គណៈកម្មាធិការជាតិអូឡាំពិក រៀបចំកម្មវិធីប្រកួតកីឡាសម្រាប់សិស្ស-និស្សិតទូទាំងប្រទេស

គណៈកម្មាធិការជាតិអូឡាំពិក រៀបចំកម្មវិធីប្រកួតកីឡាសម្រាប់សិស្ស-និស្សិតទូទាំងប្រទេស

979
0
SHARE

កាលពី​ព្រឹក​ថ្ងៃទី 24 ខែមិថុនា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​ហៅ​កាត់​ថា NOCC បានប្រកាសថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​សម្រាប់​សិស្ស-និស្សិត​នឹងត្រូវ​បាន​ក្រសួង​អប់រំ​យុវជន​និង​កីឡា ព្រមជាមួយ​ដៃគូ​ជាច្រើន​ទៀត​នឹងត្រូវ​រៀបចំឡើង​ចាប់ពី​ថ្ងៃទី 28 ខែមិថុនា​ឆ្នាំ 2016 ដើម្បី​សំដៅ​ធ្វើយ៉ាងណា​ជ្រើសរើស​រក​សមត្ថភាព​ក្រុមកីឡា ដែលមាន​សមត្ថភាព​ស​ម្រា​ប់​ការជ្រើសរើស​យកទៅ​ប្រកួត​ថ្នាក់ជាតិ​និង​ក៏ដូចជា​ថ្នាក់​អន្តរជាតិ​ផងដែរ។

_MG_4823

លោក វ៉ាត ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍​នៅក្នុង​ស​ន្និ​សិទ្ធ​សារ​ព​ត៌​នៅក្នុង​គណៈកម្មាធិការ​ជាតិ​អូ​ឡំ​ពិ​ក​កម្ពុជា ថា ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ឧ​ត្ត​ម​សិក្សា​និង​មធ្យមសិក្សា​បច្ចេកទេស​ទូ​ទាំង​ប្រទេស​ឆ្នាំ 2015-2016 នេះ ក្រសួង​អប់រំ​នឹង​រៀបចំឡើង​ចាប់ពី​ថ្ងៃទី 28 ខែមិថុនា ហើយនឹង​បញ្ចប់​ទៅវិញ​នៅ​ដើមខែ​ក​កក្កដា​ឆ្នាំ 2016។ លោក​បាន​បញ្ចា​ក់ថា ការប្រកួត​កីឡា​ឧ​ត្ត​ម​សិក្សា​និង​មធ្យមសិក្សា​បច្ចេកទេស​ទូ​ទាំង​ប្រទេស​ក្នុងឆ្នាំនេះ​មាន​សិស្ស និស្សិត​ប្រមាណ 5ពាន់​នាក់​ចូលរួម​ក្នុងនោះ​មាន​កីឡា​ចំនួន 5ប្រភេទ​ត្រូវបាន​ជ្រើសរើស​យកមក​ប្រកួត​ក្នុងនេះ​រួមមាន វាយ​កូន​ឃ្លឺ​លើ​តុ អត្តពលកម្ម បាល់បោះ បាល់ទះ​និង​បាល់ទាត់។

_MG_4801

សម្រាប់​កីឡា​ដែលជា​យុវជន​ចូលរួម​ប្រកួត​នេះ​មាន​ទាំង​និស្សិត​គ្រប់​ខេត្ត​ក្រុង សិស្ស​វិទ្យាល័យ​និង កីឡា​មកពី​សាលា​បច្ចេកទេស​នា​នា ក៏​អាចមាន​សិទ្ធ​ចូលរួម​ប្រ​កូត​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់ជាតិ​នេះ​បានដែរ។ លោក​បាន​បញ្ជាក់ទៀតថា”ការប្រកួត​កីឡា​នេះ​ដើម្បី​រក​អ្នកមាន​គុណភាព​ហេតុនេះ​បើ​យើង​មានគុណ​ភាព​ហើយ​កីឡា​របស់​យើង​ចេញទៅ​ប្រ​កូត​ទទួលជោគជ័យ​ដែរ។នាពេល​បច្ចុប្បន្ន​ក្រសួង​អប់រំ​តែង​ជំរុញ​ឱ្យ​កីឡា​យុវជន​មកពី​គ្រប់​វិទ្យាល័យ​និង​រួមទាំង​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ផង​ដើម្បី​ហ្វឹកហាត់​បង្កើន​សមត្ថភាព​ហេតុនេះ​នៅពេលដែល​យើង​មាន​សមត្ថភាព​ហើយ​ការចេញ​ប្រកួត​ក៏​តែង​ដណ្តើម​ជ័យជំនះ​មកវិញ​ដែរ។ លោក​បាន​បញ្ជាក់ថា​តាម​ទិសដៅ​ដែល​ក្រសួង​អប់រំ​ចង់បាន​នោះ​គឺ​កីឡា​ដែលមាន​គុណភាព​ចាប់ពី​ថ្នាក់ក្រោម​មកហើយ​ពិសេស​កីឡា​តាម​ថ្នាក់​សាកលវិទ្យាល័យ​ដែលជា​គ្រឹះ​មួយ​សម្រាប់​ឈោង​ទៅ​ប្រកួត​កីឡា​ថ្នាក់​អន្តរជាតិ។

_MG_4806

ជាមួយគ្នានេះ លោក Laszlo Barta ដែលជា​នាយក​ផ្នែក​ផ្សាយពាណិជ្ជកម្ម​ក្រុមហ៊ុន​សែ​ល​កាត ក៏បាន​បញ្ជាក់​ឱ្យដឹង​ដែរ​ថា ដោយ​មើលឃើញ​ពី​ការរីកចម្រើន​របស់​កីឡា​កម្ពុជា​នេះហើយ ទើប​ក្រុមហ៊ុន​សែ​ល​កាត​ដែលជា​ដៃគូ​មួយ​ជាមួយ​កីឡា​ជាតិ​កម្ពុជា​តែង​ចូលរួម​ឧបត្ថម្ភ​ជា​បន្តបន្ទាប់​សំដៅ​ធ្វើយ៉ាងណា​ចូលរួម​លើកស្ទួយ​វិស័យ​កីឡា​កម្ពុជា​ដែលមាន​បច្ចុប្បន្ន​កាន់តែ​លេច​ត្រដែត​លើ​សមត្ថភាព​ថែមទៀត។ លោក​បាន​បន្ថែមថា ក្នុង​រយៈ​ជាច្រើន​ឆ្នាំ​មកនេះ​ក្រុមហ៊ុន​សែ​ល​កាត​បាន​ចូលរួម​ជួយ​កិច្ចការ​សង្គម​ជាច្រើន​ក្នុងចំណោម​នេះ​កីឡា​ក៏​ស្ថិតនៅក្នុង​ទស្សនៈវិស័យ​ដែល​ក្រុមហ៊ុន​ជួយ​លើកស្ទួយ​យ៉ាងខ្លាំង​ក្លា​ផងដែរ ។

សម្រាប់​ពេលនេះ​ក្រុមហ៊ុន​សែ​ល​កាត​បាន​ចូលរួម​ឧបត្ថម្ភ​ក្នុង ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ឧ​ត្ត​ម​សិក្សា​និង​មធ្យមសិក្សា​បច្ចេកទេស​ទូ​ទាំង​ប្រទេស​ឆ្នាំ 2015-2016 នេះ គឺជា​ផ្នែក​មួយទៀត​សម្រាប់​លើកទឹកចិត្ត​ដល់​កីឡា​ពិសេស​យុវជន​ដើម្បីឱ្យ​ពួកគេ​ក្លាយជា​កីឡា​ឆ្នើម​មួយ​សម្រាប់​បម្រើ​ប្រទេសជាតិ​នា​ថ្ងៃ​ខាងមុខ៕

 

 

Comments

comments

NO COMMENTS