ធី សុវណ្ណ​ថា អំពាវនាវ​រក​ការទម្លាក់​លោក កឹម សុខា តែ​រង​ការរិះគន់​កងរំពង​ពី​មហាជន

ធី សុវណ្ណ​ថា អំពាវនាវ​រក​ការទម្លាក់​លោក កឹម សុខា តែ​រង​ការរិះគន់​កងរំពង​ពី​មហាជន

735
0
SHARE

ភ្នំពេញ៖ ថ្មីៗនេះ​កញ្ញា ធី សុវណ្ណ​ថា បាន​អំពាវនាវ​តាម​ប្រ​ព័​ន្ឋ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​នាង ឲ្យ​មានការ​ចូលរួម​ធ្វើបាតុកម្ម ទម្លាក់​លោក​កឹម សុខា ពី​តួនាទី​ជា​អនុ​ប្រធានសភា​និង​តួនាទី​ពី​អនុប្រធាន គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​បន្ទាប់ពី​អំពាវនាវ​នេះ ស្រាប់តែ​មានការ​រិះគន់​យ៉ាង​កងរំពង ពី​មហាជន​ទៅវិញ។

យោងតាម​សេចក្តីអំពាវនាវ​របស់​កញ្ញា ធី សុវណ្ណ​ថា ចាប់តាំងពី​ថ្ងៃទី៤ ខែឧសភា មកទល់ពេលនេះ​មាន​រយៈ​ជាង២ថ្ងៃ​ហើយ ដែល​នាង​អំពាវនាវ​សុំ​ការគាំទ្រ ឲ្យ​ចូលរួម​មហា​បាតុកម្ម​ដើម្បី​ទម្លាក់​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ប៉ុន្តែ​ជាការ​ឆ្លើយតប​មហា ជន​បានធ្វើ​ការរិះគន់​យ៉ាង​ចាស់ដៃ​មកលើ​នាង ដោយ​ខ្លះ​បាន​ប្រើ​ពាក្យសំដី​ប្រមាថ ធ្ងន់ៗបែប​ក្មេង​បាទ​សង្គម​ទៀតផង។

លោក សេង សុផាត អ្នក​រិះគន់​ម្នាក់​ក្នុងចំណោម​អ្នក​រិះគន់​ជាច្រើន​ទៀត បាន​លើកឡើងថា « ធី សុវណ្ណ​ថា ហេតុអ្វី​បានជា​នាង​មិន​គិត​រឿង​សង្គម មិន​គិត​រឿង​ជាតិ​បែ​ជា​ទៅ​គិត​រឿង​បុគ្គល​ទៅវិញ។ ចង់​ប្រាប់ថា​គេ​ទាំ​ទ្រ​ប្អូន ដោយ​ប្អូន​ជួយ​កិច្ចការ​សង្គម​និង​រឿង​ជាតិ​តែប៉ុណ្ណោះ ក្រៅពី​រឿងនេះ​គ្មាន​អ្នកណា​គាំទ្រ​ប្អូន​ទេ»។

ចំណែក​លោក លីម មករា បានធ្វើ​ការរិះគន់​ក្នុងន័យ​ស្ថាបនា​ថា «ប្អូនស្រី​ទាម​ទារក​យុត្តិធម៌​សំរាប់​ខ្លួនឯង​ត្រូវ​ហើយ​ខ្ញុំ​គា​ទ្រ តែ​ប្អូន​គួរ​មើល​លើ​កាលៈទេសៈ របស់​ប្រទេសជាតិ​យើង​សព្វថ្ងៃ តើ​ប្រទេសជាតិ​យើង​ត្រូវការ​អី​ខ្លះ? ជីវភាព​រស់នៅ​បា​នស​ម​រម្យ​ទេ? យុវជន​ចំណាកស្រុក​ប៉ុន្មាន​នាក់? អំពើរ​ពុករលួយ​ក្នុងសង្គម​មាន​ទំហំ​ប៉ុណ្ណា? ប្រទេសជិតខាង​គេ​ធ្វើ​អ្វីខ្លះ​មកលើ​យើង? ការរំលោភ​យក​ដីធ្លីរ​បស់​អ្នកមានអំណាច​លើ​រាស្ត្រ​ទន់ខ្សោយ តើ​ទឹកភ្នែក​ប៉​ន្មា​ន​លាន​តំណក់​ដែល​ហូរ? តើ​មន្ទីរពេទ្យ​គុន្ធបុប្ផា​អាចមាន​ថវិការ​គ្រប់គ្រាន់ សំរាប់​ជួយ​កុមារ​ខ្មែរ ដែលជា​ទំពាំង​ស្នង​ឫស្សី​បាន​ដល់​ត្រឹមណា?។ល។ បើ​ប្អូនស្រី​គិតតែ​នាំ​ប្រជាពលរដ្ឋ​ឲ្យ​ចលាចល អញ្ចឹង​តើ​ពួកគាត់​និង​រដ្ឋាភិបាល​មាន​ពេល​ឯណា​អភិវឌ្ឍ​ន៏​សង្គម​ទៅ? ម្យា​ង​ទៀត​ប្អូនស្រី​មាន​ចងចាំ​ប្រវត្តិសាស្ត្រ​ទេ​ថា មូលហេតុ​អី​បានជា​យើង​ធ្លាក់ខ្លួន​ជា​ប្រទេស​តូ ច​ហើយ​ទន់ខ្សោយ​បែបនេះ? គឺ​ដោយសារតែ​យើង​ចាំតែ​ចាប់កំហុស​គ្នាឯង ឈ្នា​និ​ស​គ្នា ចង់តែ​បំបាក់​គ្នា​មាន​ឯង​ត្រូវ​អត់​អញ គិតតែ​ប្រ​យោ​ជ​ន៏​ផ្ទាល់ខ្លួន អញ​និយម បំផ្លាញ​អ្នកណា​ក៏​ហ៊ាន​ឲ​តែ​ខ្លួនឯង​ឈ្នះ ។ល។

លោក កេ​ត គី​ណា​ល់ ជា​ហ្វ្រេ​ន​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា ធី សុវណ្ណ​ថា ម្នាក់ទៀត​រិះគន់ថា «ខ្ញុំ​ចាំបាន​ថា​ពេលមុន គឺ​នាង​ហ្នឹងហើយ​ដែល​ដឹកនាំ​បាតុករ​ដើរ​ដោយ​ថ្មើរជើង ពី​ខេត្តកំពង់ឆ្នាំង​តវ៉ា​នឹង​លទ្ធផល​ឆ្នោត​មិន​ប្រក​តី​របស់​បក្ស​កាន់អំណាច ឥឡូវ​ស្រាប់តែ​មក​ដឹកនាំ​បាតុករ​ទម្លាក់ លោក កឹម សុខា វិញ មិនដឹងថា​នាង​មុខ​ប៉ុន្មាន​ទេ សូមមេត្តា​ទុកពេល១០ឆ្នាំ​អោយ​ខ្ញុំ​គិតថា​នៅ​ខាង​ណា អោយ​ប្រក​ដ​សិន​ចាំ​ចូលរួម​ក៏​មិនយឺត​ពេល​ដែរ​ពិត​ទេ?

ជាមួយគ្នានេះ​មហាជន​បាន​អំពាវ​ដល់ក​ញ្ញា ធី សុវណ្ណ​ថា ថា​នាង​ក្នុងនាម​ជា​យុវជន​អាណាចក្រ​អង្គរ បង​សំណូមពរ​ប្អូន បើ​ជ្រុល​ជា​ប្អូន​ចេះ​ជួយ​សង្គម​តាមរយៈ​ការបើក​អង្គការ ហើយ​សូម​ប្អូន​កុំ​នាំ​សង្គមជាតិ​ដ៏​ក្រីក្រ​យើង ធ្លាក់​ក្នុង​ភាពវឹកវរ​ទៀត​អី​បាន​ហើយ គ្រប់គ្រាន់​ហើយ ប្អូនស្រី​បានឈ្នះ​ហើយ ប្អូនស្រី​បាន​ល្បីឈ្មោះ​ហើយ។

សូមជម្រាបថា​ក្នុងចំណោម អ្នក​Like និង​Common រហូតដល់​ជាង​១៧K នោះ​គឺ​ស្ទើរតែ​គ្មាន​អ្នកគាំទ្រ​នោះទេ ដែល​ភាគច្រើន​លើសលប់​គឺជា​អ្នក​រិះគន់ ហើយ​ដើម្បី​បានដឹង​ច្បាស់​សូម​ចូល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា​ដោយផ្ទាល់ (Thy Sovantha) ទើប​ដឹង​ការពិត៕

Comments

comments

NO COMMENTS