ទទួលបានការបញ្ចុះតម្លៃ និងការដូរពិសេសរាល់ការជាវទូរស័ព្ទ Sony Xperia X ចាប់ពីថ្ងៃនេះ

ទទួលបានការបញ្ចុះតម្លៃ និងការដូរពិសេសរាល់ការជាវទូរស័ព្ទ Sony Xperia X ចាប់ពីថ្ងៃនេះ

2315
0
SHARE

កម្មវិធីពិសេសចាប់ពី​ថ្ងៃ​សុក្រ​នេះជាមួយនឹងលក់បញ្ចុះតម្លៃស្មា​ត​ហ្វូ​ន Xperia X ត្រឹមតែ 499 ដុល្លា ខណៈតម្លៃដើម 599 ដុល្លារហើយ​ថែមទាំង​ផ្តល់ជូន​ស្រា​ម​ហ្ស៊ី​ន​ស្មា​ត​ខោ​វើ​ដ៏​ស្រស់ស្អាត​មួយ​ដែលមាន​តំលៃ $55 រហូតដល់​ទៅ 4 ព័​ណ​សម្រាប់​ជ្រើសរើស ព្រមជាមួយនឹង​កាស​ប្ល៊ូ​ធូ​ស Sony តម្លៃ $35 មួយ​ទៀតផង។

2

អតិថិ​ជិន​រក​ទិញ​បាន​បណ្តា​ហាង​ទូ​ស័ព្ទ​ដៃ​នានា​សូម​រួសរាន់​ប្រញាប់​ឡើង សម្រាប់​ពេល​កំណត់ ( limited period only)។ សម្រាប់​អតិថិជន​ដែលមាន​បំណង​ចង់​ជាវ​ទូរស័ព្ទ​នេះ នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ 100 ដុល្លារ ខណៈ​តម្លៃ​ពីមុន 599 ដុល្លារ មក​ត្រឹម 499 ដុល្លារ។ ការលក់​បញ្ចុះតម្លៃ​នេះ ធ្វើឡើង​នៅ​គ្រប់​ហាង​ដៃគូរ និង​តាម​ហាង​ទូរស័ព្ទដៃ សុខ លី, ហាង​ទូរស័ព្ទដៃ គួ​ង អ៊ី, ទូរស័ព្ទដៃ ហាក់ សែ, ហាង​ទូរស័ព្ទ អប្សរា, ហាង​ទូ​ស័ព្ទ​ដៃ V Store, ក្រុមហ៊ុន​ស៊ុន​ស៊ី​ម៉ិច​កូ, ហាង Nojima Aeon Mall ភ្នំពេញ និង​បណ្ដា​ហាង​មួយចំនួនទៀត។

1

Xperia X មាន​អេក្រង់ 5 អ៊ីង ប្រភេទ IPS LCD ដែល​អាច​បង្ហាញ កម្រិត​ភាពច្បាស់ បាន​ក្នុង កម្រិត FHD (1080 x 1920 ភិ​ច​សែ​ល) និង​មាន​ដង់ស៊ីតេ​អេក្រង់ 441 ppi មាន​តួខ្លួន ជា​ប្រភេទ Unibody ស្រោម​ដោយ អាលុយមីញ៉ូម ដូចគ្នា និង​មាន 4 ពណ៌ សម្រាប់​ជ្រើសរើស គឺ​ពណ៌ ស ខ្មៅ ទឹកមាស ស្រាល និង​ទឹកមាស ក្រហម។ Xperia X ដំណើរការ​ដោយ​បន្ទះ​ឈី​ប Snapdraon 650 មាន ស៊ី​ភី​យូ ចំនួន 10 គ្រាប់ ដោយ​ម្ខាង ជា​ប្រភេទ ARM Cortex-A72 និង​ម្ខាង​ទៀត​ជា​ប្រភេទ ARM Cortex-A53 មាន​ល្បឿន 1.8GHz ហើយ​មាន​កម្លាំង មា​ស៊ីន 64 bit។

4

ស្មា​ត​ហ្វូ​ន​នេះ​មាន Ram ទំហំ 3GB និង​បន្ទះ​ឈី​ប​ក្រា​ហ្វិ​ច​ប្រភេទ Adreno 510 ហើយ​មាន Memory ក្នុង​ម៉ាស៊ីន​ទំហំ 32GB អាច​បន្ថែម​ខាងក្រៅ 200GB។ Xperia X ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 6.0 Marshmallow ដែលមាន​ផ្ទាំង​ប្រើប្រាស់​ស្រស់ស្អាត និង​មានភ្ជាប់​មក​ជាមួយនឹង​មុខងារ​ស្គ្រេ​ន​ម្រាម​ដៃត្រង់​ប៊ូ​តុង បិទ​បើក​ដូច Xperia Z5 Premium ដែរ។ ចំពោះ ផ្នែក​កាមេរ៉ា​វិញ Xperia X នេះ​មាន​កាមេរ៉ា​ក្រោយ​ទំហំ 23 MP បំពាក់​ជាមួយ​បច្ចេកវិទ្យា Hybrid Auto-Focus មាន Aperture ទំហំ f/2.0 អាច​ថត​វីដេអូ​បាន 1080 ក្នុង​ល្បឿន 60 frame ក្នុង​មួយ​វិនាទី និង​ក្នុង​ល្បឿន 30 frame ក្នុង​មួយ​វិនាទី ហើយ​កាមេរ៉ា​មុខ​ទំហំ 13 MP ក៏មាន Aperture ទំហំ f2/0 ដូចគ្នា​ដែរ។ ចំពោះ​ថាមពល​ថ្ម វា​មាន ទំហំ​ថ្ម 2620 mAh៕

 

 

 

Comments

comments

NO COMMENTS