ចេង ខេង អភិវឌ្ឍ​ន៏​ខ្លួន​ពី​លុយ១០ដុល្លារ​ក្លាយជា​ឧកញ៉ា​អចលនទ្រព្យ

ចេង ខេង អភិវឌ្ឍ​ន៏​ខ្លួន​ពី​លុយ១០ដុល្លារ​ក្លាយជា​ឧកញ៉ា​អចលនទ្រព្យ

1632
0
SHARE

បទយកការណ៏៖ «អតីតកាល​កំសត់ បច្ចុប្បន្ន​អត់ធ្មត់ អនាគត​រុងរឿង»………គឺជា​សុភាសិត​បុរាណ​ខ្មែរ​បានលើកឡើង​ចង់​ឲ្យ​មនុស្ស​ចេះ​តស៊ូ កុំ​ចុះចាញ់​នឹង​ព្រហ្ម​លិខិត គង់​ថ្ងៃ​ណាមួយ​បាន​ជោគជ័យ​មិន​ខាន។ តួយ៉ាង​ដូចជា​លោក​ឧកញ៉ា ចេង ខេង ថ្ងៃមួយ​ក្រុមហ៊ុន​ត្រូវ​រលំ​សល់​ប្រាក់​តែ១០ដុល្លារ​ក្នុង​ហោប៉ៅ ដៃគូ​ភាគហ៊ុន​បរទេស​រត់ចោល​ទៅហើយ តែដោយសារ​ការតស៊ូ​មិន​បោះបង់ ធ្វើ​ឲ្យ​លោក​អភិវឌ្ឍ​ន៏​ក្រុមហ៊ុន មាន​ប្រាក់​វាល់​លាន​ដុល្លារ និង​ក្លាយជា​ឧកញ៉ា​មានទ្រព្យ​ស្តុក​ទៀតផង។

DSC_9647

ផ្តល់​បទ​សម្ភាស​ន៏​នៅ​ការិយាល័យ​ផ្ទាល់ខ្លួន លោក​ឧកញ៉ា ចេង ខេង មាន​ប្រសា​ស​ន៏​ថា​នៅក្នុង​ឆ្នាំ១៩៩៧ លោក​បាន​ជួប​វិនិយោគិន​សញ្ជាតិ​អាមេរិក​ម្នាក់​ឈ្មោះ ចូ លូ​ខី​ន ដែលជា​អ្នកជំនួញ​ដ៏​មាន​សក្តានុពល​មួយ​វិនិយោគ​ផ្នែក​អចលនទ្រព្យ ដែលមាន​សាខា​នៅ​ប្រទេស​ថៃ ហុងកុង និង​ហ្វីលីពីន ដែលជា​អ្នក​ចាប់​អារ​ម្ម​ណ៏​ដំបូងបង្អស់​មកលើ​រូបលោក​ក្នុងការ​សហការ វិនិយោគ​លើ​វិស័យនេះ​នៅក្នុង​ប្រទេស​កម្ពុជា។ ហើយ​ក្រោយមក​ក៏​មានការ​ព្រមព្រៀងគ្នា ដោយ​លោក​ត្រូវបានតែងតាំង​ជា អគ្គនាយក​ក្រុមហ៊ុន​អ​ចនទ្រ​ព្យ(ស៊ី​ភី​អិ​ល ខេ​ម​បូ​ឌា) តាំងពី​ពេលនោះ ដោយបាន​បោះទុន​រួមគ្នា​ដំបូង​ចំនួន៣ម៉ឺន​ដុល្លារ។

ក្រោយពី​បាន​បោះទុន​រួច នៅក្នុង​ឆ្នាំ១៩៩៧នោះ វិស័យ​អចលនទ្រព្យ​ពុំមាន​សន្ទុះ​កើនឡើង ទេ​នៅ​កម្ពុជា ធ្វើ​ឲ្យ​ក្រុមហ៊ុន​ដែល​ទើប​បង្កើត​ថ្មី​ជាមួយ​ជនជាតិ​អាមេរិកកាំង​រូបនេះ ត្រូវបាន​ខាតបង់​ជារឿយ​ដល់​ទៅ​រាប់ម៉ឺន​ដុល្លារ គឺ​មិនតិចជាង៧ម៉ឺន​ដុល្លារ​នោះទេ ក្នុងអំឡុង​ឆ្នាំ​នោះ។ ករណីនេះ​លោក​ត្រូវបាន​បាត់បង់​ទំនុកចិត្ត ពី​ដៃគូ​វិនិយោគ​ជាច្រើន ហើយក៏​មានការ​ថ្នាំងថ្នាក់ខ្លះៗជាមួយ​ក្រុមគ្រួសារ​ផងដែរ រហូតដល់​ជនជាតិ​អាមេរិកកាំង​នោះ ចាក​ចេញពី​ក្រុមហ៊ុន ដោយ​មិនបាន​ប្រាប់​មួយ​ម៉ាត់ ធ្វើ​ឲ្យ​លោក​ក្លាយជា​មនុស្ស​ឯការ​បំផុត ហើយ​ជនជាតិ​អាមេរិក​នោះបាន​ត្រឹម​ផ្ញើ​សារ​អេ​ឡិ​ក​ត្រូ​និក អោយ​លោក​ប្រឹងប្រែង​តស៊ូ​បន្តទៀត ហើយ​ប្រាក់​ថា​បើសិនជា​លោក​បាន​ជោគជ័យ​មែន​នោះ លោក​នឹង​ក្លាយជា​មនុស្ស​ពូកែ ស្ទើរ​រក​ដៃគូ​ប្រកួតប្រជែង​មិនបាន ប្រសិនបើ​អាច​ស្រោចស្រង់​ក្រុមហ៊ុន​នេះ​ឲ្យ​ឈរ​ងើប​ឡើងវិញ​បាន សារ​អេ​ឡិ​ក​ត្រូ​និក​នោះ​សរសេរថា «ពេលនេះ​ទូក​កំពង់​លង់​នៅ​កណ្តាល​មហាសាគរ គ្មាន​កោះ​គ្មាន​ត្រើយ បើសិនជា​លោក​អាច​ស្រង់​ទូក​នោះ​វិញ​បាន អ្នកនឹង​ក្លាយទៅជា​មនុស្ស​ដ៏​ពូកែ​អស្ចារ្យ»។

11350703_10153524213071422_2446395876349434217_n ក្រោយពី​ទទួលបាន​សា​នេះ ភាព​អស់សង្ឃឹម​ក៏បាន​ធ្លាក់​មកលើ​អារ​ម្ម​ណ៏​កាន់តែខ្លាំង ធ្វើ​ឲ្យ លោក​រស់នៅ​ឯការ​ស្ទើរ​គ្មាន​អ្នក​រាប់រក ប្រៀបដូចជា​ទូក​កំពង់​លង់ នៅ​កណ្តាល​សមុទ្រ​នោះ​មែន ប៉ុន្តែ​ទោះជា​មានរឿង​កើតឡើង​ចំពោះ​ខ្លួន​ដូច្នេះ​ក្តី លោក​នៅតែ​តាំងចិត្ត​ថា ត្រូវ​ដើរទៅ​មុខ​ឲ្យ​ដល់​គោលដៅ​ជានិច្ច ធ្វើយ៉ាងណា​នឹង​ស្រោចស្រង់​ក្រុមហ៊ុន ឲ្យ​ងើបឈរ​ឡើងវិញ​បាន ។

យ៉ាងណា​នោះ​នៅ​ថ្ងៃមួយ​ខណៈពេលដែល​លោក ពិបាកចិត្ត​ក៏​ស្រាប់​តែមាន​គ្រូទាយ ជនជាតិ​ឥណ្ឌា​ម្នាក់ បាន​ទៅដល់​ការិយាល័យ​ធ្វើការ​របស់លោក ហើយ​ថា​លោក​គឺជា​មនុស្ស​ដែលមាន​សំណាង មាន​លុយ​កាន់​ក្នុង​ដៃ​ច្រើន​សឹង​ចាយ​មិន​អស់ មាន​ឡាន​ទំនើប​ជិះ​នៅត្រឹម​រយៈ៣ទៅ៤ខែ​ខាងមុខ។ ពាក្យ​គ្រូទាយ​នេះ​បានធ្វើ​ឲ្យ​លោក​រឹតតែ​ខកចិត្ត​ខ្លាំង ដោយហេតុថា​ក្រុមហ៊ុន​កំពុង​ក្ស័យធន មិនមាន​ទុនបម្រុង​សូម្បី​តែមួយ​កាក់​មួយ​សេន ចំណែក​លុយ​នៅសល់​ក្នុង​ហោប៉ៅ​មានតែ១០ដុល្លា​រគត ចំណែក​ឡាន​កញ្ចាស់​មួយ​ដែល​កំពុង​ប្រើប្រាស់ ពេលនោះ​ស្ទើ​តែ​ប្រើប្រាស់​លែងកើត​ទៀតផង តើ​ឲ្យ​សង្ឃឹម​អ្វី​ទៀត​ទៅលើ​ពាក្យ​គ្រូទាយ ថា​មាន​លុយ​ចាយ​មិន​អស់នោះ។11988341_1462631187400910_7778919270182984187_n

យ៉ាងណាក៏ដោយ​ពាក្យ​ថា​អាគម​ន៏​ផ្សំ​អាយុ​ស គឺ​ពិតជា​ដូច​គ្រូទាយ​ឥណ្ឌា ទស្ស​ទាយ​ជើង​លេខ​មើលឃើញ​ជោគវាសនា​របស់លោក​មែ​ន ស្រាប់តែ៣ខែ​កន្លងផុតទៅ លោក​បាន​ជួប​វិនិយោគិន​បរទេស​មួយទៀត ដែលមាន​ទំនុកចិត្ត​លើ​រូបលោក ហើយ​បាន​បោះទុន​វិនិយោគ​មក លើ​ក្រុមហ៊ុន​ស៊ី​ភី​អិ​ល​ចំនួន៥ម៉ឺន​ដុល្លារ សម្រាប់​ជា​ទឹកមន្ត​ប្រោស អាច​ឲ្យ​លោក​មាន​ក្តីសង្ឃឹម​ឡើងវិញ​ជាថ្មី ដើម្បី​បន្ត​អាជីព​លើ​ការដឹកនាំ​ការងារ​ខាង​ផ្នែក​អចល​ទ្រព្យ នៅ​កម្ពុជា​បន្តទៀត ដោយសារ​ពេលនោះ​វិស័យ​អចលនទ្រព្យ ចាប់ផ្តើម​ងើបឡើង​វិញ លោក​ក៏​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ ក្លាយជា​ក្រុមហ៊ុន​ផ្តល់​សេវា​អចល​ទ្រព្យ ដ៏​មាន​សក្តានុពល​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន៩០ ដែល​កំពុង​វិនិយោគ​វិស័យនេះ​មកទល់​បច្ចុប្បន្ន។

និយាយ​ពី​ការងារ​វិញ​បច្ចុប្បន្ន​លោក គឺជា​ប្រធាន​ក្រុមហ៊ុន​ប្រធាន​ក្រុមហ៊ុន​ស៊ី​ភី​អិ​ល ខេ​ម​បូ​ឌា ប្រ​ភើ​ធី លីមីត​ធី​ត ដែលជា​ភ្នាក់ងារ​ផ្តល់​សេវាកម្ម​ទិញ​លក់ និង​វាយតម្លៃ​ខាង​ផ្នែក​អចល​ទ្រព្យ ដូចជា​ទិញ​លក់​អាគារ ដីធ្លី ផ្ទះល្វែង ខុន​ដូរ លំដាប់​VIP មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​មកទល់ពេលនេះ មាន​ក្រុមហ៊ុន​និង​បុគ្គល​ឯកជន មិនតិចជាង៥០០០ទេ​ដែល​ទទួលយក​សេវា​ពី​ក្រុមហ៊ុន​ខាងលើ ប្រកបដោយ​ទុកចិត្ត​និង​មាន​ភាពកក់ក្តៅ​បំផុត។ ហើយ​សេវា​កម្មនេះ​បានផ្តល់​ការងារ​ដល់​ប្រជាជន​ខ្មែរ ប្រមាណ​ជា​ជិត១០០នាក់ ហើយ​ថា​គ្រោង​និង​បង្កើត​ការងារ​សម្រាប់​ពលរដ្ឋ​ខ្មែរ ឲ្យ​បាន​រហូតដល់៥០០០នាក់ នៅត្រឹម​ដំណាច់ឆ្នាំ២០២០ខាងមុខ។ បុគ្គលិក​ដែល​ធ្វើការ​ផ្នែក​នេះ មិនចាំបាច់​មាន​សញ្ញា​ប​ត្រ័​ផ្នែក​អចលនទ្រព្យ​នោះទេ សំខាន់​ឲ្យ​តែមាន​សញ្ញា​ប​ត្រ័​ប្រហាក់ប្រហែល មានការ​អត់ធ្មត់​ខ្ពស់ ស្មោះត្រង់​និង​ចង់បាន​ការរីកចម្រើន​ទាំង​ខ្លួនឯង និង​ក្រុមហ៊ុន​ប្រកបដោយ​ការ​ស្មោះ​ស្ម​គ្រ័​នោះ គឺ​គ្រប់គ្រាន់​តាម​តម្រូវការ​ខាង​ផ្នែក​សេវាកម្ម​អចល​ទ្រព្យ​អ៊ី​ភី​អិ​ល​នេះហើយ។

11182065_1392629244397760_7066817430813207574_n

បច្ចុប្បន្ន​អ៊ី​ភី​អិ​ល​មាន​អាគារ​ការិយាល័យ​កំពុង បំពេញការងារ​របស់​ខ្លួន​ចំនួន៣ នៅតាម​ទីក្រុង គោលដៅ​ដែលមាន​សក្តានុពល​រប​ស់​ខ្លួន ក្នុងនោះ​មាន​អាគារ​ខ្ពស់​ស្កឹមស្កៃ​មួយ នៅក្នុង​ទីក្រុង ភ្នំពេញ មាន​ខុន​ដូរ​បំពេញការងារ​បុគ្គលិក​នៅក្នុង​ខេត្ត​ព្រះសីហនុ ហើយ​និង​សាខា​ការិយាល័យ​នៅក្នុង​ខេត្តសៀមរាប ដែល​សុ​ទ្ឋ​ជា​ខេត្ត​មាន​សន្ទុះ​តម្លៃ​កើនឡើង​ខ្លាំង លើ​វិស័យ​អចលនទ្រព្យ​នេះ៕

Comments

comments

NO COMMENTS