ដឹងអត់ថា Apple កំណត់​អាយុ​ផលិត​ខ្លួន​បែប​ម៉េច?

ដឹងអត់ថា Apple កំណត់​អាយុ​ផលិត​ខ្លួន​បែប​ម៉េច?

782
0
SHARE

លោកអ្នក​ធ្លាប់បាន​គិតថា​ទេ ហេតុអ្វី​នៅពេល​ក្រុមហ៊ុន Apple ដាក់ចេញ​នូវ OS ជំនាន់​ថ្មីម្ដងៗ មាន​ផលិត​ផល​​ខ្លះ អាច​ដំឡើង​បាន ហើយ​ផលិតផល​ខ្លះទៀត ដំឡើង​មិន ឬ​ដំឡើង​បានដែរ តែ​ប្រើ​មិនកើត​ជាដើម​នោះ។  ចំពោះ​ចម្លើយ​អាចមាន​ច្រើន ប៉ុន្តែ​មាន​ហេតុ​មួយ ដែល​យើង​អាច​ដឹង​យ៉ាងច្បាស់​អំពី​គោល​គំនិត​មួយ​នេះ។

ជា​ទួទៅ​ក្រុមហ៊ុន Apple តែងតែ​បើក​បង្ហាញ​ទូរស័ព្ទ​ស៊​រីថ្មីៗរបស់ខ្លួន​រៀងរាល់​រយៈពេល 1 ឆ្នាំ​ម្ដង។ ក្រោយ​ចេញ​លក់​ផលិតផល​ថ្មី ផលិត​ចាស់​នឹងមាន​តម្លៃ​ទាប ហើយ​ផលិត​ដែល​កាន់តែ​ចាស់​នោះ នឹង​ចុះ​កាន់តែខ្លាំង ចំពោះ​ទូរស័ព្ទ ឬ ថេប​ប្លែ​ត​ណា​មាន​អាយុ​លើសពី 3 នោះ​វា​នឹង​មិនសូវមាន​ទីផ្សារ​ទៀត​ដែរ ក្នុងនោះ​សម្បី​តែ OS ថ្មី​ក៏​ស្ទើរ​ទេ​មិនអាច​ដាក់​ឲ្យ​ប្រើ​ដូច​គេ​ដែរ។ ទាំងនេះ​អាចជា​មូលហេតុ​មួយ​ដែរ។ តាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន Apple នៅលើ​សារព័ត៌មាន Environment បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​បានកំណត់​អាយុកាល​ផ​លិ​ផល​នីមួយ​តាម​ប្រភេទ ដោយ​ឧបករណ៍ iOS (iPod Touch, iPad, iPhone) មាន​ប្រសិទ្ធភាព​ក្នុងការ​ប្រើប្រាស់​ត្រឹម​រយៈពេល 3 ឆ្នាំ​ប៉ុណ្ណោះ​ក្រោយ​ចេញលក់​ដំបូង និង​ឧបករណ៍ OS X (MAC) និង tvOS (Apple TV) មាន​ប្រសិទ្ធភាព​ក្នុងការ​ប្រើប្រាស់​ត្រឹម​រយៈពេល 4 ឆ្នាំ​ហើយ​ឧបករណ៍ iWatch OS (Apple Watch) មាន​ប្រសិទ្ធភាព​ក្នុងការ​ប្រើប្រាស់​ត្រឹម​រយៈពេល 3 ឆ្នាំ​ប៉ុណ្ណោះ។

3

រយៈពេល​នៃ​ការកំណត់​នេះ មិនមែន​មានន័យថា​ផលិតផល​ទាំងនោះ មិនអាច​ប្រើប្រាស់​បាន​ទៀត​ទេ គ្រាន់តែ​ថា វា​មិនសូវមាន​កម្មវិធី ហ្គេម និង​មាន OS ដែល​អាចដាក់​ដំណើរការ​ដូច​គេ​បាន​ទៀត ហើយបើ​សិន​ជា​ដាក់​បាន​ក៏​មាន​​មិនមាន​ដំណើរការ​រលូន​ល្អ​ដែរ។ ចំណុច​ទាំងនេះ ព្រោះថា​ប្រសិទ្ធភាព​របស់ Hardware និង Software លើ​​ឧបករណ៍ iOS, OS X និង Watch OS នឹង​ថយចុះ​ក្រោយ​ប្រើប្រាស់​បាន​រយៈពេល 3 ទៅ 4 ឆ្នាំ ដោយ​អ្នក​ប្រើ​ប្រាស់​​អាច​សង្កេតឃើញ​ថា ល្បឿន​ក្នុងការ​ប្រើប្រាស់​យឺត​ជាង​មុន​យ៉ាង​ច្បាស់ក្រឡែត៕

 

Comments

comments

NO COMMENTS