ទូរស័ព្ទ LG K7 និង K10 បង្ហាញ​រូបរាង​នៅ​កម្ពុជា​ហើយ  !!!

ទូរស័ព្ទ LG K7 និង K10 បង្ហាញ​រូបរាង​នៅ​កម្ពុជា​ហើយ  !!!

1477
0
SHARE

ភ្នំពេញ ៖ ថ្ងៃទី 27 ខែមេសា ឆ្នាំ 2016 ក្រុមហ៊ុន  G Gear  ដែលជា​ក្រុមហ៊ុន​ចែកចាយ​ផ្តាច់មុខ ទូរស័ព្ទ ម៉ាក LG ប្រចាំ​ប្រទេស​កម្ពុជា បាន​សហការ​ជាមួយ​ក្រុមហ៊ុន Cellcard ប្រកា​ល សម្ពោធ និង​ចេញលក់​ជា​ផ្លូវការ​នូវ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ថ្មី​ចំនួន​ពីរ​ម៉ូ​ដែល គឺ LG K7 និង LG K10  ដែល​និង​ប្រារព្ធ​ឡើង​នៅ​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន Cellcard តាម​មហាវិថី​ព្រះ​សី​ហុន រាជធានី​ភ្នំពេញ ។

ដោយសារតែ​តំរូវការ ស្មា​ត​ហ្វូ​ន​នៅ​កម្ពុជា​នាពេល​ប​ច្ជុ​ប្បន្ន​នេះ កំពុងតែ​មានការ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រុមហ៊ុន G Gear បានសម្រេច​នាំមក​បន្ថែ​ម​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន LG K7/ K10  នេះ សម្រាប់​អតិថិជន​កម្ពុជា ពីព្រោះថា LG K7/ K10 ជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី 2016 ដែល​ត្រូវបាន​ក្រុមហ៊ុន LG រចនា​ឡើងជា​ពិសេស​សម្រាប់​ផ្តល់ជូន​នូវ​បទពិសោធន៍​ជាមួយ​បច្ចេកវិទ្យាថ្មីៗ  រួមទាំង​អេក្រង់​ធំ និង​មានតម្លៃ​សមរម្យ ។

13090190_1039698026095268_1365320289_n

           ស្មា​ត​ហ្វូ​ន LG K10 ត្រូវបាន​បំពាក់​មកជា​មួយ​បន្ទះ​ឈី​ប MediaTek MT6582 និង​ត្រូវបាន​ភ្ជាប់​មកជា​មួយអង្គ​គណនា4គ្រាប់ ប្រភេទ Quad-Core Cortex-A7 ល្បឿន 1.3GHz រួមជាមួយ​នឹង​អង្គ​ក្រា​ហ្វិ​ច Mali-400MP, ទំហំ RAM  1.5GB ជាមួយនឹង​អង្គ​ចងចាំ​ផ្ទុក​ក្នុង​ម៉ាស៊ីន​ស្រាប់ ដែលមាន​ទំហំ 8GB ហើយ​ថែមទាំង​អាចដាក់​បន្ថែម​នូវ​មេម៉ូរី​កាត (Memory Card) ប្រភេទ MicroSD និង​មាន​ទំហំ​ថ្ម 2300mAh។  LG K10 មាន​អេក្រង់​ថាច់​ស្គ្រី​ន IPS LCD ទំហំ 5.3អ៊ីង អាច​បង្ហាញ​ចេញ​នូវ​កម្រិត​រូបភាព​បាន​កម្រិត HD និង​មាន​កាមេរ៉ា​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ Autofocus, កាមេរ៉ា Selfie ទំហំ 5 មេ​ហ្គា​ភិ​ច​សែ​ល ដែល​អាច​ថតរូប​ភាព​បាន​យ៉ាងច្បាស់   ។

13115610_1039698016095269_1798431341_n

          សំរាប់ LG K7  ត្រូវបាន​បំពាក់​មកជា​មួយ​បន្ទះ​ឈី​ប MediaTek MT6580M និង​ត្រូវបាន​ភ្ជាប់​មកជា​មួយអង្គ​គណនា​បួន​គ្រាប់​ប្រភេទ Quad-Core Cortex-A7 ល្បឿន 1.3 GHz រួមជាមួយ​នឹង​អង្គ​ក្រា​ហ្វិ​ច Mali-400MP2, ទំហំ RAM 1GB ,អង្គ​ចងចាំ​ផ្ទុក​ក្នុង​ម៉ាស៊ីន​ស្រាប់​ទំហំ 8GB ហើយ​ថែមទាំង​អាចដាក់​បន្ថែម​នូវ​មេម៉ូរី​កាត (Memory Card)ប្រភេទ MicroSD បាន​ថែម​ទៀតផង,ថ្ម 2125 mAh។ អេក្រង់​ដែល​បាន​បំពាក់​នៅលើ LG K7  មាន​ទំហំ 5អ៊ីង  ចំនុច​ពិសេស​មួយទៀត​នោះ​គឺ LG K7  មាន​កាមេរ៉ា​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល Autofocus,  កាមេរ៉ា​ខាងមុខ​ទំហំ 5 មេ​ហ្គា​ភិ​ច​សែ​ល ដែល​អាច​ថតរូប​ភាព​បាន​យ៉ាងច្បាស់ ។

13090332_1039698019428602_1413261237_n

ក្នុងឱកាស​សម្ពោធ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី LG K7/ K10  នេះ​ក្រុមហ៊ុន GGear និង​ក្រុមហ៊ុន Cellcard បានផ្ដល់​ជូន ការលក់​ក្នុងតម្លៃ​ពិសេស + កាដូពិសេសៗដូចជា ស៊ីម​លេខ​ពិសេស + ឥតគិតថ្លៃ​គម្រោង អស្ចារ្យ $1 = $30 រយៈពេល 3 ខែ + 3GB និង​លេង Facebook, WhatsApp, Viber & LINE ដោយ​ឥតគិតថ្លៃ និង​ឥត​កំណត់!

រួមជាមួយ Free Power Bank, ស្រោម​ទូរស័ព្ទ, Screen Protector និង​មានឱកាស​បង្វិល​កង​សំណាង ដើម្បី​មាន​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដល់​អតិថិជន ទាំងអស់​ក្នុង​រាល់​ការ​ជាវ​ទូរ​សព្ទ LG K7/ K10   ចាប់ពី ថ្ងៃ 27 ដល់​ថ្ងៃទី 30 ខែមេសា ឆ្នាំ 2016 នេះ តែប៉ុណ្ណោះ ៕

13115625_1039698036095267_2059919587_n

Comments

comments

NO COMMENTS