ទូរទស្សន៍ Samsung ទទួលបាន ចំណាក់​ថ្នាក់​លេខ ១ លើ​ពិភពលោក​រយៈពេល១០ឆ្នាំជាប់ៗគ្នា

ទូរទស្សន៍ Samsung ទទួលបាន ចំណាក់​ថ្នាក់​លេខ ១ លើ​ពិភពលោក​រយៈពេល១០ឆ្នាំជាប់ៗគ្នា

1415
0
SHARE

ភ្នំពេញ ៖ សាម​សុង បាន​ក្លាយជា​ក្រុមហ៊ុន លេខ ១ នៅក្នុង​ទីផ្សារ​ទូរទស្សន៍​ពិភពលោក​រយៈពេល ១០ ឆ្នាំជាប់ៗគ្នា ពោលគឺ​តាំងពី​ឆ្នាំ ២០០៦ ហើយ​លក់បាន​ជាង ៤២៧ លាន ទូរទស្សន៍។ ឆ្លងកាត់​មួយ​ទសវត្សរ៍​នៃ​ប្រវត្តិ​ផលិត​ទូរទស្សន៍​មក សាម​សុង បានធ្វើ​សកម្មភាព​យ៉ាងច្រើន​ដូចជា​កិច្ចប្រជុំ​ដែលមាន​ភាព​ប្រថុយប្រថាន ប៉ុន្តែ​សាម​សុង​មិនដែល​បង្អង់​សន្ទុះ​នៃ​ការពុះពារ និង​គំនិត​ច្នៃប្រឌិត​ឡើយ។

លោក Hyun Suk Kim បាន​និយាយថា ៖  « ជាង​ដប់ឆ្នាំ​មកនេះ ការលក់ និង​អត្រា​នៃ​ការបង្កើត​ថ្មី​នៃ​ទូរទស្សន៍​របស់​យើង​ទទួលបាន​ភាពជោគជ័យ ហើយ​វា​កើតចេញពី​ក្តី​ប្រាថ្នា​របស់​យើង ដែល​ចង់​ផ្តល់ជូន​អតិថិជន​នូវ បច្ចេកវិទ្យា និង​សេវាកម្ម​ដ៏​ល្អ​បំផុត​របស់​យើង។ ដូចដែល​យើង​បាន​ផ្លាស់ប្តូរ​ទៅក្នុង​សម័យថ្មី បទពិសោធ​ថ្មី​របស់​ទូរទស្សន៍ គឺ​ការជក់​ចិត្ត​ទៅនឹង​រូបភាព​ដ៏​ច្បាស់​ល្អ​ដូច​ធម្មជាតិ ដែល​មិន​ធ្លាប់មាន។ យើង​នឹងមិន​បាត់បង់​នូវ​ចក្ខុវិស័យ​នៃ​តម្លៃ និង​ការយល់ដឹង​របស់​អ្នកប្រើប្រាស់​ដែល​ជួយ​ឲ្យ​យើង​ទទួលបាន​ភាព​យូ​អង្វែង​នៅក្នុង​ទីផ្សារ ឈានមុខ​គេ។

នៅក្នុង​ថ្ងៃ​សម្ពោធ​នៅក្នុង​ឆ្នាំ ២០០៦ ទូរទស្សន៍ R7 (‘Bordeaux’) លក់បាន3លាន​គ្រឿង និង​តាម​ពីក្រោយ ដោយ​ទូរទស្សន៍  ToC TV ដែលជា​ទូរទស្សន៍​ប្រភេទ Full HD 3D ដែលមាន​អេក្រង់ 3D ដំបូង​គេ របស់​ពិភពលោក សម្រាប់​ការផ្តោត​នៅថ្ងៃនេះ​ទៅលើ​ទូរទស្សន៍​អេក្រង់​កោង UHD សាម​សុង​បាន​បង្កើត ផលិតផល​ដែល​បានគ្រោង​ទុក​មុន​យ៉ាង​ជោគជ័យ ហើយ​យល់​និង​បំពេញតម្រូវការ​របស់​អតិថិជន។ ចំណុច​ដៅ នៃ​ឧស្សាហកម្ម​រួមទាំង​ការបង្កើត​ទូរទស្សន៍​ដែលមាន​រាងស្តើង​នៅក្នុង​ពិភពលោក គឺ​ត្រឹមតែ២៩,៩mm នៅក្នុង​ឆ្នាំ ២០០៩ ទូរទស្សន៍ UHD TV ដែលមាន​ទំហំ ១១០ អ៊ី​ញ ដែល​ធំជាងគេ​ក្នុង​ពិភពលោក​នៅក្នុង​ឆ្នាំ ២០១៣ និង​ទូរទស្សន៍ UHD TV អេក្រង់​កោង​ដែលមាន​ទំហំ ១០៥ អ៊ី​ញ នៅក្នុង​ឆ្នាំ២០១៦។

លទ្ធផល​នៃ​ការបន្ត​ស្វែងរក​មធ្យោបាយ​ដែល​កាន់តែ​ប្រសើរ​សម្រាប់​ការ​ទស្សនា smart TVs បាន​ក្លាយជា ឧបករណ៍​ដ៏​សំខាន់​នៅក្នុង​ផ្ទះ​នៅលើ​ពិភពលោក។ នៅ​ឆ្នាំ ២០១០ សាម​សុង​បាន​បើក TV application store មុនគេ​ក្នុង​ពិភពលោក​និង​បានអនុម័ត smart TV user interface ហើយ​ចំពោះ Smart Hub នៅក្នុង​ឆ្នាំ ២០១១ ។ តាំងពី​ពេលនោះ​មក​ក្រុមហ៊ុន​បានបង្ហាញ​បច្ចេកវិទ្យា​ស្គាល់​សំលេង កាយវិការ និង មុខ ព្រមទាំង​បញ្ចូល ប្រព័ន្ធ​ប្រតិ​ប​តិ្ត​ការ Tizen ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការប្រើប្រាស់ និង​ការតភ្ជាប់​ដោយ​ប្រើ​អព្ភន្តរញ្ញាណ។

ទូរទស្សន៍​ឆ្លាត​វៃ​ស៊េរី ២០១៦ របស់​សាម​សុង​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់​ក្នុងការ​ស្វែងរក​និង​ភ្ជាប់​ទៅ នឹង​មាតិកា​និង​សេវា​ដែល​ពួកគេ​ចូលចិត្ត​ពី​ទូរទស្សន៍​និង​ខ្សែភាពយន្ត​ទៅ​ហ្គេម​និង​កម្មវិធី​ព័ត៌មាន​ដែល​ទាំងអស់នេះ​នៅ​កន្លែង​តែមួយ។ The Samsung Smart Control ដែល​នៅ​ដាច់ដោយឡែក ត្រូវបាន​ប្រើ​ជា​កន្លែង បញ្ជា​តែមួយ ទៅកាន់​ឧបករណ៍​ទាំងអស់​ដែល​ត​ភ្ជាប់​ទៅនឹង Samsung Smart TV ហើយ​លុបបំបាត់ ភាពស៊ាំ​ញ៉ាំ​ច្រើន​នៃ​ការបញ្ជា។ ការបំពាក់​នូវ​បច្ចេកវិទ្យា loT hub ទូរទស្សន៍ SUHD TV ស៊េរី ២០១៦ ក៏​អាច​ភ្ជាប់ និង​បញ្ជា​ឧបករណ៍​ដែល​អាច​ប្រើ​បាន​ជាមួយគ្នា​ជាង ២០០ នៃ SmartThings មិន​ថា​ឧបករណ៍ មួយណា​ដែល​ត្រូវ​រោទ៍ ចាក់សោរ ឬ បិទ​ភ្លើង ទាំង​អស់ពី​ទូរទស្សន៍។

នៅ​ឆ្នាំ២០១៥ ជា​ពេលដែល​ទូរទស្សន៍ SUHD ត្រូវបាន​សម្ពោធ វា​បាន​ក្លាយជា​កត្តា​ដ៏​សំខាន់​ក្នុងការ​សម្រេច គោលដៅ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ទីផ្សារ​ក្នុង​រយៈពេល១០ឆ្នាំនេះ នៅក្នុង​ការបង្កើន​ចង្វាក់​ផលិតកម្ម​របស់​ម៉ាក យីហោ។ ប្រជាប្រិយភាព​នៃ​លំដាប់​ទូរទស្សន៍​ដែល​ល្អ​ជាងគេ​នេះ អាច​ត្រូវបាន​កំណត់ដោយ​ការផ្តល់​ឲ្យ​នូវ គុណភាព​រូបភាព​ដ៏​ល្អ​បំផុត​របស់​ទូរទស្សន៍ SUHD ការ​រចនា និង​ទាក់ទង​ទៅនឹង​បទពិសោធ​របស់​អ្នកប្រើប្រាស់ ដែល​ជួយ​ឲ្យ​អ្នកប្រើប្រាស់​រីករាយ​ជាមួយនឹង​ទូរទស្សន៍​នៅ​គ្រប់​ស្ថានភាព​ទាំងអស់។

នៅក្នុង​កម្មវិធី​ពិ​ព័ណ៌​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ឆ្នាំ២០១៦ សាម​សុង​បានប្រកាស​ទូរទស្សន៍ SUHD ថ្មី​បំផុត​ជាមួយនឹង បច្ចេកវិទ្យា Quantum dot display ដោយ​មិន​ប្រើប្រាស់​កាត​មី​ញ៉ូ​ម និង​ប្រើប្រាស់​បច្ចេកវិទ្យា Quantum dot ចំនួន ១០ បន្ទះ។ Quantum dot គឺជា​ឧបករណ៍​បង្ហាញ​រូបភាព​ជំនាន់​ក្រោយ​ដែល​ប្រើ​ភាគ​តូច​ល្អិត ដើម្បី​បញ្ចេញ​ពន្លឺ​ដែល​ភ្លឺ​ខ្លាំង បណ្តុំ​ពណ៌​ដែល​ធំ និង​ប្រភេទ​តំណាង​ពណ៌​ដ៏​ច្បាស់​បំផុត នៃ​ឧបករណ៍​បង្ហាញ។

ការកំណត់​ឆ្នាំ ២០១៦ ជា​ចំណុច​ចាប់ផ្តើម​សម្រាប់​ទសវត្សរ៍ បន្ទាប់​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ សាម​សុង​នឹង​បន្ត ជម្រុញ​ការកំណត់​គោលដៅ​នេះ ដើម្បី​បង្ហាញថា​ហេតុអ្វី​បានជា​ក្រុមហ៊ុន​នៅតែ​ជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ និង​អ្វី​ដែលជា​សមត្ថភាព​ពិត​របស់​ទូរទស្សន៍រ​បស់ សាម​សុង ៕

SUHD TV 1 SUHD TV 5 SUHD TV 4

Comments

comments

NO COMMENTS