​មាន​ចំនួន 500 គ្រឿង​បាន​ចូល​កាលពី​ថ្ងៃទី 03។

លោក Jason នាយក​ផ្នែក Huawei Mobile Device ប្រចាំ​ប្រទេស​កម្ពុជា បានឱ្យដឹងថា លោក​ស្ទើរ​មិន​ជឿ​នឹង​ទំហំ​នៃ​ការគាំទ្រ​ទូរស័ព្ទ Huawei P9 Plus ខណៈដែល​តម្លៃ​របស់​វា​រៀង​ថ្លៃ​ជាង​ម៉ូ​ដែល​ធម្មតា។ ត្រឹមតែ​មួយថ្ងៃ​ទូរស័ព្ទ​នេះ អាច​លក់ដាច់​អស់​គ្មាន​សល់​លើ​ទីផ្សារ។ លោក​ថា P9 Plus បាន​កំពុង​កន្ត្រាក់​ទីផ្សារ​ស្មា​ត​ហ្វូ​ន នៅ​កម្ពុជា​ឲ្យ​រង្គោះរង្គើរ ជាពិសេស​គឺ​អ្នក​ដែល​និយម​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន និង​អ្នក​ដេញ​ស៊េរី ជាពិសេស​អ្នក​ដែល​និយម និង​ចូលចិត្ត​ថតរូប។

3

លោក Jason ថា៖«ខ្ញុំ​ស្ទើរ​អត់​ជឿ ពេល​ឃើញ​របាយ​ការលក់។ មួយថ្ងៃ​ក្រោយ​សម្ពោធ 500 គ្រឿង អស់​ស្ដុក​រលីង»

Huawei P9 Plus ជា​កំពូល​ស្មា​ត​ហ្វូ​ន​មាន​កាមេរ៉ា​ភ្លោះ ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Leica ដ៏​ល្បី រូ​ម​ទាំង​អេក្រង់ Super Amoled ទំហំ 5.5 អ៊ីង បច្ចេកវិទ្យា Press Touch មុខងារ Smart Controller អង្គ​ចងចាំ 4GB RAM/ 64 GB និង​ទម្ងន់162 ក្រាម និង​ថាមពល​ដល់​ទៅ 3400 Amh ជាមួយនឹង​រូបរាង​ដ៏​ស្រស់ស្អាត​គួរ​ឲ្យ​ទាក់ទាញ។ លោកនាយក បន្តថា សម្រាប់​ស្ដុក​ថ្មី ក្រុមហ៊ុន​នឹង​បង្កើន​ការនាំ​ចូល​ឱ្យ​ច្រើនជាង​មុន ដើម្បី​បំពេញតម្រូវការ​អ្នកប្រើប្រាស់ ខណៈ​ក្រុមហ៊ុន​បានឃើញ​ពី​ចំនួន​អ្នកធ្វើការ​កុម្ម៉ង់​ទុក​មុន​បាន​កើន​រហូតដល់ 1000 គ្រឿង។

2

ដោយសារ​មានការ​គាំទ្រ​យ៉ាង​សម្បើម​លើ​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី P គឺ P9 និង P9 Plus ក្រុមហ៊ុន​របស់​យើង​នឹង​សម្រេច​នាំចូល​បន្ថែម​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន នៅ​កម្ពុជា។ “ខ្ញុំ​ហ៊ាន​និយាយថា P9 Plus គឺ​ពិតជា​កំពូល​ស្មា​ត​ហ្វូ​ន ដែលមាន​មុខងារពិសេសៗ ជាច្រើន ដែល​ស្មា​ត​ហ្វូ​ន​ដទៃ​គ្មាន និង​មិនអាច​ប្រដូច​បាន អាស្រ័យហេតុនេះ​ទើប​យើង​លក់ដាច់​គ្មាន​សល់”  លោក Jason ថ្លែង​បន្ថែម៕

 

 

Comments

comments

NO COMMENTS