ខ្សែស្រឡាយដំបូងនៃកំណើតនៃរថយន្តប្រណាំងរបស់ Ford

ខ្សែស្រឡាយដំបូងនៃកំណើតនៃរថយន្តប្រណាំងរបស់ Ford

943
0
SHARE

ការប្រណាំង​ដោយ​ប្រើ​យានជំនិះ​បាន​បង្កើតឡើង​តាំង​សម័យបុរាណ​មក​ម្លេះ ចាប់ផ្ដើម​ពី​ការប្រណាំង​រទេះ​ដែលមាន​ដើមកំណើត​នៅ​ប្រទេស​ក្រិ​ក​និង​ទីក្រុង​រ៉ូម ដែល​បច្ចុប្បន្ន​បាន​វិវត្តន៍​មកដល់​ការប្រណាំង​រថយន្ត​ប្រភេទ Formula 1 និង Grand Prix ជាដើម ការប្រណាំង​រថយន្ត​បែបនេះ​នៅតែ​អាច​ទាក់ទាញ​ចំណាប់​អារ​ម្មណ៍​​មនុស្ស​ជុំវិញ​ពិភពលោក។ការវិវត្តន៍​នៃ​បច្ចេកវិទ្យា​នៃ​ចុង​សតវត្ស​ទី 19 បាន​បង្កើត​រថយន្ត​ដែល​ប្រើ​ប្រេងឥន្ធនៈ​ជា​លើកដំបូង។ ក្រោយមក​គេ​ក៏បាន​បង្កើត​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ជា​លើកទីមួយ​នៅក្នុង​ប្រវត្តិសាស្ត្រ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៨ខែមេសា​ឆ្នាំ១៨៨៧ នៅឯ​ទីក្រុង​ប៉ារីស។

ចាប់តាំងពី​ពេលនោះ​មក រថយន្ត​ជំនាន់ក្រោយៗមកទៀត​ត្រូវបាន​ផលិតឡើង​ជាមួយនឹង​ក​ម្លាំ​ង​សេះ​ខ្ពស់​និង​មាន​អនុភាព​ខ្លាំង​ជាង​មុន ការប្រណាំង​រថយន្ត​ក៏បាន​ក្លាយជា​ចំនូលចិត្ត និង​ជា​ចំណាប់អារម្មណ៍​ថ្មី​មួយ​របស់​មនុស្ស​ទូទាំង​ពិភពលោក។ ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Le Mans នៅឯ​ប្រទេស​បារាំង និង Grand Prix  នៅ​ម៉ា​កាវ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​មនុស្ស​រាប់រយ​រាប់ពាន់នាក់​ជា​រៀងរាល់ឆ្នាំ។

នៅក្នុង​អំឡុង​ពេលដែល​ប្រារព្ធ​កម្មវិធី​កេរដំណែល​របស់​ក្រុមហ៊ុន​ហ្វ​ដ​នៅក្នុង​ខែមិថុនា​នេះ​ផងដែរ វា​គឺជា​ឧកាស​ដ៏​ល្អ​មួយ​ដើម្បី​យល់​បន្ថែមទៀត​អំពី​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន Fordនិង​ការប្រណាំង​រថយន្ត ក៏ដូចជា​ដើមកំណើតរ​បស់​ក្រុមហ៊ុន Ford និង កត្តា​ដែល​ជុំរុញ​ឲ្យ​មានការ​វិវត្តន៍​រហូត​ដល់​សព្វថ្ងៃនេះ។

ការចាប់ផ្ដើម​ដំបូងបង្អស់​ពី​ភាព​ទទេ​ស្អាត

កេរ​ដំ​ដែល​នៃ​ការ​ប្រ​ណាំ​រថយន្ត​របស់ Ford ចាប់ផ្ដើម​ដំបូង​នៅ​ឆ្នាំ 1901 ក្រោយមកទៀត​ទើប​មានការ​បង្កើត​ក្រុមហ៊ុន Ford Motor Company នៅ​ឆ្នាំ 1903។ ក្នុង​ឆ្នាំ​នោះ លោក Henry Ford មាន​អាយុ 38 ឆ្នាំ លោក​បានចាប់ផ្ដើម​បង្កើត​ក្រុមហ៊ុន​ជា​លើកដំបូង ប៉ុន្តែ​លោក​បានទទួល​ការបរាជ័យ និង​ខាតបង់​ប្រាក់​អស់ $86,000។ ប៉​ន្តែ​លោក​មិនបាន​បោះបង់ចោល​ឡើយ លោក Henry បាន​បង្កើតជា​ក្រុម​មួយ​ក្នុង​គោលបំណង​បង្កើត​រថយន្ត​ដំបូងបង្អស់​ដែល​គាត់​ឲ្យ​ឈ្មោះថា Sweepstakes។ នៅពេលដែល​រំលឹក​អំពី​ប្រវត្តិសាស្ត្រ​នៃ​ការប្រណាំង​រថយន្ត រថយន្ត Sweepstakes នាំមក​នូវ​អារម្មណ៍​ជាច្រើន​ដល់​ក្រុម​អ្នកគាំទ្រ។

1

លោក Henry Ford បាន​ឲ្យ​ដឹងថា​ការប្រណាំង​ឡាន​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​សាធារណៈជន គាត់​ក៏បាន​ឆ្លៀត​ឳ​កាស​នោះ​ចូល​រូ​ម​ការប្រកួត​ដោយបាន​ប្រើ​រថយន្ត Sweepstake ដែលមាន​កម្លាំង 26 សេះ ប្រកួត​ជាមួយនឹង​លោក Alexander Winton កីឡាករ​ប្រណាំង​រថយន្ត​ដែលមាន​ប្រជាប្រិយភាព​បំផុត​កាលពី​ឆ្នាំ​នោះ។ ការប្រកួតប្រជែង​នេះ​បាន​ប្រារព្ធ​ឡើង​នៅ​រដ្ឋ Detroit បាន​ទាក់ទាញ​សាធារណៈជន​បាន​ជាង 8000 នាក់ ហើយ​លោក Henry ក៏បាន​ឈ្នះ​ដោយ​ទទួលបាន​ប្រាក់រង្វាន់​ចំនួន $1000  ទៀតផង។ ដោយសារ​ប្រាក់រង្វាន់​ដែល​គាត​រ់ទ​ទួលបាន រួមបញ្ចូល​គ្នា​ជាមួយនឹង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​វិនិយោគិន​ប៉ុន្មាន​ឆ្នាំ​ក្រោយមក​គាត់​ក៏បាន​រកឃើញ​ក្រុមហ៊ុន​មួយ​ដែលមាន​ឈ្មោះថា Ford Motor Company ។

រថយន្ត​ប្រណាំង​ដែល​ល្បីល្បាញ​ជុំវិញ​ពិភពលោក

មកដល់​បច្ចុប្បន្ននេះ កេរដំនែល​នៃ​ការប្រណាំង​រថយន្ត​រប​ស់ Ford 115 ឆ្នាំ បានឈ្នះ​កម្មវិធី​ប្រណាំង​រថយន្ត NASCAR ជាង 1,000 ដង និង​បានឈ្នះ​ការប្រកួតF1 200 ដង​ថែមទៀត។ តាំងពី​ប្រវត្តិសាស្ត្រ​នៃ​ការប្រណាំង​រថយន្ត​រប​ស់ Ford ក្រុមហ៊ុន Ford តែងតែ​ធ្វើការ​កែច្នៃ​ប្រភេទ​រថយន្ត​ប្រណាំង​របស់ខ្លួន និង​បង្កើត​រថយន្ត​ប្រណាំង​ជាច្រើន​ប្រភេទ ដូចជា Purple Hog ដែល​ធ្លាប់​ឈ្នះ​ការប្រណាំង​រថយន្ត NASCAR និង Ford Focus RS WRC T គឺជា​រថយន្ត​ដែល​ធ្លាប់​ឈ្នះ​ការប្រណាំង​រថយន្ត​ជាង 40 ដង ក្នុង​រយៈពេល 11 ឆ្នាំ។

រថយន្ត Ford Model T

ខ្សែស្រឡាយ​រថយន្ត​ប្រណាំង​របស់ Ford រាប់​ចាប់ផ្ដើម​ពី Ford Model T ដែលជា​រថយន្ត​ទីមួយ​ដែល​បាន​ចូលរួម​ការប្រណាំង​រថ​យន្ត Ocean to Ocean ក្នុង​ឆ្នាំ 1909 មាន​គោលដៅ​ចេញពី New York ទៅ Seattle ចាប់តាំងពី​ពេលនោះ​មក​ក្រុមហ៊ុន Ford បានចាប់ផ្ដើម​គាំទ្រ​វិស័យ​ប្រណាំង​រថយន្ត។ ក្រុមហ៊ុន Ford ផលិត​រថយន្ត Ford Model T 15 លាន គ្រឿង នៅក្នុង​កំ​ឡិ​ង​ឆ្នាំ 1908 និង 1927។ ផលិតកម្ម​បានចាប់ផ្តើម​នៅក្នុង​សហរដ្ឋអាមេរិក​បានទេ​ប៉ុន្តែ​បាន​ពង្រីក​នៅ​ទូទាំង​ពិភពលោក​យ៉ាង​ឆាប់រហ័ស រួមបញ្ចូល​ទាំង​រោងចក្រ​ដំឡើង​នៅ​ប្រទេស​ដា​ណឺ​ម៉ាក អាល្លឺម៉ង់ អៀរ​ឡង់​អេ​ស្ប៉ា​ញ និង​ចក្រភព​អង់គ្លេស។ Ford Model T គឺជា​រថយន្ត​ដំបូងបង្អស់​ដែល​បានដាក់​លក់​នៅលើ​ទីផ្សារ ជាមួយនឹង​តម្លៃ​សមរម្យ រក្សាបាន​នូវ​ស្តង់ដា និង​មាន​គ្រឿងបន្លាស់​គ្រប់​ប្រភេទ។ ទោះបីជា​ការផលិត​រថ​យន្ត​នេះ​បាន​បញ្ឈប់​ជាង​មួយ​សតវត្ស​មកហើយ រថយន្ត​នេះ​បាន​ក្លាយជា​និមិត្តរូប​សម្រាប់​អ្នកគាំទ្រ​រថយន្ត Ford សព្វថ្ងៃ។

2

រថយន្ត Ford GT

នៅ​ឆ្នាំ 1960 ក្រុមហ៊ុន Ford ចាប់ផ្តើម​បន្ត​ការប្រណាំង​រយៈ​ចម្ងាយ​ឆ្ងាយ​ហើយ​បានសម្រេច​ចិត្ត​ធ្វើការ​វិនិយោគ​លើ​ការបង្កើត​រថយន្ត​ប្រណាំង​ជា​លើកដំបូង​របស់ខ្លួន។ចុងក្រោយ​ពួកគេ​បាន​បង្កើត​រថយន្ត​មួយ​ដែល​គេ​ឲ្យ​ឈ្មោះថា Ford GT40 ប្រាំ​មួយឆ្នាំ​ក្រោយមក រថយន្ត​នេះ​ក៏បាន​ទទួល​ចំណាត់ថ្នាក់​លេខ 1, 2 និង​លេខ 3 នៅក្នុង​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Le Mans 24 Hours។ ក្រោយមកទៀត Ford GTក៏បាន​ទទួល​ជ័យជម្នះ​ការប្រណាំង​រថយន្ត Le Mans 3 ឆ្នាំ​ជាប់​គ្នា 1967, 1968 និង 1969។

រថយន្ត Ford GT បាន​ត្រឡប់មកវិញ​នៅក្នុង​ឆ្នាំនេះ​ជាមួយនឹង​បួន​ម៉ូ​ដែល​ខុសគ្នា និង​បាន​ជាប់​ឈ្មោះ​នៅក្នុង​បញ្ជី​នៃ​ការប្រណាំង​រថយន្ត Le Mans24 ម៉ោង សម្រាប់​ឆ្នាំ 2016 ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី 18 និង 19 កាលពី​ខែមិថុនា។

រថយន្ត Ford GT ស៊េរី​ថ្មី​គឺជា​សមិទ្ធិផល​កំពូលរ​បស់ Ford Performance។ ជាមួយនឹង​ការ​រចនា​រូបរាង​ខាងក្រៅ​តាមបែប aerodynamics តួ​រថយន្ត​បំពាក់​ដោយ​ដែក carbon fiber ដែល​ស្រាល​និង​ស្វិត​ជាងដែក​ធម្មតា និង​បំពាក់​ដោយ​ម៉ាស៊ីន​Ecoboost ដែលមាន​កម្លាំង​ខ្លាំង រថយន្ត Ford GT នេះ​គឺជា​ដៃគូរ​ប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​របស់​រថយន្ត​ប្រណាំង Ferrari, Corvette, Porsche, and Aston Martin នៅលើ​ទីលានប្រណាំង​រថយន្ត​ផងដែរ។

3

រថយន្ត Ford Mustang

រថយន្ត Ford Mustang បានចាប់កំណើត​មកជា​រថយន្ត​ប្រណាំង​ស្រាប់​ទៅហើយ រថយន្ត​នេះ​បាន​លេចមុខ​ដំបូង​នៅ​ទីលានប្រណាំង​រថយន្ត Indianapolis 500 មួយខែ​ក្រោយពី​ដាក់​សម្ភោ​ធ​ជា​ផ្លូវការ នៅក្នុង​ឆ្នាំ 1964។ នៅ​ឆ្នាំ​ដដែល​នោះ រថយន្ត Ford Mustang បាន​ក៏បាន​ឈ្នះ​ការប្រណាំង​រថយន្ត Tour de France rally ផងដែរ។ នោះ​គឺ ជាការ​ចាប់ផ្តើម​នៃ​អាជីព​ប្រណាំង​រថយន្ត របស់ Ford Mustang វា​បាន​នាំមក​នូវ​ភាព​រំភើប​ជាមួយនឹង​ការ​រចនាបទ​ថ្មី​ទាក់ភ្នែក រួមជាមួយ​នឹង​តម្លៃ​សមរម្យ​ផងដែរ។

4

សញ្ញា​រូប​សេះ​ដែល​មាននៅ​ផ្នែក​ខាងមុខ​រថយន្ត​គឺជា​តំណាង​របស់ Ford ហើយក៏​ជា​និមិត្ត​រូបតំណាង Pop Culture ផងដែរ។ ក្នុងអំឡុងពេល 52 ឆ្នាំ​មកនេះ រថយន្ត Ford Mustang បានបង្ហាញ​ខ្លួន​នៅក្នុង​ខ្សែភាពយន្ត​និង​កម្មវិធី​ទូរទស្សន៍​មិនតិចជាង 3000 កម្មវិធី​នោះទេ រថយន្ត​នេះ​ក៍​ធ្លាប់បាន​លេចមុខ​នៅក្នុង​ភាពយន្ត​ដ៏​ល្បីល្បាញ Need for Speed ផងដែរ ជាមួយនឹង​ការ​រចនា​រូបរាង​យ៉ាង​ប្រណិត​ជាមួយនឹង​ដែលមាន​តួខ្លួន​ពណ៌​ស​ឆ្នូត​ខៀវ ដែលមាន​ទំហំ​យ៉ាន់​កង់​រហូតដល់ ២២ អ៊ី​ញ ជាមួយនឹង​ម៉ាស៊ីន V8៕

 

Comments

comments

NO COMMENTS