និស្សិតតិចណូ ទទួលបានការបញ្ចុះតម្លៃពិសេស ICE Electronics ពេលទិញកុំព្យូទ័រ Lenovo

និស្សិតតិចណូ ទទួលបានការបញ្ចុះតម្លៃពិសេស ICE Electronics ពេលទិញកុំព្យូទ័រ Lenovo

1073
0
SHARE

កាលពីព្រឹកថ្ងៃទី 8 ខែកក្ដដា ឆ្នាំ 2016 ក្រុមហ៊ុន ICE Electronics បានរៀបចំកម្មវិធីពិសេសសម្រាប់និស្សិតមកពីវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា(តិច​ណូ) ប្រមាណ 30 នាក់ចុះធ្វើទស្សនកិច្ចសិក្សារស្វែងយល់ពីផលិតផល​អេឡិចត្រូនិក និង​បច្ចេកវិទ្យា​ទំនើប ព្រមជាមួយនឹងការលក់បញ្ចុះតម្លៃពិសេសរាល់ការជាវនូវកុំព្យូទ័រ ​Lenovo និង ​Lenovo TAB2 ។

_MG_9607

កម្មវិធី​នេះ​ធ្វើឡើង​នៅ​ក្រុមហ៊ុន ​ICE Electronics (អាយ​អេ​ឡិ​ក​ត្រូ​និក) នៅ​សាខា​ទឹកថ្លា។ នៅក្នុង​ទស្សនកិច្ច​សិក្សា​ស្វែងយល់​នេះ​ផងដែរ​បុគ្គលិក​របស់​ក្រុមហ៊ុន ICE Electronics បានធ្វើ​បទ​បង្ហាញ​ពី​ផលិតផល និង​សេវាកម្ម​ជាច្រើន ហើយ​និស្សិត​ទាំងអស់​ក៏បាន​សាកសួរ​ពី​ភាព​​រីកចម្រើន​ទៅលើ​វិស័យ​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន​ផងដែរ។ ជាមួយនឹង​ដំណើរ​ទស្សនកិច្ច​សិក្សារ​ស្វែងយល់​ចំនេះដឹង​បន្ថែម​របស់​និស្សិត​ទាំងអស់​នៅក្នុង​ថ្ងៃនេះ​ក្រុមហ៊ុន ICE Electronics ក៏បានផ្តល់​នូវ​ការដូ​អនុស្សាវរីយ៍​ជូន​និស្សិត ​និង​សាស្ត្រាចារ្យ​ទាំងអស់​ផងដែរ។

1

ក្នុងនោះរាល់​ការចំនាយ​ទិញ​ជា​កញ្ចប់​នូវ​កុំព្យូទ័រ ​Lenovo មួយ និង ​Lenovo TAB2 (ថេប​ធូ) ក្នុង​តំលៃ​ត្រឹមតែ $1640 នឹង​ទទួលបាន​ផលិតផល​អេឡិចត្រូនិក​បន្ថែម​ដល់​ទៅ 4 មុខ​រួមមាន៖ កាបូបស្ពាយ, ឧបករណ៍​បំពង​សម្លេង, Lenovo Mouse M110, Microsoft Mouse Pad។

_MG_9618

ក្រុមហ៊ុន​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​តម្លៃ​ពិសេស​នេះ​ធ្វើឡើង​តែ​នៅ​ក្រុមហ៊ុន ICE Electronics សាខា​ទឹកថ្លា​ពីថ្ងៃ​ទី 8 ខែកក្កដា រហូតដល់​ថ្ងៃទី  14 ខែកក្កដា ឆ្នាំ 2016 ប៉ុណ្ណោះ។ អាស្រ័យ​ដូច​បាន​ជម្រាបជូន​ជា​ព័ត៌មាន​ខាងលើនេះ​សូម​អញ្ជើញ​និស្សិត និង​សាស្ត្រាចារ្យ​ដែល​មក​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា(តិច​ណូ)ទាំងអស់​មក​ទទួលយក​តម្លៃ​ដ៏​ពិសេស​នេះ។ ព័ត៌មាន​លម្អិត​សូម​ធ្វើការ​ទំនាក់ទំនង​ក្រុមហ៊ុន ICE Electronics (អាយ​អេ​ឡិ​ក​ត្រូ​និក) អាស័យដ្ឋាន​ផ្ទះ​លេខ61-63ផ្លូវ​លេខ1019(Northbridge) ឬ​តាមរយៈ​លេខ​ទូរស័ព្ទ 023 222 924 ឬ​ចូលទៅ​កាន់​គេហទំព័រ  www.icekh.com ឬ facebook.com ៕

Comments

comments

NO COMMENTS