ទូរស័ព្ទ Sugar Y7 មានអ្វីពិសេសខ្លះ?

ទូរស័ព្ទ Sugar Y7 មានអ្វីពិសេសខ្លះ?

1553
0
SHARE

SUGAR FRANCE ជា​ក្រុម​ទូរស័ព្ទ​របស់​បារាំង​ថ្មី​មួយ​ដែល​ទើបនឹង​ឈានចូល​មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​ក្នុងពេលថ្មីៗនេះ​ប៉ុណ្ណោះ ប៉ុន្តែ SUGAR Phone ហាក់​ទទួលបាន​ការគាំទ្រ​ជាខ្លាំង​ស្ទើរ​គ្រប់​ម៉ូ​ដែល ជាពិសេស​ម៉ូ​ដែល Sugar Y7 ។ ដោយ​ផ្អែកលើ7 ចំណុច ទើប​ធ្វើ Sugar Y7 ទទួលបាន​គ្រាំទ្រ និង​ពេញនិយម​ពី​សំណាក់​អតិថិជន​របស់ខ្លួន។

OK

  1. កា​រចនា​វិចិត្រ ជាមួយនឹង​ត្បូង​ចរណៃ៖ Sugar Y7 ជា​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ដ៏​វិចិត្រ​ដំបូង​បំផុត ដែលមាន​រចនា​ឡើង​បែប​គ្រឿង​អ​ល័​ង្កា ដាំ​ដោយ​ត្បូង​ចរណៃ Swarovski Zirconia លំដាប់​លេខ​មួយ មកពី​ប្រទេស​អូទ្រីស ដោយមាន​រចនា​ម៉ូត​យ៉ាង​ពិសេស​មកពី​ប្រទេស​បារាំង។ Sugar Y7 មាន​គែម​ព័ទ្ធជំវិញ​ដោយ​អាលុយមីញ៉ូម មាន​សន្ទះ​ខាងក្រោយ​ផលិត​ពី​ជ័រ​ស្វិត មាន​ភាព​គ្រា​ត​ងាយស្រួល​ក្នុងការ​ចាប់​កាន់​នៅក្នុងរ​វង់​ដៃ​ប្រើប្រាស់។
  1. អេក្រង់​ធំ៖ Sugar Y7 មាន​អេក្រង់​ធំ 5.5អ៊ី​ញ HD IPS Sharp ផ្តល់នូវ​រូបភាព​ច្បាស់​ស្រលះ​ត្រជាក់​ភ្នែក​បែប​ធម្មជាតិ ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ដល់​ការ​ទស្សនា​វីដេអូ លេង​ហ្គេម និង​កម្មវិធី​កម្សាន្តផ្សេងៗបាន​យ៉ាង​រីករាយ។
  1. ថាមពល​ថ្ម​ខ្លាំង៖ Sugar Y7 បំពាក់​មកជា​មួយ​ថាមពល​ថ្ម​ទំ​ហ៊ំ​ធំ 2,820mAh ដែល​អនុ​ញ្ញ​ឲ្យ​លោកអ្នក​អាចធ្វើ​ការប្រើប្រាស់​បាន​ពេញ​មួយថ្ងៃ​ដោយ​គ្មាន​ភាព​រំខាន​ឡើយ។

2

  1. កាមេរ៉ា​ថត​ច្បាស់៖ Sugar Y7 មាន​កាមេរ៉ា​ខាងក្រោយ​ទំ​ហ៊ំ 13MP AF អមដោយ​ភ្លឺ​ង Flash  LED និង​មាន​កាមេរ៉ា​ខាងមុខ​ទំ​ហ៊ំ 5MP។ កាមេរ៉ា​ក្រោយ​មាន​មុខងារពិសេសៗជាច្រើន​ដូចជា Manual Mode ដែល​អាច​ថតរូប​ដូច​កាមេរ៉ា​អាជីព ដោយ​ធ្វើ​ការកែរ​សម្រួល ISO, White Balance, Color Saturation,  Sharpness, Exposure បានជា​ដើម។  ព្រមជាមួយ​មុខងារ HDR, Night Mode, Panorama, Sports Mode, Beauty Face ផងដែរ។ ចំពោះ​កាមេរ៉ា​ខាងមុខ​វិញ វា​មាន​មុខងារ Beauty Face មុខងារ​ថតរូប​ទ្រវែង 88ដឺ​ក្រេ Widesselfie។ ក្រៅពីនោះ​ក៏មាន​មុខងារ Touch Shutter ប៉ះ​ភ្លាម ថត​ភ្លាម និង​មុខងារ លើក​ម្រាមដៃ​ពីរ នោះ​កាមេរ៉ា​នឹង​ចាប់ផ្តើម​ក្នុង​រយៈពេល3វិនាទី សម្រាប់​មុខងារ​ទាំងពីរ​នេះ​គឺអាច​ប្រើ​បាន​ទាំង​កាមេរ៉ា​មុខ និង​ក្រោយ។
  1. កំលាំង​ម៉ាស៊ីន​ខ្លាំង៖ Sugar Y7 មាន អង្គ​ចងចាំ 2GB RAM និង 16GB ROM ព្រមទាំង​អាច​បន្ថែម​អង្គ​ចងចាំ​ក្រៅ រហូតដល់ 128GB បាន​ថែម​ទៀតផង។ មាន​អង្គ​គណនា 1.3GHz ចំនួន 4គ្រាប់ Snapdragon។
  1. Dual SIM + 4G LTE៖ Sugar Y7 អាច​ប្រើប្រាស់​ស៊ីម​កាត​ដល់​ទៅ2 ជាមួយនឹង​សេ​វ៉ា 4G LTE ដែល​អនុញ្ញាត​ឲ្យ​លោកអ្នក​អាច​កម្សាន្ត​ទាញយក​ទិន្នន័យ​បាន​យ៉ាង​រហ័ស​ទាន់​ចិត្ត ហើយ​វា​ក៏​អា​ទ្រទ្រង់​ជាមួយនឹង​សេ​វ៉ា 4G VoLTE ផងដែរ។ អ្វីដែល​ពិសេស​នោះ គឺ​លោកអ្នក​អាច​ប្រើប្រាស់​សេ​វ៉ា 4G បាន​ទាំងពីរ​ស៊ីម​តែម្តង។
  1. តម្លៃ​ដ៏​ពិសេស + ការធានា៖ Sugar Y7 មានតម្លៃ​ត្រឹមតែ 129ដុល្លា​ប៉ុណ្ណោះ វា​ពិតជា​មិន​គូរ​ឲ្យ​ជឿ​ចំពោះ​លក្ខណៈពិសេស​ជាច្រើន​របស់ Y7 ប៉ុន្តែ​វា​មានតម្លៃ​ពិសេស​បំផុត ព្រម​ជាមួយនឹង​ការធានា​រយៈ 1ឆ្នាំ​លើ​គ្រឿងបន្លាស់ និង​ត្បូង​ចរណៃ Swarovski Zirconia ប្រសិនជា​មានការ​ជ្រុះ​ចេញ​នោះ Sugar នឹងធ្វើ​ការប្តូរ​ម៉ាស៊ីន​ថ្មី​ជូនទៅ​កាន់​អតិថិជន​ដោយ​ឥតគិតថ្លៃ។

ទាំង 7ចំណុច​ខាងលើ​នេះហើយ​ដែល​ធ្វើ Sugar Y7 មានការ​គាំទ្រ​ពី​សំណាក់​អតិថិជន ព្រោះថា​វា​មានតម្លៃ​ពិសេស ប៉ុន្តែ​មានលក្ខណៈពិសេសៗជាច្រើន​ដែល​គ្រប់គ្នា​ត្រូវការ៕

 

 

 

Comments

comments

NO COMMENTS