គ្រួសារ ម៉ា​នី បាក់​គី​អៅ រង​ការ​គម្រាម​ចំ​រិត​ទារប្រាក់​ពី​ក្រុម​ភេរ​វកម្ម​អ៊ីស្លាម

គ្រួសារ ម៉ា​នី បាក់​គី​អៅ រង​ការ​គម្រាម​ចំ​រិត​ទារប្រាក់​ពី​ក្រុម​ភេរ​វកម្ម​អ៊ីស្លាម

1507
0
SHARE

ហ្វីលីពីន៖ យោងតាម​ការ​ផ្សា​រយ​របស់​ការ​សែត AFP ប្រចាំ​ប្រទេស​ហ្វីលីពីន​ឲ្យ​ដឹងថា​គ្រួសារ​លោក ម៉ា​នី បាក់​គី​អៅ កំពូល​អ្នក​ប្រដាល់​ពិភពលោក មាន​ភាព​ភ័យរ​ន្ឋ​ត់​ជាខ្លាំង​ខណៈ​ក្រុម​ភេរវ​ករ​រៀប​គម្រោង​ចាប់ជំរិត​គ្រួសារ​លោក​ជំរិត​ទារប្រាក់។

ការ​សែត​អន្តរជាតិ​នេះ បាន​ស្រស់​សំដី​ផ្ទាល់​លោក​ម៉ា​នី បាក់​គី​អៅ ដោយ​បញ្ជាក់ថា ក្រុម​ភេរ​វករ​ចង់​ចាប់ជំរិត​ខ្លួន ព្រមទាំងកូនៗ ដោយ​ដំណឹង​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​លោក​ស្ទើរ​មិន​ចង់​ទាំង​ជឿ​សោះ។ លោក​ថា«ជានិច្ច​ជា​កាល ខ្ញុំ​បាន​សម្លឹងមើល​ជនជាតិ​ហ្វីលីពីន​គ្រប់រូប​ថា សុទ្ធតែជា​មិត្ត​ភ័ក្តិ​របស់ខ្ញុំ ជាពិសេស​បងប្អូន​ដែល​កាន់សាសនា​មុ​ស្លី​ម​តែម្តង»។

គួរបញ្ជាក់​ថាថ្មីៗនេះ លោក Benigno Aquino III ប្រធានាធិបតី​ហ្វីលីពីន បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ថា ក្រុម​ឧ្ទាម អា​ប៊ូ សៃ​យ៉ា​ហ្វ (Abu Sayyaf) បាន​ផែន​ការចង់​ចាប់ជំរិត​រូបលោក​ដែរ ដែល​នោះ​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​រន្ធត់​ម្តង​រួចទៅហើយ។

ក្រុម​សកម្ម​ប្រ​យុ​ទ្ឋ​និយម​អ៊ីស្លាម បែងចែក​ទឹកដី មួយក្រុម​នៅ​ភាគខាងត្បូង ប្រទេស​ហ្វីលីពីន ដែល​ទើបតែ​បង្ករឿង​ចាប់ជំរិត និង​ទារប្រាក់ ព្រមទាំង​សម្លាប់​កាត់​ក្បាល​ចំណាប់ខ្មាំង​ជនជាតិ​កាណាដា ក្នុង​សប្តាហ៍​នេះ បានរៀបចំ​ផែនការ​ក្នុងការ​ចាប់ជំរិត​កំពូល​អ្នក​ប្រដាល់សកល​វ័យ ៣៧ឆ្នាំ ឬ​សមាជិក​ណាមួយ​ក្នុង​គ្រួសារ​របស់គេ ដើម្បី​ជំរិត​ទារប្រាក់៕

12932690_1547610612209626_6646890522197063984_n 12963411_1548151558822198_3667646917453845054_n 12974425_1548398385464182_6341887611580392183_n

Comments

comments

NO COMMENTS