ឈឹម សុជាតា ស្នេហាឆេះខ្លោច

ឈឹម សុជាតា ស្នេហាឆេះខ្លោច

1397
0
SHARE

ភ្នំពេញ ៖ ​តារា​សម្ដែង​កញ្ញា​ ឈឹម ​សុជាតិ ​បាន​ដក​ខ្លួន​ចេញ​ពី​អាជីព​សិល្បៈ​ច្រើន​ឆ្នាំ​មក​ហើយ​ បន្ទាប់​ពី​តារា​ស្រី​រូប​នេះ​បាន​ស្ម័គ្រ​ចិត្ត​សាង​ស្នេហ៍​ជាមួយ​បុរស​ឈ្មោះ​ហេង​ម្នាក់​ និង​បាន​រួម​រស់​ក្រោម​ដំបូល​ផ្ទះ​ជា​មួយ​គ្នា​នៅ​ជិត​ស្តុប​ ណូគា ​ផ្លូវ​អូបែកក្អម ​រហូត​ទទួល​បាន​ចំណង​ដៃ​ស្នេហា​កូន​ស្រី​ក្រៅ​ខាន់​ស្លា​ម្នាក់​អាយុ​ប្រមាណ​ជា​៦ទៅ​៧ឆ្នាំ​ ​។ ​ប៉ុន្តែស្នេហា​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍មួយ​នេះ ​ឈឹម ​សុជាតិ​ ក៏​ធ្លាប់​ប្រាប់​​ពីគម្រោង​រៀប​ការផងដែរ ជាពិសេសក្រោយពេលទទួលបាន​កូន​ស្រី​តែម្ដង ។ យ៉ាងណាក៏ដោយ រហូត​មក​ដល់​ពេលនេះ ពិធី​អាពាហ៍ពិពាហ៍​របស់​នាង​មិន​ទាន់​លេចចេញ​នៅ​ឡើយនោះទេ​ ផ្ទុយ​ទៅ​វិញ​កាលពីម្សិលមិញ​នេះ​ ឈឹម​ សុជាតិ ​បែរ​ជា​សរសេរ​សារ​ផុស​ក្នុង​ហ្វេសប៊ុក​របស់​ខ្លួន​ថា ​”ហេតុ​អ្វី​បាន​ជា​មនុស្ស​ដូច​ខ្ញុំ​ជួប​តែ​រឿង​ទុក្ខ​សោក​ចឹង​ លើ​លោក​នេះ​ប្រុស​ស្មោះ​ទៅណាអស់​ហើយ​ ថា​លេង​ទេ​ ខ្ញុំ​សូម​បិទ​បេះដូង​ហើយ​ ។ ​ទីបំផុត​ខ្ញុំ​នៅ​ម្នាក់​ឯង​ជា​ថ្មី​? ​ស្នេហា​​ជួបតែ​រឿង​ឈឺ​ចាប់​”​ ។
​ក្នុង​សារ​នេះ​ខាង​លើ​នេះ​ ត្បិត​តែ ​ឈឹម​ សុជាតិ​ មិន​បាន​ផ្ដល់​បទ​សម្ភាស​ដោយសារ​ទូរស័ព្ទ​នាង​មិន​អាច​ទាក់​ទង​បាន​ក្តី​ ប៉ុន្តែ​ការ​លើក​ឡើង​នូវ​ភាសា​ខូចចិត្ត​បែប​នេះ​គេជោះថា នាងពិតជា​ជួបនឹង​រឿង​ស្នេហា​បរាជ័យ​រហូតឈានដល់ដំណាក់កាលបែកបាក់ចែកផ្លូវគ្នាដើរជាក់ជា​មិន​ខាន​៕

jghjggg

hfghfgjf

13327538_285324335135652_3697904465823637550_n

Comments

comments

NO COMMENTS