ប្រើប្រាស់​សំបក​វេច​ខ្ចប់​ប្រកបដោយ​គុណភាព​ធ្វើ​ឲ្យ​មាន​ទំនុកចិត្ត​លើទីផ្សារ

ប្រើប្រាស់​សំបក​វេច​ខ្ចប់​ប្រកបដោយ​គុណភាព​ធ្វើ​ឲ្យ​មាន​ទំនុកចិត្ត​លើទីផ្សារ

1271
0
SHARE

សៀមរាប៖ ដើម្បី​ឲ្យ​ទីផ្សារ​ពិភពលោក​មាន​ទំនុកចិត្ត លើ​ផលិតផល​ខ្មែរ ក្រសួងពាណិជ្ជកម្ម​បាន​ស្នើ​ឲ្យ​ពាណិជ្ជករ និង​ផលិតករ ដែល​ផលិត​ផលិតផល​ខ្មែរ​ទាំងអស់ ត្រូវ​វេច​ខ្ចប់​ប្រកបដោយ​គុណភាព​និង​អនាម័យ​ខ្ពស់។

ឯកឧត្តម ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី​ការកសាង​ទំនុកចិត្ត​លើ​ផលិតផល​ខ្មែរ នៅ​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី២៧ខែឧសភា​នេះ​ថា ប​ច្ចុ​ប្ប ន្ន​នេះ​កម្ពុ​ជាមាន​ទីផ្សារ​អន្តរជាតិសំខាន់ៗ ក្រៅពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន តាម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ដូចជា​ទីផ្សារ​នៅ​សហគម​អឺរ៉ុប អាមេរិក កាណាដា និង​ជប៉ុន។

កន្លងទៅថ្មីៗនេះ កម្ពុជា​ក៍បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​ប្រទេស​ចិន​លើ​ការនាំចេញ​ដំឡូង​មី និង​អង្គរ​ទៅកាន់​ប្រទេស​ចិន និង​អនុស្សរណៈ​យោគយល់​គ្នា​លើ​ការនាំចេញ​ផ្លែស្វាយ​កម្ពុជា​ទៅកាន់​ប្រទេស​កូរ៉េ​ផងដែរ។ ឯកឧត្តម​បាន​បន្តថា បច្ចុប្បន្ននេះ​ក្រសួងពាណិជ្ជកម្ម​ក៍​កំពុងតែ​ខិតខំ​ចរចារ បើក​ច្រក​ទីផ្សារ​បន្ថែមទៀត ក្រោម​ក្របខ័ណ្ឌ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលាយ​ដើម្បី​ឲ្យ​ទំនិញ​កម្ពុជា អាច​ជ្រៀតចូល​ទីផ្សារ​អន្តរជាតិ​បាន​កាន់តែ​ធំ​ទូលាយ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​ពាណិជ្ជករ ផលិតករ ដែល​ផលិត​ផលិតផល​ខ្មែរ​ទាំងអស់​ត្រូវ​វេច​ខ្ចប់​ប្រកបដោយ​គុណភាព​និង​អនាម័យ​ខ្ពស់​ជាមុនសិន។

លោក គឹម ឆៃ​ហៀ​ង អភិបាលរង​ខេត្តសៀមរាប​បាន​មានប្រសាសន៍ថា ជាការ​ពិតណាស់​ការកសាង​ទំនុកចិត្ត​លើ​ផលិតផល​ខ្មែរ គឺជា​ផ្នែក​មួយ​ដ៍​សំខាន់ ព្រោះ​បាន​តម្រង់ទិស​ឆ្ពោះទៅរក​ការគាំទ្រ​និង​លើកកម្ពស់​ផលិតផល​ក្នុងស្រុក។ លោក​បាន​បញ្ជាក់ថា បើទោះបី​បច្ចុប្បន្ននេះ​ផលិតផល​ក្នុងស្រុក​មិនទាន់​អាច​ផ្គត់ផ្គង់ នៅលើ​ទីផ្សារ​បាន​គ្រាប់​គ្រាន់​ក៍​ពិតមែន ប៉ុន្តែ​ផលិតផល​ខ្មែរ ជាពិសេស​នៅក្នុង​ខេត្តសៀមរាប បាន​កំពុងមាន​ការវិវត្តន៍​ពី​ការផលិត​គ្រាន់តែ​សម្រាប់​ហូប​មកជា​ការផលិត​សម្រាប់​ផ្គត់ផ្គង់​ដល់​បណ្តា​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ប្រើប្រាស់​ក្នុងស្រុក​ប្រកបដោយ​គុណភាព តាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុង​វិស័យ​កសិកម្ម និង​ពាណិជ្ជកម្ម។

មិនថាតែ​ជនបរទេស​នោះទេ សូម្បី​ពលរដ្ឋ​ខ្មែរ​ក៏ត្រូវ​បាន​គេ​មើលឃើញថា មាន​ទំនុកចិត្ត​ទៅលើ​ផលិតផល​ណា​ដែលមាន​សំបក​វេច​ខ្ចប់​ល្អ មាន​សោភណភាព ដោយ​ពួកគេ​គិតថា​ជា​ផលិតផល​ដែលមាន​គុណភាព​និង​អនាម័យ​ល្អ៕

Comments

comments

NO COMMENTS