ទឹម សុវណ្ណារ៉ា ពី​អ្នក​កូ​ពី​ឯកសារ​ឲ្យ​គេ​ក្លាយជា​ប្រធាន​ក្រុមហ៊ុន

ទឹម សុវណ្ណារ៉ា ពី​អ្នក​កូ​ពី​ឯកសារ​ឲ្យ​គេ​ក្លាយជា​ប្រធាន​ក្រុមហ៊ុន

983
0
SHARE

មនុស្ស​គ្រប់គ្នា​កើតមក​តែងមាន​វាសនា​ផ្សេងគ្នា ជួន​មាន​ជួន​ក្រ គឺជា​រឿង​ធម្មតា​នៅក្នុង​សង្គម រស់នៅ​របស់​មនុស្ស។ ប៉ុន្តែ​មនុស្ស​ក៏​មិនត្រូវ​ទុក​ឲ្យ​ព្រហ្ម​លិខិត ជា​អ្នកកំណត់​វាសនា​ខ្លួនឯង​ដែរ​គឺ​ត្រូវ​ចេះ​កំណត់​វាសនា​ដោយ​ខ្លួនឯង ទើប​ទទួលជោគជ័យ​ឲ្យ​ក្នុង​ជីវិត។ តួយ៉ាង​ដូចជា​លោក ទឹម សុវណ្ណ អតីតកាល​គ្រាន់តែ​ជា​កូនកំព្រា​ធ្វើការ​ជា​អ្នក​ថត​ច​ម្ល​ឯកសារ​ឲ្យ​គេ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​ការតស៊ូ​ក្នុង​ជីវិត ដើរ​ឆ្ពោះទៅមុខ​ដោយ​មិន​រាថយ លោក​បាន​ក្លាយជា​ប្រធាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​ម្សៅ​ទឹកដោះគោ​ដ៏​មាន​សក្តានុពល​មួយ​នៅ​កម្ពុជា។

12106790_863317217122664_6299058205946994051_n

លោក ទឹម សុវណ្ណ​រ៉ា បច្ចុប្បន្ន​គឺជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នូ​ទ្រី​លេ​ត ម៉ា​ស្ទ័​រ អិ​ល​អឹម​ខូ​អិ​ល​ធី​ឌី ដែលជា​ក្រុមហ៊ុន​ចែកចាយ​ផលិតផល​ម្សៅ​ទឹកដោះគោ​ក្នុងស្រុក សម្រាប់​ទារក កុមារតូចៗ ស្ត្រី​មាន​ផ្ទៃពោះ និង​សម្រាប់​ប៉ូវ​កម្លាំង​មនុស្ស​ចាស់​ជាដើម។ ក្រៅពីនេះ​ក្រុមហ៊ុន​មាន​នាំចូល​បបរ​បំប៉ន​សុខភាព ដល់​កុមារ​ចាប់ពី​អាយុ៤ខែរ​ឡើងទៅ និង​បាន​បង្កើត​រោងចក្រ​ផលិត​ទឹក​បរិ​សុ​ទ្ឋ​សម្រាប់​ឆុង​ទឹកដោះគោ និង​សម្រាប់​បំប៉ន​សុខភាព​មនុស្ស​ទូទៅ​ផងដែរ។

រំលឹក​ទៅដល់​ប្រវត្តិ​ដើម មុនពេល​បង្កើត​ក្រុមហ៊ុន​នេះ​ឡើង កាលពី​ឆ្នាំ២០០៥លោក​គ្រាន់តែ​ជា​បុគ្គលិក​ថ្នាក់ទាប​ជា​អ្នក​ថតចម្លង​ឯកសារ(Photo Copy) នៅក្នុង​ក្រុមហ៊ុន​របស់​បារាំង​មួយ ដែល​ធ្វើការ​លើ​សេវា​ពិគ្រោះ​យោបល់​ពាណិជ្ជកម្ម​នៅ​កម្ពុជា ទទួលបាន​ប្រាក់ខែ​ដំបូង​បានតែ​ចំនួន ៧០ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយខែ។ ធ្វើការ​នៅ​ទី​នោះបាន​រយៈពេល៣ខែ ដោយសារ​លោក​ចេះ​និយាយ​ភាសារ​បារាំង អាច​និយាយ​សន្ទនា​ដោយផ្ទាល់ ជាមួយ​ជនជាតិ​បារាំង​ដែល​កំពុងធ្វើការ​ជាមួយគ្នា​នោះ គេ​ក៏បាន​ណែនាំ​ឲ្យ​ធ្វើជា​អ្នកបកប្រែ​ភាសា​វិញ តម្លើង​ប្រាក់ខែ​ឲ្យ​បាន​ដល់១២០ដុល្លារ​ក្នុង​មួយខែ។ លោក​ថា «កាលណោះ​ខ្ញុំ​ក៏មាន​ចិត្ត​សប្បាយ​ដែរ ដោយសារ​ទី១គេ​បាន​ស្គាល់​ពី​សមត្ថភាព​ពិត​របស់ខ្ញុំ មិនមែន​គ្រាន់​ជា​អ្នក​កូ​ពី​ឯកសារ តែមួយ​មុខ​នោះទេ គឺ​គេ​ដឹងថា​ខ្ញុំ​មា​នស​ត្ថ​ភាព​និយាយ​ភាសា​បារាំង​បាន​ទៀត លើសពីនេះ​គេ​តម្លើង​ប្រាក់ខែ​ឲ្យ​ខ្ញុំ​ដល់១២០ដុល្លារ ចាត់ទុកថា​ច្រើន​ដែរ​កាលពី​សម័យ​នោះ ហើយ​ខ្ញុំ​ក៏​រៀនធ្វើការ​ជា​អ្នក​ប្រែ និង​រៀបចំ​ឯកសារ​មួយចំនួន​ជា​ភ​សា​បារាំង​នៅ​ទីនោះ​តែម្តង»

11986306_847254665395586_8867429974678275757_n

ក្រោយពី​ធ្វើការ​នៅ​ទីនោះ​បានត្រឹមតែ​រយៈពេល១ឆ្នាំកន្លះ ពោលគឺ​នៅ​ពាក់កណ្តាល​ឆ្នាំ២០០៦ ក្រុមហ៊ុន​កូរ៉េ​បាន​សម្រុក​ចូលមក​វិនិយោគ ជាច្រើន​នៅ​កម្ពុជា។ ដោយ​ឃើញ​សក្តានុពល​ទីផ្សារការងារ និង​ចង់​ផ្លាស់ប្តូរ​បទពិសោធ​ន៏​ការងារ​ផង​នោះ លោក​ក៏បាន​ផ្លាស់ប្តូរ​ការងារ​មក​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​កូរ៉េ​វិញ​ម្តង។ ហើយ​នៅពេលដែល​លោក សុំ​លាឈប់​ពី​ការងារ​នៅ ក្រុមហ៊ុន​បារាំង​នោះ គេ​បាន​ចរចារ​តម្លើង​ប្រាក់ខែ​ឲ្យ​លោក បាន​ចំនួន២៥០ដុល្លារ ប៉ុន្តែ​ដោយសារ​លោក​បានទទួល​ការងារ​ថ្មី ក្នុង​ក្រុមហ៊ុន​កូរ៉េ​នោះ​ហើយ គឺ​មិនអាច​ផ្លាស់ប្តូរ​បាន ហើយក៏​ចេញ ទៅ​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​កូរ៉េ​នោះ ក្នុងតួនាទី​ជា​អ្នកពិគ្រោះ​យោបល់ ផ្នែក​ពាណិជ្ជកម្ម (Business Consultant) ដែល​ផ្តល់​ប្រឹក្សា​ខាង​ផ្នែក​បើក​ក្រុមហ៊ុន​ថ្មី​និង​ផ្នែក​ប្រកា​សព​ន្ឋ។ លោក​ថា​នៅពេល​ធ្វើ​ការបើក​ក្រុមហ៊ុន​ឲ្យ​គេ​មួយ គឺ​ត្រូវមាន​ទំនាក់ទំនង​នៅ​ក្រសួងពាណិជ្ជកម្ម ចៃដន្យ​លោក​មាន​ឪពុកមា​បង្កើត ធ្វើការ​នៅ​ក្រសួង​នោះ បានធ្វើ​ឲ្យ​ការងារ​របស់លោក​រឹតតែ​រលូន ទ្វេរ​មួយកម្រិត​ថែមទៀត ទាក់ទង​ការងារ​ចុះបញ្ជី​ក្រុមហ៊ុន ការផ្លាស់ប្តូរ​អាស័យដ្ឋាន​ក្រុមហ៊ុន ឬ​តម្លើង​ដើមទុនផ្សេងៗ ដែល​លោក​ពិគ្រោះ​ជាមួយ​ភ្ញៀវ​ហើយ​គឺ​ត្រូវ​ទៅទាក់ទង​ជាមួយ​អុំ ហើយ​ទទួលបាន​បទពិសោធ​ន៏​ផ្នែក (Business Consultant) កាន់តែច្រើន​ទៀត ដូច្នេះ​ទាំង​ភាសា​ខ្មែរ​ទាំង​ភាសារ​អង់ គ្លេ​ស​ដែល​ខ្ញុំ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​កូរ៉េ​លោក​ក៏បាន​រៀន​កាន់តែ​ប្រសើរ។

ដោយសារតែ​ធ្វើ ការ​ឲ្យ​គេ​បាន៣ខែ ឃើញថា​ការងារ​មាន​ប្រ​សិទ្ឋិ​ភាពល្អ គេ​ក៏បាន​តម្លើង​ប្រាក់ខែ​ឲ្យ​លោក​បាន​ចំនួន៣៥០ដុល្លារ ពេលនោះ​លោក​ធ្វើការ​ផង ខ្ញុំ​រៀន​ភាសា​អង់គ្លេស នៅ​សាកលវិទ្យាល័យ​ផង ហើយ​ធ្វើការ​បាន​ឡើង​ប្រាក់ខែ​ជា​បន្តបន្ទាប់ រហូតដល់៧៥០ដុល្លារ រហូតដល់ ឆ្នាំ២០០៨ ក៏​ខ្ញុំ​បាន​ឈប់​ពី​ក្រុមហ៊ុន​នោះ​ទៀត។

ដោយ​ចង់បាន​បទពិសោធ​ន៏ ច្រើន​លោក​ក៏បាន​ផ្លាស់ប្តូរ​ការងារ​ពីមួយ​ទៅមួយ រាប់ទាំង​ការងារ​ជា​បុគ្គលិក​ផ្នែក​លក់​បន្ទប់​អាគារ អចលនទ្រព្យ​ជាដើម។ ប៉ុន្តែ​ដោយ​ចិញ្ចឹមចិត្ត  ចង់​ធ្វើ​ការរកស៊ី​ដោយ​ខ្លួនឯង លោក​ក៏បាន​សហការ​ជាមួយ​មិត្ត​ភ​ក្រ័​ត្ត​នាំចូល​ប្រេងឆា​ម៉ាក Master Chief  មក​លក់​នៅ​កម្ពុជា​ដោយ​ខ្លួនឯង​តែម្តង។

11295897_789889331132120_8494444279619174924_n

ការធ្វើ​ការលក់​ដំបូង​មិនមែន​ងាយស្រួល​នោះទេ ខណៈដែល​ប្រជាជន​កម្ពុជា នៅ​មិនទាន់បាន ស្គាល់​និង​ជួប​បញ្ញា​កង្វះ​ដើមទុន។ ដូច្នេះ​ប្រេងឆា​ទាំងនោះ ដំបូង​ឡើយ​ត្រូវ​ផ្ញើ​នៅតាម​ស្តង់​មួយចំនួន​ទាំង​ក្រុងភ្នំពេញ និង​តាម​ខេត្ត​មួយចំនួន ពេល​ផ្ញើ​បាន​មួយរយៈ​ក៏​ស្រាប់តែ​មានការ​គាំទ្រ​ពី​អតិ​ជន​មានការ​ក​ម្ម៉​ង់​ទិញ​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​ក្រុមហ៊ុន​មានការ​សប្បាយចិត្ត ទទួលបាន ដើមទុន​ខ្លះមក​វិញ​ដើម្បី​ប​ង្វឹ​ល ហើយក៏​ចេះតែ​នាំចូល​បន្តបន្ទាប់​ឈរលើ​ទីផ្សារ​បច្ចុប្បន្ន​រាល់ថ្ងៃ។  ដោយ​ឈរជើង​លើ​ទីផ្សារ​ផ្នែក​ប្រេងឆា​បាន​ហើយ​នោះ រហូតដល់​ឆ្នាំ២០១២ លោក​ក៏បាន នាំចូល​ទឹកដោះគោ​ពី​ម៉ាក Bibere Gold ពី​ប្រទេស​ញូ​សេ​ឡេ​ន ម៉ាក​Nutrilatt និង​Nutrimum ដែល​ប្រើ​សម្រាប់​កុមារ​និង​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដើម្បី​ជំនួយ​កម្លាំង។ ទន្ទឹមនឹង​គ្នា​នេះ​ដោយសារ​មើលឃើញ ពី​តម្រូវការ​ទឹក​សម្រាប់​ឆុង​ទឹកដោះគោ ក្រុមហ៊ុន​ក៏បាន​បង្កើត​រោងចក្រ​ផ្ទាល់ខ្លួន ផលិត​ទឹក​សុ​ទ្ឋ​ដែលមាន​សារធាតុ​រ៉ែ អា​ឆុង​ទឹកដោះគោ​បាន​និង​ពិសារ​សម្រាប់​ជំនួយ​សុខភាព និង​បាន​នាំចូល​បបរ​សម្រាប់​កុមារ​ដែលមាន​អាយុ​ចាប់ពី៤ខែ​ឡើងទៅ។ រហូត មកទល់ពេលនេះ​ក្រុមហ៊ុន បានផ្តល់​ការងារ​ដល់​យុវជន​ខ្មែរ បាន​ចំនួន​ជាង៥០នាក់ ដោយ​ម្នាក់​ទទួលបាន​ប្រាក់ខែ ពី​ជិត២០០ដុល្លារ​រហូតដល់៨០០ដុល្លារ​ក៏មាន ដែលជា​ការរួមចំណែក ផងដែរ​ក្នុងការ​ចូលរួម​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ ជាមួយ​រដ្ឋាភិបាល។ ហើយ​កន្លងមក​ក្រុម ហ៊ុន​ក៏បានផ្តល់​ជំនួយ​សប្បុរ​ស​ធម៌ ទៅកាន់​អង្គការ​កុមារកំព្រា និង​មនុស្ស​ចាស់​មួយចំនួន​ដែរ។

10711064_675633582557696_432222351417943896_n

សូម​រំលឹកថា លោក ទឹម សុវណ្ណ កើត​នៅ​សង្កាត់​បឹង​កេងកង៣ នៅ​អ​ឡុង​ឆ្នាំ១៩៨២ ដែលមាន​ម្តាយ​ធ្វើការ​ក្រុមហ៊ុន​ឯកជន និង​ឪពុក​មាន​ស្លាប់ចោល​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ណ៏​តាំងពី​អាយុ៦ឆ្នាំ។ ក្នុងចំណោម​បងប្អូន៣នាក់ ស្រី២នាក់ លោក​គឺជា​កូនច្បង​គេ​ដែល បាន​ចូលរៀន​នៅ​អ​ឡុង​ឆ្នាំ១៩៨៧ និង​បាន​ប្រលង​ជាប់​បាក់​ឌុប​ឆ្នាំ១៩៩៩ រួច​ទទួលបាន​អាហា​រូប​ករ​ណ៏​ផ្នែក​ភាសា​បារាំង នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ មួយឆ្នាំ​ក្រោយមក​លោក បាន​រៀន​ជានា​ញ​ថ្នាក់​បរិ​ញ្ញាប​ត្រ័ព​ត៌មាន​វិទ្យា ទន្ទឹមគ្នា​នោះដែរ​គឺ​នៅ​ពេលយប់ រហូតដល់​ឆ្នាំ ២០០៥ លោក​បានបញ្ចប់​បរិ​ញ្ញាប​ត្រ័​ភាសា​បារាំង និង​ឆ្នាំ២០១៦លោក​បាន​ចប់​បរិ​ញ្ញាប​ត្រ័​ផ្នែក បច្ចេកវិទ្យា​ពត៌មាន​វិទ្យា​ឆ្នាំ២០០។ បន្ទាប់មកទៀត​លោក​បាន​ចូលរៀន​បរិ​ញ្ញាប​ត្រ័​ផ្នែក​ភាសា អង់គ្លេស​នៅ​ឆ្នាំ២០០៦ រហូត​ចប់​បរិ​ញាប​ត្រ័​ភាសា​អង់គ្លេស​មួយទៀត នៅ​ឆ្នាំ២០១០ និង​បាន បន្ត​រៀន​ថ្នាក់អនុបណ្ឌិត​ច្បាប់រដ្ឋបាល​សាធារណៈ នៅ​សាកល​នីតិសាស្ត្រ​និង​វិទ្យា​សា​ស្រ​សេដ្ឋ កិច្ច​នៅ​ឆ្នាំ២០១។

ទស្សនវិស័យ​របស់លោក នឹង​នាំចូល​ទំនិញថ្មីៗបន្ថែមទៀត​មក​លក់​លើ​ទីផ្សារ​កម្ពុជា ដែលជា​តម្រូវការ​រប​ស់​ប្រជាជន​ខ្មែរ ដើម្បី​ពង្រីក​ក្រុមហ៊ុន​ឲ្យ​កាន់តែ​ធំឡើងៗ ព្រោះថា​ការងារ​លក់ទំនិញ​នៅលើ​ទីផ្សារ​ត្រូវមាន​ការប្រកួតប្រជែង ដូច្នេះ​យើង​ត្រូវ​ស្វែងរក​ទំនិញ​ណា មាន​គុណភាព​ខ្ពស់​និង​តម្លៃ​សមរម្យ សម្រាប់​ផ្តល់ជូន​អតិថិជន​បើ​នៅតែ​លក់​របស់ដដែលៗ នោះ​នឹង​បាត់បង់ ការគាំទ្រ​មិន​ខាន៕

10384194_576018389185883_5000890902602691825_n

Comments

comments

NO COMMENTS