គន្លឹះទាំង 4 យ៉ាងដើម្បីបើកបរដោយសុវត្ថិភាព

គន្លឹះទាំង 4 យ៉ាងដើម្បីបើកបរដោយសុវត្ថិភាព

705
0
SHARE

ការប្រណាំង​ដោយ​ប្រើ​យានជំនិះ​បាន​បង្កើតឡើង​តាំង​សម័យបុរាណ​មក​ម្លេះ ចាប់ផ្ដើម​ពី​ការប្រណាំង​រទេះ​ដែលមាន​ដើមកំណើត​នៅ​ប្រទេស​ក្រិ​ក​និង​ទីក្រុង​រ៉ូម ដែល​បច្ចុប្បន្ន​បាន​វិវត្តន៍​មកដល់​ការប្រណាំង​រថយន្ត​ប្រភេទ Formula 1 និង Grand Prix ជាដើម ការប្រណាំង​រថយន្ត​បែបនេះ​នៅតែ​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​មនុស្ស​ជុំវិញ​ពិភពលោក។

ការវិវត្តន៍​នៃ​បច្ចេកវិទ្យា​នៃ​ចុង​សតវត្ស​ទី 19 បាន​បង្កើត​រថយន្ត​ដែល​ប្រើ​ប្រេងឥន្ធនៈ​ជា​លើកដំបូង។ ក្រោយមក​គេ​ក៏បាន​បង្កើត​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ជា​លើកទីមួយ​នៅក្នុង​ប្រវត្តិសាស្ត្រ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៨ខែមេសា​ឆ្នាំ១៨៨៧ នៅឯ​ទីក្រុង​ប៉ារីស។

ចាប់តាំងពី​ពេលនោះ​មក រថយន្ត​ជំនាន់ក្រោយៗមកទៀត​ត្រូវបាន​ផលិតឡើង​ជាមួយនឹង​ក​ម្លាំ​ង​សេះ​ខ្ពស់​និង​មាន​អនុភាព​ខ្លាំង​ជាង​មុន ការប្រណាំង​រថយន្ត​ក៏បាន​ក្លាយជា​ចំនូលចិត្ត និង​ជា​ចំណាប់អារម្មណ៍​ថ្មី​មួយ​របស់​មនុស្ស​ទូទាំង​ពិភពលោក។ ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Le Mans នៅឯ​ប្រទេស​បារាំង និង Grand Prix  នៅ​ម៉ា​កាវ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​មនុស្ស​រាប់រយ​រាប់ពាន់នាក់​ជា​រៀងរាល់ឆ្នាំ។

2

នៅ​ឆ្នាំនេះ​ក្រុមហ៊ុន Ford ប្រារព្ធ​កម្មវិធី​កេរដំនែល​របស់ Ford ប្រចាំឆ្នាំ​ក្រោម​ប្រធានបទ​ការប្រណាំង​រថយន្ត ខណៈពេលដែល​រថយន្ត Ford GT ទាំង​បួន​ម៉ូ​ដែល​បាន​ជាប់​ឈ្មោះ​នៅក្នុង​បញ្ជី​របស់ Le Mans24 Hour សម្រាប់​ឆ្នាំ 2016 ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី 18 និង 19 ខែមិថុនា។ មនុស្ស​ភាគច្រើន​តែងតែ​គិតថា រវាង​ការប្រណាំង​រថយន្ត និង​ការបើកបរ​ប្រចាំថ្ងៃ​មាន​លក្ខណៈ​ខុសគ្នា​ដាច់​តែម្ដង ក៏ប៉ុន្តែ​មិន​ថាបើ​កបរ​នៅលើ​ផ្លូវ​ធម្មតា ឬ​ការប្រណាំង​រថយន្ត​នោះទេ កម្រិត​នៃ​ភាព​ប្រុងប្រយ័ត្ន និង​តិច​និ​ច​ក្នុងការ​បើកបរ​គឺ​មិនមាន​ភាពខុសគ្នា​ប៉ុន្មាន​នោះទេ។  ខាងក្រោម​នេះ​គឺជា​គន្លឹះ​ទាំង​បួន​របស់ Ford ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ក្នុងការ​បើកបរ។

ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់

ជាការ​ពិតណាស់ ការប្រុងប្រយ័ត្ន​គឺជា​កត្តា​ចំបង​សម្រាប់​អ្នកបើកបរ​នៅពេល​បើកបរ ជាពិសេស​នៅលើ​ផ្លូវ Highwayបើសិនជា​អ្នកមាន​អារម្មណ៍​ងងុយគេង​អំឡុងពេល​បើកបរ អ្នក​អាច​ពិសារ​ភេសជ្ជៈ​ដូចជា​កាហ្វេ​ជាដើម ឬ​អ្នក​អា​ចរក​កន្លែង​សមគួរ​ដើម្បី​ឈប់សម្រាក​មួយសន្ទុះ ចាំ​បន្តដំនើរ​ទៅមុខទៀត។ ការបង្កើន​ការយកចិត្តទុកដាក់​នៅ​ពេលដែល​បើកបរ​ក្នុង​ល្បឿន​លឿន​ធ្វើឱ្យ​អ្នកបើកបរ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​នៅពេល​ជាន់​ហ្វ្រាំង ក៏ដូចជា​នៅពេល​បត់​រថយន្ត​ផងដែរ។

1

មិនតែប៉ុណ្ណោះ ជាមួយនឹង​បច្ចេកវិទ្យា​ចុងក្រោយ​របស់ Ford ដូចជា រ៉ា​ដា​កំណត់​ល្បឿន​ដែល​អាច​បន្ថយល្បឿន​ដោយ​ស្វ័យប្រវត្តិ​តាម​ល្បឿន​រថយន្ត​ខាងមុខ (Adaptive Cruise Control) ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ដែល​អាច​កើតមាន​នៅខាងមុខ (Forward Collusion Warning) ដែល​អាចជួយ​អ្នកបើកបរ​រក្សា​ចម្ងាយ​របស់ខ្លួន​ពី​ឧបសគ្គ​នៅខាងមុខ និង​ប្រព័ន្ធ​ជំនួយ​ក្នុង​ការចាប់​ហ្វ្រាំង​បន្ទាន់ (Emergency Brake Assist) ដែល​ផ្តល់នូវ​សំពាធ​ខ្ពស់​សម្រាប់​ប្រព័ន្ធ​ហ្វ្រាំង​របស់​រថយន្ត​ក្នុងការ​បង្កើន​នូវ​កម្លាំង​របស់​ហ្វ្រាំង​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន​នៅពេលដែល​អ្នកបើកបរ​ចាប់​ហ្វ្រាំង​នៅក្នុង​ករណី​បន្ទាន់​នឹង​ផ្តល់ឱ្យ​អ្នក​នូវ​ទំនុកចិត្ត​បន្ថែមទៀត​នៅលើ​ផ្លូវ។

ត្រូវ​យល់ដឹង​ពី​ឧបសគ្គ​ជុំវិញ​រថយន្ត​នៅពេល​បើកបរ

អ្នកបើកបរ​ភាគច្រើន​តែងតែមាន​ទម្លាប់​មើល​តែ​រថយន្ត​ដែល​នៅខាងមុខ ផ្ទុយទៅវិញ​អ្នក​គួរតែ​ចំនាយពេល​យ៉ាងហោចណាស់២-3 វិនាទី ដើម្បី​ប្រមើលមើល​ឧបសគ្គ​ផ្សេងទៀត​ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​នៅខាងមុខ។ ប្រព័ន្ធ​សុវត្ថិភាព​ដែលមាន​បំពាក់​នៅលើ​រថយន្ត​ដូចជា​ប្រព័ន្ធ​ផ្តល់ដំណឹង​គ្រោះថ្នាក់​ផ្នែក​ចំហៀង​និង​ខាងក្រោយ​រថយន្ត (Blind Spot Information System & Cross Traffic Alert) អាច​ផ្ដល់ដំណឹង​ឲ្យ​អ្នកបើក​បានដឹង​មុន​អំពី​ឧបសគ្គ​ដែល​អាច​កើត​មាននៅ​ជុំវិញ​រថយន្ត។

បើកបរ​ដោយ​រលូន

ការបើកបរ​ដោយ​រលូន​ក៏​អាស្រ័យទៅលើ​ចង្កូត​របស់​រថយន្ត​ផងដែរ វា​ជា​ជំនួយ​ក្នុង​ការរក្សា​តុល្យភាព​ពេល​កំពុងបើក​បរ។ម្យ៉ាងទៀត រថយន្ត Ford ជាទូទៅ​ប្រើប្រាស់​នូវ​ចង្កូត​បូម​អេ​ឡិច​ត្រូ​និ​ច ដែលមាន​លក្ខណៈ​ធូរ ផ្ដល់​ភាពងាយស្រួល​នៅពេល​បត់ អាច​រក្សា​ស្ថានភាព​រថយន្ត​បានល្អ​នៅពេល​កំពុង​បើកបរ។

បើកបរ​ប្រកបដោយ​ផាសុកភាព

ការបើកបរ​នៅក្រោម​កំដៅថ្ងៃ​អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍មិនល្អ ប្រព័ន្ធគ្រប់គ្រង​អាកាសធាតុ​ដែលមាន​បំពាក់​នៅលើ​រថយន្ត Ford អាច​បន្ថយ​សីតុណ្ហភាព​ពី70អង្សា រហូតដល់ 30អង្សា​ដោយ​ប្រើ​រយៈពេល​តែ 10 នាទី តែប៉ុណ្ណោះ និង​ធ្វើ​ឲ្យ​ការបើកបរ​កាន់តែ​មាន​ភាពងាយស្រួល៕

 

 

Comments

comments

NO COMMENTS