ព្រីម លីហ្សា បង្ហាញ​ខ្លួួន​លើ​កម្រាលព្រំ​ក្រហម​នៅ​វៀតណាម

ព្រីម លីហ្សា បង្ហាញ​ខ្លួួន​លើ​កម្រាលព្រំ​ក្រហម​នៅ​វៀតណាម

1226
0
SHARE

ភ្នំពេញ៖ កាលពីពេល​ចុងខែ​មេសា ឆ្នាំ២០១៦ កន្លងទៅនេះ​កញ្ញា ព្រីម លីហ្សា បានបង្ហាញ​ខ្លួន​លើ​កម្រាលព្រំ​ពណ៌​ក្រហម​នៅ​ប្រទេស​វៀតណាម ក្នុង​កម្មវិធី​នេះ​បង្ហាញ​ម៉ូដ​សំលៀកបំពាក់ ដែល​នាង​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នោះ​ក្នុងនាម​ជាតា​រា​កិ​ត្ដិ​យស។

រយៈពេល​កន្លងមក​គេ​ធ្លាប់​បានដឹងថា តារា​សម្ដែង​និយម​ភាព​សិច​ស៊ី​រូបនេះ ធ្លាប់បាន​ចូលរួម​កម្មវិធី​នៅឯ​ក្រៅប្រទេស​បែប​Fashion Weekអ៊ីចឹង​ជាច្រើន​កម្មវិធី​មកហើយ។  ប្រទេស​ទាំងនោះ​មានដូចជា​ប្រទេស​សង្ហ​បុរី ប្រទេស​ថៃ ប្រទេស​បារាំង ជាដើម។ អ្វី​គួរ​ឲ្យ​ចំឡែក​ចិ​ត្ដ​នោះ​បើទោះជា​កញ្ញា ព្រីម លីហ្សា ធ្លាប់បាន​ចូលរួម​ក្នុង​កម្មវិធី​បែប​នោះ​ច្រើន​ឆ្នាំ​ក្ដី ប៉ុន្ដែ​នាង​មិនដែល​បាន​បង្ហោះ​វីដេអូ​ឃ្លី​ប ឬ​បង្ហាញ​អ្វីមួយ​ដែលជា​ភស្ដុ​តា​ដូច​ដូច​ពេលនេះ​ដែរ ។

កន្លងមក​នាង​ធ្លាប់មាន​ពាក្យ​លើកឡើង​ពី​មហាជន​មួយចំនួន​ថា តារា​សម្ដែង​រូបនេះ គ្រាន់តែ​និយាយ ប៉ុណ្ណោះ​ថា ខ្លួន​ចូលរួម​កម្មវិធីធំៗនៅក្រៅ​ប្រទេស ព្រោះ​គ្មានអ្វី​ជា​ភស្ដុតាង​ដើម្បី​បង្ហាញ​ដល់​មហាជន​ឡើយ។ បើទោះជា​មានការ​លើកឡើង បែបនេះ​ក៏​កញ្ញា ព្រីម លីហ្សា ហាក់​ប្រ​ងើយ​កន្ដើយ​មិន​តបត​នឹង​ការលើកឡើង​បែបនេះ​ទេ ។

ចំពោះ​ការលើកឡើង​បែបនេះ ប្អូនស្រី​របស់​នាង​កញ្ញា ព្រីម លីហ្សា ដែល​ធ្លាប់ជា​អ្នកនាំពាក្យ​បងស្រី​របស់ខ្លួន​ជាមួយ​អ្នកសារព័ត៌មាន​នោះ​បញ្ជាក់ថា កន្លងមក​បងស្រី​រប​ស់​ខ្លួន ចូលរួម​កម្មវិធី​ផ្សេង​នៅក្រៅ​ប្រទេស គឺ​នាង​មាន​អ្នកគ្រប់គ្រង​ការងារ​របស់គេ ត្រឹមត្រូវ​ដែលជា​អ្នក​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ជាមួយ។ នាង​បន្ដថា អ្នកគ្រប់គ្រង​នោះគេ​មិនដែល​រវីរវល់​ថតរូប​ភាព ឬ​វីដេអូ អ្វី​ឡើយ ព្រោះ​គេ​ធ្វើ​តែ​ការងារ​របស់គេ​ដែល​ត្រូវ​រៀបចំ​លើ​នាង(ព្រីម លីហ្សា) ក្នុង​កម្មវិធី​តែប៉ុណ្ណោះ។

នាង​បន្ថែមថា “ពេល​ទៅ​ប្រទេស​វៀតណាម ខ្ញុំ​ទៅជា​មួយ​នាង ដូច្នេះហើយ​ទើប​ខ្ញុំ​ថត​វីដេអូ Post ក្នុង​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ឲ្យ​ហ្វេ​ន​របស់​នាង​បានឃើញ។ យ៉ាងណា​នាង​បញ្ជាក់ថា ក្នុង​ឆ្នាំ២០១៥នេះ​ការងារ​របស់​បងស្រី​ខ្លួន​ក៏មាន​នៅក្រៅ​ប្រទេស​ច្រើន​ណាស់ដែរ ប៉ុន្ដែ​ជា​ផែនការ​ព្រីម លីហ្សា​ចង់​ព​ង្រី​ការងារ​នៅក្នុង​ស្រុក​ឲ្យ​បាន​ច្រើនជាង​មុន៕

13082146_567810456711682_1150755627_n 13101386_567810413378353_1783757987_n

Comments

comments

NO COMMENTS