គេច​ពី​កម្តៅថ្ងៃ​អ្នកភូមិ​យក​គោ​ចង​នៅក្នុង​រូងភ្នំ

គេច​ពី​កម្តៅថ្ងៃ​អ្នកភូមិ​យក​គោ​ចង​នៅក្នុង​រូងភ្នំ

716
0
SHARE

ខេត្តកំពត៖ ទោះ​ជាមាន​ភ្លៀង​ធ្លាក់​នៅតាម​ខេត្ត​មួយចំនួន​ក៏ដោយ ក៏​មកទល់ពេលនេះ កម្តៅថ្ងៃ​នៅ​មិនទាន់​ថយចុះ​ទេ ហើយ​ដោយសារតែ​ខ្លាច​សត្វ​គោក្របី​ងាប់ អ្នកភូមិ​ន​បានសម្រេច យក​គោក្របី​ទៅ​ចង​ក្រោម​រូងភ្នំ កំពង់ត្រាច ខេត្តកំពត ដើម្បី​ផ្តល់​ភាព​ត្រជាក់​ដល់​ពួកវា។

ពលរដ្ឋ​អះអាង​បច្ចុប្បន្ន ដោយសារ​អាកាសធាតុ​ក្តៅ​ដើមឈើ​មួយចំនួន​ត្រូវ​ងាប់ ចំណែក​ទឹក​បឹង​ត្រពាំង​ត្រូវ​រីង បង្ករ​ឲ្យ​កម្តៅ​ឡើង​ខ្លាំង​រហូត​រក​កន្លែង​ចង​គោក្របី​មិនបាន ហើយ​នាំ​វា​យក ទៅ​ចង​ក្រោម​រូងភ្នំ ដើម្បី​ឲ្យ​វា​ត្រជាក់​ជៀស​ផុតពី​អាកាសធាតុ​ក្តី បាន​មួយចំណែក។

លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរ​ណ៏​ខេត្តកំពត​បាន​ឲ្យ​ដឹងថា នៅក្រោម​រូងភ្នំ​នេះ ទីកន្លែង​ដែល​អ្នកទេសចរ​ណ៏​បរទេស​សម្រាក​អង្គុយលេង ពេល​ចូលទៅ​លេងរ​ម្មណី​ដ្ឋា​ន​កំពង់ ត្រាច តែដោយសារ​ក្តៅ​ខ្លាំង​គ្មាន​ទេសចរ​ណ៏​ទៅ​អង្គុយលេង​ទីនោះ អ្នកភូមិ​ក៏​យក​ទី​ទាំងនោះ ធ្វើជា​កន្លែង​ចង​គោ​តែម្តងទៅ៕

Comments

comments

NO COMMENTS