ព្រាប កុល៖ ប្រជាធិបតេយ្យ​គ្មាន​សិទ្ធិសេរីភាព​សម្តែង​មតិ ប្រៀបដូចជា​នុំអន្សម​ឥតមាន​ស្នូល

ព្រាប កុល៖ ប្រជាធិបតេយ្យ​គ្មាន​សិទ្ធិសេរីភាព​សម្តែង​មតិ ប្រៀបដូចជា​នុំអន្សម​ឥតមាន​ស្នូល

1284
0
SHARE

ភ្នំពេញ៖ អ្នកវិភាគច្បាប់​បាន​លើកឡើងថា ប្រជាធិបតេយ្យ​ណា​ដែល​គ្មាន​ការរិះគន់ ឬ​គ្មាន​សេរីភាព​បញ្ចេញមតិ​គឺ​ប្រៀប​នំអន្សំ​អត់​ស្នូល។ ការលើកឡើង​របស់លោក ព្រាប កុល ត្រូវបាន​គេ​មើលឃើញថា កម្ពុជា​កំពុង​មានការ​រិត​ត្បិត​ទៅលើ​សេរីភាព​បញ្ចេញមតិ​ទៅលើ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​តំណាងរាស្ត្រ​ជាដើម។

លោ​កថា​ការរិះគន់ ឬ​ការវិភាគ​ស្ថានការណ៍​សង្គម​និង​នយោបាយ ដោយ​ឈរលើ​មូលដ្ឋាន​ពត៌មាន​ឬ​របកគំហើញ​នៃ​ការសិក្សា​ស្រាវជ្រាវ​តាមបែប​វិទ្យាសាស្ត្រ ដែល​ធ្វើឡើង​ប្រកបដោយ​វិជ្ជាជីវ: និង​ក្រមសីលធម៌ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​សង្គមជាតិ​ប្រសើរឡើង គឺជា​ធាតុ​ផ្សំ​មិនអាច​ខ្វះ​បាន សម្រាប់​លិ​ទ្ធិ​ប្រជាធិបតេយ្យ។ ជាមួយគ្នានេះដែរ សិទ្ធិសេរីភាព​ក្នុងការ​សម្តែង​មតិ ដោយ​ឈរលើ​មូលដ្ឋាន​ខាងលើ គួរ​ត្រូវបាន​ធានា​និង​លើក​កំពស់។
លោក​បន្តថា អ្នកនយោបាយ​គ្រប់​និន្នាការ ត្រូវ​ទទួលស្គាល់​ធាតុ​ផ្សំ​ដ៏​សំខាន់​ដែល​មិនអាច​ខ្វះ​បាន​នេះ ហើយ​ត្រៀម​ចិត្ត​អនុគ្រោះ​ចំពោះ​ការរិះគន់ និង​រៀន​ឆ្លើយតប​ទៅនឹង​ការរិះគន់ តាមរយ:ការសម្តែង​មតិ​តប​វិញ ឬ​យក​ការរិះគន់​ជា​ធាតុ​ចូល សម្រាប់​តាក់តែង​គោលនយោបាយ​ក្នុងការ​ដោះស្រាយ​បញ្ហា។  អ្នកនយោបាយ​ណា​ដែល​ខ្លាច​ការរិះគន់ គួរ​ប្តូរ​អាជីព​ធ្វើជា​កិ​សិ​ករ​ឬ​អាជីវករ​ត្បិត​ថា «ប្រជាធិបតេយ្យ​ដែល​គ្មាន​ការរិះគន់ ឬ​គ្មាន​សិទ្ធិសេរីភាព​សម្តែង​មិ​ត ប្រៀបដូចជា​នុំអន្សម​ឥតមាន​ស្នូល»៕

Comments

comments

NO COMMENTS