ថោ​ន បារម្ភ ខេ​ម ធ្លាក់​ប្រិយភាព​ពេល​អ្នកគាំទ្រ​រិះគន់​ខ្លាំង​រឿង​មិន​ចេញមុខ​គ្រោះថ្នាក់​ចរាចរណ៍

ថោ​ន បារម្ភ ខេ​ម ធ្លាក់​ប្រិយភាព​ពេល​អ្នកគាំទ្រ​រិះគន់​ខ្លាំង​រឿង​មិន​ចេញមុខ​គ្រោះថ្នាក់​ចរាចរណ៍

1373
0
SHARE

ភ្នំពេញ៖ រហូតមកដល់​ម៉ោង​នេះ​តារាចម្រៀង ខេ​ម នៅ​មិនទាន់​បង្ហាញមុខ​ឆ្លើយតប​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ករ​ឱ្យ​ភាគី​ម្ខាង​ស្លាប់​នៅឡើយ។ ការ​លាក់​មុខ​នេះ​ធ្វើឱ្យ​ទស្សនិកជន​អ្នកគាំទ្រ​លោក​ជាច្រើន​បានបង្ហាញ​អារម្មណ៍ មិន​ពេញចិត្ត​ចំពោះ​ទង្វើរ​របស់លោក រហូត​រិៈ​គន់​ដោយ​ពាក្យសម្តីធ្ងន់ៗថា លោក​ជា​តារាចម្រៀង​អន់​ច​រិ​ក មិនមាន​ទំ​នូវ​សុខ​ត្រូវ​ថែម​ទៀតផង។

បញ្ហា​នេះ​បង្ករ​ឱ្យ​ថ្នាក់ដឹកនាំ​ផលិតកម្ម ថោ​ន បារម្ភ​ជា​ខ្លាច​ធ្វើឱ្យប៉ះពាល់​ប្រជាប្រិយភាព​លោក។ ជាក់ស្តែង​មុននេះ​បន្តិច​លោក មាស សុខ​រតនៈ អ្នកគ្រប់គ្រង​ទូទៅ​ផលិតកម្ម ថោ​ន បាន​ប្រាប់ថា មកដល់​ថ្ងៃនេះ​លោក​នៅ​មិនទាន់​ទាក់ទង ខេ​ម បាន​នៅឡើយ​ដូច្នេះហើយ​រឿង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង​នោះ​ដោះស្រាយ ទោះជា​យ៉ាងណា​លោក​នៅ​មិនទាន់​បានដឹង​ដូចគ្នា។

13235899_1722331261371847_1719912302_n

លោក​បន្តថា បញ្ហា​ទស្សនិកជន​រិៈ​គន់​ចង់ឱ្យ ខេ​ម ចេញមុខ​ឆ្លើយតប​នេះ​លោក​ក៏​បារម្ភ​ធ្វើឱ្យប៉ះពាល់​ដល់​ប្រិយភាព​របស់គេ​ផងដែរ តែ​រឿងនេះ​ខាង​ផលិតកម្ម​ក៏​មិន​អាចធ្វើ​ម៉េច​ដែរ ព្រោះ​ទាក់ទង​គេ​មិនបាន៕

Comments

comments

NO COMMENTS